ការវិនិយោគរបស់ចិនអាចជំរុញឲ្យប្រទេសស៊ែប៊ីក្លាយជាអ្នកផលិតទង់ដែងដ៏ធំមួយរបស់ពិភពលោក

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Bloomberg បានរាយការណ៍ថា ចិនកំពុងរៀបចំផែនការពង្រីកការជីកយករ៉ែទង់ដែងដ៏ធំមួយនៅក្នុងប្រទេសស៊ែប៊ី ដោយសារលោហៈធាតុ គឺជាកត្តាសំខាន់សម្រាប់ការផ្លាស់ប្តូរថាមពលស្អាតពិភពលោក ហើយតម្រូវការនឹងកើនឡើងលើសពីការផ្គត់ផ្គង់។

This image has an empty alt attribute; its file name is ABB_appointed_to_modernize_Zijin_Mining_Groups_copper_mine_in_Serbia.jpg
ABB appointed to modernize Zijin Mining Groups copper mine in Serbia.jpg

ក្រុមហ៊ុន Zijin Mining Group ដែលជាក្រុមហ៊ុនរុករករ៉ែមាសដ៏ធំបំផុតរបស់ប្រទេសចិន និងជាអ្នកផលិតទង់ដែងកំពូលមួយរបស់ប្រទេសនេះ គ្រោងនឹងពង្រីកការទាញយកទង់ដែងនៅឯអណ្តូងរ៉ែទង់ដែង និងមាស Cukaru Peki របស់ខ្លួន ដែលនៅភាគខាងកើតប្រទេសស៊ែប៊ី។ ក្រុមហ៊ុននេះបានបើកដំណើរការអណ្តូងរ៉ែ Cukaru Peki ប្រហែល ២ ឆ្នាំមុន ជាមួយនឹងការវិនិយោគ ៦៧៨ លានដុល្លារសម្រាប់ចាប់ផ្តើមប្រតិបត្តិការ។ ឥឡូវនេះ ចិនចង់ខួងបន្ថែម ជិតពីរគីឡូម៉ែត្រថែមទៀត ដើម្បីយកមកធ្វើទុនបម្រុងបន្ថែមទៀត។

អណ្តូងរ៉ែនេះមានទីតាំងនៅតំបន់ Bor ភាគខាងកើត ដោយត្រូវបានបែងចែកទៅជាតំបន់ខាងលើ និងតំបន់ខាងក្រោម។ កាលពីឆ្នាំមុនកន្លងទៅនេះ ផលិតកម្មទង់ដែងនៅតំបន់ខាងលើបានឈានដល់ ១១១ ០០០ តោន និង ផលិតកម្មមាស ១៥២ ០០០ អោន។ គេប៉ាន់ប្រមាណថា អណ្តូងរ៉ែនេះមានសមត្ថភាពផលិតទង់ដែងជាង ៩ ម៉ឹនតោន និង មាស ២,៥ តោនក្នុងមួយដងៗ ជាមួយនឹងទិន្នផលនៃ​ផលិតកម្មទង់ដែងអាចឡើងខ្ពស់បំផុត ១៣៥ ០០០ តោន និង មាស ៦,‌១ តោន។

នៅពេលដែលតំបន់ទាំងពីរឈានដល់សមត្ថភាពផលិតពេញលេញ អណ្តូងរ៉ែ Cukaru Peki អាចនឹងជំរុញប្រទេសស៊ែប៊ីទៅជាអ្នកផលិតទង់ដែងធំជាងគេទី ២ របស់អឺរ៉ុប។ ទន្ទឹមនឹងនេះ ការប្រណាំងប្រជែងក្នុងការផលិតសម្ភារៈសំខាន់ៗសម្រាប់ការផ្លាស់ប្តូរថាមពលបៃតងមានភាពកាន់តែខ្លាំងក្លានៅជុំវិញពិភពលោក ដោយប្រទេសចិនបានក្លាយជាអ្នកផ្គត់ផ្គង់កំពូលនៃសារធាតុរ៉ែសំខាន់ៗនៅលើពិភពលោក។ គួរឲ្យបញ្ជាក់ផងដែរថា ទង់ដែងត្រូវបានប្រើប្រាស់នៅក្នុងទួរប៊ីនខ្យល់ បណ្តាញអគ្គិសនី និងរថយន្តអគ្គិសនី។ លើសពីនេះ ទង់ដែង និងដែកគឺជាទ្រព្យសម្បត្តិនាំចេញដ៏សំខាន់របស់ប្រទេសស៊ែប៊ី ដោយឥឡូវនេះ ក្រុមហ៊ុនចិនបានក្លាយជាអ្នកនាំចេញកំពូលពីប្រទេសស៊ែប៊ី។ ក្រសួងហិរញ្ញវត្ថុសែប៊ី បានប្រកាសថា តម្លៃសរុបនៃការនាំចេញរបស់អ្នកនាំចេញធំបំផុតទាំង ១៥ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះមានចំនួន ៤,២ ពាន់លានអឺរ៉ូ (៤,៥ ពាន់លានដុល្លារអាមេរិក)។

លោក Branko Rakocevic មន្ត្រីជាន់ខ្ពស់របស់ស៊ែប៊ីដែលនៅអណ្តូងរ៉ែនោះ និយាយថា ដើម្បីជីកយករ៉ែបន្ថែមទៀត គឺវាត្រូវការការវិនិយោគបន្ថែមប្រហែល ៣,៥ ពាន់លានដុល្លារទៅ ៣,៨ ពាន់លានដុល្លារ។ បច្ចុប្បន្នេះ ទង់ដែងគឺស្ថិតនៅក្នុងតម្រូវការរបស់ពិភពលោកជានិច្ច ដែលត្រូវការការវិនិយោគរយៈពេលវែង និង ទីផ្សារមានស្ថិរភាពគ្រប់គ្រាន់។

យោងតាមក្រុមហ៊ុនប្រឹក្សា McKinsey បានបង្ហាញថា ការផ្លាស់ប្តូររបស់ពិភពលោកទៅកាន់សេដ្ឋកិច្ចបៃតងនឹងជំរុញតម្រូវការទង់ដែងប្រចាំឆ្នាំដល់ ៣៦,៦ លានតោននៅឆ្នាំ ២០៣១ ។ គេព្យាករណ៍ថា ការផ្គត់ផ្គង់នឹងកើនឡើងប្រហែល ៣០,‌១ លានតោននៅឆ្នាំ ២០៣១ បើធៀបនឹងការផ្គត់ផ្គត់ទង់ដែងបច្ចុប្បន្នមានចំនួន ២២ លានតោន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់