ជប៉ុន ចាប់អារម្មណ៍ការវិនិយោគទីក្រុងឆ្លាតវៃនៅខេត្តបាត់ដំបង

បាត់ដំបង ៖ តាមរយៈសមាគមជប៉ុន-កម្ពុជា (JCA) បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនជប៉ុនជាច្រើនបានបង្ហាញពីការចាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗជាច្រើន ជាពិសេសផ្នែកកសិកម្ម និងសិប្បកម្ម រួមជាមួយនឹងគោលបំណងចង់សិក្សាលម្អិតពីលទ្ធភាពវិនិយោគទីក្រុងឆ្លាតវៃនៅក្នុងខេត្តបាត់ដំបងផងដែរ។

លោក TAMURA Tsutomu  ប្រធានសមាគមជប៉ុន-កម្ពុជា (Japan Cambodia Association) និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន NIPPON KEI CO.,LTD កាលពីក្នុងសប្ដាហ៍កន្លងទៅ ខណៈពេលដែលបានជួបពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា សមាគមជប៉ុនគ្រោងនឹងដឹកនាំអ្នកវិនិយោគទុនជប៉ុន មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នឹងមកកាន់ខេត្តបាត់ដំបង ក្នុងកំឡុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីមកសិក្សាពីសក្តានុពលរបស់ខេត្ត ក៏ដូចជាវិស័យកសិកម្ម ផ្តោតលើសហគ្រាសធនតូច និងមធ្យម ជាពិសេសការវិនិយោគលើការធ្វើសូត្រ នៅក្នុងខេត្តបាត់ដំបង និងមួយទៀតគឺផ្តោតទៅលើគម្រោងទីក្រុងឆ្លាតវៃ (Smart city )។

លោកបានបន្តឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុន និងអ្នកវិនិយោគជប៉ុនជាច្រើនបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ខណៈដែលក្រុមហ៊ុនធំៗមួយចំនួនរបស់ជប៉ុនបានបង្ហាញវត្តមាននៅកម្ពុជារួចទៅហើយនោះ។ ដោយឡែកនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ តាមរយៈសមាគមជប៉ុន-កម្ពុជា នឹងនាំក្រុមធុរកិច្ចមកសិក្សាពីឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានស្វាគមន៍ជាមួយនឹងគម្រោងទស្សនកិច្ចរបស់ក្រុមធុរកិច្ចជប៉ុនមកកាន់ខេត្តបាត់ដំបង ជាមួយនឹងការស្នើឲ្យមានការវិនិយោគ និងអភិវឌ្ឍន៍ បង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

ឯកឧត្តមបានបន្តថា ខេត្តបាត់ដំបង សម្បូរទៅដោយផលិតផលកសិកម្ម ដូច្នេះ នៅពេលដែលខេត្តមានតំបន់សេដ្ឋកិច្ចពិសេសវានឹងជំរុញឱ្យការវិនិយោគកសិឧស្សាហកម្មឱ្យមានការរីកចំរើន ហើយក្នុងលក្ខខណ្ឌដែលក្រុមហ៊ុនជប៉ុនមានបំណងមកវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសនេះ ខេត្តនឹងពិភាក្សាស្វែងរកទីតាំងដីសមស្របណាមួយជូនដល់ក្រុមហ៊ុនហ៊ុនជប៉ុនដើម្បីធ្វើកាវិនិយោគផងដែរ។ លោកបន្តថា ខេត្តបាត់ដំបងមានព្រំប្រទល់ជាប់ព្រំដែនថៃ មានផ្លូវអាស៊ាន (ផ្លូវជាតិលេខ៥) និងមានផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់តខេត្តកោះកុង ងាយស្រួលក្នុងការដឹកជញ្ជូន ដូច្នេះ​ការបង្កើតតំបន់សេដ្ឋកិច្ចក្នុងខេត្តក៏ជួយលើកកមពស់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...