ភ្នំពេញ ៖ ការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកដ៏ធំបំផុតរបស់កម្ពុជា ដែលប្រើប្រាស់ថវិកាប្រមាណជាង ១៨៦ លានដុល្លារអាមេរិក គិតមកដល់ថ្ងៃទី៣១ មីនា ២០២២នេះ សម្រេចបាន ៦០ហើយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំឡុងពេលដំណើរទស្សនកិច្ចរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានៅថ្ងៃទី ៣១ មីនា ២០២២ ។

សេចក្ដីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា គម្រោងនេះ មានការចូលរួមអភិវឌ្ឍន៍ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហភាពអឺរ៉ុប (EU)។ រោងចក្រផលិតទឹកស្អាតនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងរាជធានីភ្នំពេញ ៦៥ ភាគរយ ។
យោងតាមសេចក្ដីប្រកាសឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បាននិងកំពុងប្រឈមមុខនឹងតម្រូវការទឹក ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០១០ ដោយសារតែកំណើននៃវិស័យសំណង់ និងកំណើនប្រជាជននៅភ្នំពេញ។ បន្ទាប់ពីការបង្កើនសមត្ថភាពផលិតទឹករបស់ខ្លួនទ្វេដងចន្លោះឆ្នាំ ២០១២ និង ២០១៧ ឥឡូវនេះ PPWSA មានគោលបំណងរក្សាការគ្របដណ្តប់នៃតម្រូវការទឹករបស់ខ្លួន និងពង្រីកតំបន់សេវាកម្មរបស់ខ្លួនដល់ ១០០ ភាគរយ នៅក្នុងរាជធានីភ្នំពេញនាឆ្នាំ២០២៥។
គម្រោងផ្គត់ផ្គង់ទឹកស្អាតបាខែង គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដែលបានកំណត់ក្នុងផែនការមេទី ៣ ឆ្នាំ ២០១៦-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ សមត្ថភាពផលិតសរុបនៃអាងប្រព្រឹត្តិកម្មទឹកស្អាតនេះនឹងមានការកើនឡើង ៣៩ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ហើយត្រូវសាងសង់ជា ២ ដំណាក់កាល។ សមត្ថភាពបន្ថែមនេះនឹងអាចដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ដែលត្រូវបានប៉ាន់ស្មានថាមានទឹក ២០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃក្នុងកំឡុងរដូវប្រាំង។

គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួនពីរដែលមានតម្លៃ ១៨៦,៤ លានដុល្លារអាមេរិក ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD ) ក្នុងនោះកម្ចី ១០០លានដុល្លារ ពីធនាគារវិនិយោគអឺរ៉ុប (EIB) ១៥លានដុល្លារ ពីសហភាពអឺរ៉ុប (EU) តាមរយៈ Asia Investment Facility និងការវិនិយោគផ្ទាល់ដោយ PPWSA មានតម្លៃ ៨០ លានដុល្លារអាមេរិក។ ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបមានគោលដៅតភ្ជាប់ទៅកាន់សហគមន៍ក្រីក្រដែលរស់នៅក្នុងតំបន់ជុំវិញទីក្រុងនៃរាជធានីភ្នំពេញ។
លោក Yazid Bensaïd នាយកប្រចាំតំបន់ AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានថ្លែងថា AFD រីករាយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃស្ថានីយ៍ទឹកស្អាតបាខែង ។ យើងរំពឹងថាអាងប្រព្រឹត្តិកម្មទឹកស្អាតនេះនឹងជួយបំពេញនូវកង្វះខាតទឹកស្អាតរបស់ប្រជាពលរដ្ឋរស់នៅជុំវិញរាជធានីភ្នំពេញឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់។
លោក Kris Peeters អនុប្រធាន ធនាគារវិនិយោគអឺរ៉ុប (EIB) ទទួលបន្ទុកប្រតិបត្តិការនៅកម្ពុជាបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមអឺរ៉ុប រួមទាំងធនាគារវិនិយោគអឺរ៉ុប ធនាគារសហភាពអឺរ៉ុប លើការអនុវត្តគម្រោងបាខែង គឺជាគំរូដ៏ល្អមួយអំពីរបៀប ដែលប្រជាជាតិនានាអាចធ្វើការរួមគ្នា ដើម្បីកែលម្អជីវភាពរស់នៅ និងទស្សនវិស័យសេដ្ឋកិច្ច សង្គម និងសុខភាពសម្រាប់ប្រជាជនរបស់ពួកគេ។ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានមានប្រសាសន៍ថា ដោយមានការសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ធនាគារវិនិយោគអ៊ឺរ៉ុប (EIB) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តជួសជុល ស្តារឡើងវិញ និងអភិវឌ្ឍន៍កន្លែងផលិតទឹកស្អាត និងបណ្តាញរបស់ខ្លួន បន្ទាប់ពីបញ្ចប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងក្នុងឆ្នាំ ២០២៤ សមត្ថភាពផលិតរបស់យើងនឹងកើនឡើងពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដល់ ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយក៏នឹងអាចឆ្លើយតបទៅនឹងតម្រូវការនៃជាក់ស្ដេងបាន ១០០ ភាគរយនៅក្នុងឆ្នាំ ២០២៥៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/10/2026
រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 24/10/2026
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា

ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content