ជាផ្នែកមួយនៃផែនការដើម្បីក្លាយខ្លួនជាប្រទេសដែលបញ្ចេញឧស្មន័កាបូនិកទាបបំផុតមុនឆ្នាំ២០៦០ ប្រទេសចិននៅពេលបច្ចុប្បន្ននេះកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងកិច្ចការងារអភិវឌ្ឍន៍ថ្មីៗទៅលើបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំង និងលុបបំបាត់ឧស្ម័នកាបូនិកCarbon Capture and Storage (CCS) Technologies។

យោងតាមការស្រាវជ្រាវរបស់កាសែត BDO ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស ដែលជាអ្នកជំនាញខាងហិរញ្ញវត្ថុ និងបណ្តាញប្រឹក្សាផងនោះបានរកឃើញថា កាលពីឆ្នាំកន្លងទៅនេះ ប្រទេសចិនដែលមានក្រុមហ៊ុនថ្មីៗដល់ទៅ៨១ភាគរយនៃចំនួនក្រុមហ៊ុនទាំងអស់ក្នុងពិភពលោកដែលបានចុះឈ្មោះយកអជ្ញាបណ្ណបង្កើតបច្ចេកវិទ្យាទំនើបក្នុងការលុបបំបាត់ឧស្ម័នកាបូនិក។

សម្រាប់ប្រទេសដែលស្ថិតនៅចំណាត់ថ្នាក់លេខ២នោះគឺសហរដ្ឋអាមេរិកដែលមានចំនួននៃក្រុមហ៊ុនថ្មីប្រមាណជា៩ភាគរយដែលទទួលបានអជ្ញាបណ្ណធៀបទៅនឹងតួលេខសរុបលើសកលលោកជាក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការកម្ចាត់ឧស្ម័នកាបូនិក ហើយបន្ទាប់មកស្ថិតនៅលេខរៀងទី៣គឺចក្រភពអង់គ្លេស ដែលទទួលបានអជ្ញាបណ្ណត្រឹមតែ១ភាគរយប៉ុណ្ណោះ។
គិតជាតួលេខក្នុងចំណោមក្រុមហ៊ុនថ្មីៗសរុប២០៣ ដែលស្នើសុំអជ្ញាបណ្ណក្នុងការផលិតបច្ចេកវិទ្យាដើម្បីលុបបំបាត់ឧស្ម័នកាបូនិកទៅទូទាំងសកលលោកកាលពីឆ្នាំកន្លងទៅ ប្រទេសចិនមានក្រុមហ៊ុនថ្មីប្រមាណជា១៦៤ក្រុមហ៊ុន ខណៈដែលអាមេរិកមានប្រមាណជា១៨ហើយអង់គ្លេសមានតែ២ក្រុមហ៊ុន ។ គួរឲ្យដឹងដែរថា បច្ចេកវិទ្យាលុបបំបាត់កាបូនឌីអុកស៊ីត ឬ Carbon Capture and Storage (CCS) Technologies នាពេលបច្ចុប្បន្នគឺត្រូវបានប្រើប្រាស់ និងអាចទប់ស្កាត់កាបូនឌីអុកស៊ីតដល់ទៅ៤០លានតោនរួចមកហើយមិនឲ្យចាក់ចូលទៅក្នុងបរិយាកាសផែនដីក្នុងមួយឆ្នាំហើយគម្រោងបច្ចេកវិទ្យាថ្មីៗរាប់រយទៀតកំពុងត្រូវបានអភិវឌ្ឍ និងដំណើរការ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content