រោងចក្រប្រព្រឹត្តិកម្មទឹកធំបំផុតតម្លៃជាង ១៨៦ លានដុល្លារនៅកម្ពុជាសម្រេចបាន ៦០ ភាគរយ

ភ្នំពេញ ៖ ការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកដ៏ធំបំផុតរបស់កម្ពុជា ដែលប្រើប្រាស់ថវិកាប្រមាណជាង ១៨៦ លានដុល្លារអាមេរិក  គិតមកដល់ថ្ងៃទី៣១ មីនា ២០២២នេះ សម្រេចបាន ៦០ហើយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំឡុងពេលដំណើរទស្សនកិច្ចរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានៅថ្ងៃទី ៣១ មីនា ២០២២ ។

សេចក្ដីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា គម្រោងនេះ មានការចូលរួមអភិវឌ្ឍន៍ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហភាពអឺរ៉ុប (EU)។ រោងចក្រផលិតទឹកស្អាតនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងរាជធានីភ្នំពេញ ៦៥ ភាគរយ ។

យោងតាមសេចក្ដីប្រកាសឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បាននិងកំពុងប្រឈមមុខនឹងតម្រូវការទឹក ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០១០ ដោយសារតែកំណើននៃវិស័យសំណង់  និងកំណើនប្រជាជននៅភ្នំពេញ។ បន្ទាប់ពីការបង្កើនសមត្ថភាពផលិតទឹករបស់ខ្លួនទ្វេដងចន្លោះឆ្នាំ ២០១២ និង ២០១៧ ឥឡូវនេះ PPWSA មានគោលបំណងរក្សាការគ្របដណ្តប់នៃតម្រូវការទឹករបស់ខ្លួន និងពង្រីកតំបន់សេវាកម្មរបស់ខ្លួនដល់ ១០០ ភាគរយ នៅក្នុងរាជធានីភ្នំពេញនាឆ្នាំ២០២៥។ 

គម្រោងផ្គត់ផ្គង់ទឹកស្អាតបាខែង គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដែលបានកំណត់ក្នុងផែនការមេទី ៣ ឆ្នាំ ២០១៦-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ សមត្ថភាពផលិតសរុបនៃអាងប្រព្រឹត្តិកម្មទឹកស្អាតនេះនឹងមានការកើនឡើង ៣៩ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ហើយត្រូវសាងសង់ជា ២ ដំណាក់កាល។ សមត្ថភាពបន្ថែមនេះនឹងអាចដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ដែលត្រូវបានប៉ាន់ស្មានថាមានទឹក ២០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃក្នុងកំឡុងរដូវប្រាំង។

គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួនពីរដែលមានតម្លៃ ១៨៦,៤ លានដុល្លារអាមេរិក  ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD ) ក្នុងនោះកម្ចី ១០០លានដុល្លារ ពីធនាគារវិនិយោគអឺរ៉ុប (EIB) ១៥លានដុល្លារ ពីសហភាពអឺរ៉ុប (EU) តាមរយៈ Asia Investment Facility និងការវិនិយោគផ្ទាល់ដោយ PPWSA មានតម្លៃ ៨០ លានដុល្លារអាមេរិក។ ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបមានគោលដៅតភ្ជាប់ទៅកាន់សហគមន៍ក្រីក្រដែលរស់នៅក្នុងតំបន់ជុំវិញទីក្រុងនៃរាជធានីភ្នំពេញ។

លោក Yazid Bensaïd នាយកប្រចាំតំបន់ AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានថ្លែងថា AFD រីករាយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃស្ថានីយ៍ទឹកស្អាតបាខែង ។ យើងរំពឹងថាអាងប្រព្រឹត្តិកម្មទឹកស្អាតនេះនឹងជួយបំពេញនូវកង្វះខាតទឹកស្អាតរបស់ប្រជាពលរដ្ឋរស់នៅជុំវិញរាជធានីភ្នំពេញឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់។

លោក Kris Peeters អនុប្រធាន ធនាគារវិនិយោគអឺរ៉ុប (EIB) ទទួលបន្ទុកប្រតិបត្តិការនៅកម្ពុជាបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមអឺរ៉ុប រួមទាំងធនាគារវិនិយោគអឺរ៉ុប ធនាគារសហភាពអឺរ៉ុប លើការអនុវត្តគម្រោងបាខែង គឺជាគំរូដ៏ល្អមួយអំពីរបៀប ដែលប្រជាជាតិនានាអាចធ្វើការរួមគ្នា ដើម្បីកែលម្អជីវភាពរស់នៅ និងទស្សនវិស័យសេដ្ឋកិច្ច សង្គម និងសុខភាពសម្រាប់ប្រជាជនរបស់ពួកគេ។ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានមានប្រសាសន៍ថា ដោយមានការសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ធនាគារវិនិយោគអ៊ឺរ៉ុប (EIB) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តជួសជុល ស្តារឡើងវិញ និងអភិវឌ្ឍន៍កន្លែងផលិតទឹកស្អាត និងបណ្តាញរបស់ខ្លួន បន្ទាប់ពីបញ្ចប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងក្នុងឆ្នាំ ២០២៤  សមត្ថភាពផលិតរបស់យើងនឹងកើនឡើងពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដល់ ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយក៏នឹងអាចឆ្លើយតបទៅនឹងតម្រូវការនៃជាក់ស្ដេងបាន ១០០ ភាគរយនៅក្នុងឆ្នាំ ២០២៥៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា