ផ្លូវ៣ខ្សែ ប៉ែក​និរតីនៃប្រទេស​ នឹងជំរុញ​សក្ដានុពល​ក្នុង​ខេត្ត​ចំនួន​២​នៅតំបន់​សមុទ្រ​

ភ្នំពេញ ៖ ផ្លូវ​ចំនួន​៣ខ្សែ ដែលបាន​តភ្ជាប់ទៅកាន់​ខេត្ត​ចំនួន​២​ក្នុង​តំបន់​សមុទ្រ​ នឹង​ជំរុញ​សក្ដានុពលដល់​ការ​វិនិយោគ និងធ្វើ​ឱ្យហាង​ឆេង​ដីធ្លី​ក៏ដូចជា​សកម្មភាពទិញលក់ដីធ្លីនៅខេត្ត​តំបន់សមុទ្រ​ទាំងពីរ​នេះ រួមទាំង​ដី​នៅតាមបណ្ដោយផ្លូវទាំង​នោះ​ មាន​សម្ទុះទិញលក់​មួយ​កម្រិតទៀត​ផងដែរ ។​

ផ្លូវ​ទៅតំបន់​សមុទ្រ​រួមមាន​ខេត្ត​កែប និងកំពត ត្រូវ​បាន​រាជរដ្ឋាភិបាលកម្ពុជា ជំរុញ​យកចិត្តទុកដាក់​ និងអ​ភិវ​ឌ្ឍ​ន៍​​កាន់តែ​ប្រសើរ​ ក្នុងនោះមានផ្លូវ​ខ្លះ​បានសាងសង់​ និងកំពុង​ដំណើរការ និងផ្លូវខ្លះទៀត​ស្ថិតនៅក្នុង​ដំណាក់​កាល​កំពុង​ជួសជុល ​និ​ងលើកកម្ពស់គុណភាព ។

ផ្លូវជាតិលេខ​៣​ ជា​ផ្លូវ​ដ៏សំខាន់​ក្នុងការ​តភ្ជាប់​ពីភ្នំពេញ ទៅកាន់ខេត្តកំពត ដែលផ្លូវ​នេះបានដាក់ឱ្យ​ប្រើប្រាស់​កាលពីដើមឆ្នាំ ២០២២​ ហើយផ្លូវនេះ​មិនត្រឹមតែភ្ជាប់ពីភ្នំពេញ កាន់​ខេត្តកំពតប៉ុណ្ណោះទេ តែវា​បានតភ្ជាប់ពី​បណ្ដាខេត្ត​ផ្សេងទៀត​រួមមាន​ខេត្តកណ្ដាល ខេត្តតាកែវ កំពង់ស្ពឺ និង​បណ្ដាខេត្តជាច្រើននទៀត ។ ចាប់​តាំ​ង​ពី​ផ្លូវ​ជាតិលេខ​៣ បានដាក់ឱ្យ​ប្រើប្រាស់​ឃើញថា​សកម្មភាព​ចរាចរណ៍​លើ​ដងផ្លូវ​មួយ​នេះ​មានភាព​មមាញឹក​ខ្លាំង​​​​​ដោយភ្ញៀវទេសចរ​ជាតិអន្តរជាតិបានធ្វើដំណើរ​ទៅកាន់តំបន់សមុទ្រ​ខេត្តកំពត​ និង​ខេត្ត​កែប ដែល​ស្ថិត​នៅមិនឆ្ងាយពីគ្មាន ។​ ក្រៅពីនេះ សកម្មភាពដឹកជញ្ជូនទំនិញតាមបណ្ដោយផ្លូវ​នេះ​ក៏កាន់តែមានភាពមមាញឹក ដែល​ធ្វើឱ្យដីតាមបណ្ដោយផ្លូវ​មួយនេះ មានការអភិវឌ្ឍ​កាន់តែ​ច្រើនជាង​មុន ជាមួយនឹងគម្រោងសាងសង់សំណង់​រោង​ចក្រ​​ ឃ្លាំង​ស្តុកទំនិញ និងបុរីលំនៅឋានផងដែរ​ ។

ផ្លូវលេខ​៣១ និង៣៣ ដែលភ្ជាប់ពី​បែកគុស​ទៅ​ស្រុកកំពង់ត្រាច និង​បន្តទៅកាន់ខេត្ត​កែប ទីរួមខេត្ត​កំពត​ ក៏មានសារ​សំខាន់​ក្នុងការទាក់ទាញ​ទេសចរ​ វិនិយោគិន និង​សម្រាប់​ដឹក​ទំនិញ​ ចែកចាយកក្នុង​តំបន់​ផងដែរ ។ ផ្លូវ​នេះ​ បាន និងកំពុង​សាងសង់​ជិតរួចរាល់​ហើយ ដោយមន្ត្រី​ក្រសួងសាធារណការ​ និងដឹកជញ្ជូន បាន​បញ្ជាក់​ថា​នឹង​បញ្ចប់​ការចាក់​កៅស៊ូ AC​នៅ​អំឡុងខែកក្កដា ឆ្នាំ ២០២៤​នេះ និង​បញ្ចប់ទាំងស្រុង​នៅ​ចុងឆ្នាំ២០២៤ ។ ផ្លូវ​នេះដែរ មានសារ​សំខាន់​សម្រា​​ប់​ភ្ញៀវទេសចរ​ទៅលេង​ខេត្តកែប និងខេត្តកំពត​ និង​តភ្ជាប់ទៅកាន់​ព្រំដែន​កម្ពុជា វៀតណាម​ ព្រែក​ចាក​ក្នុ​ង​ស្រុ​ក​កំ​ព​ង់ត្រាច ហើយបើតាមគម្រោងផែនការ​មេនៃព្រែកជីកហ្វូណនតេជោ​ ក្នុងស្រុកកំពង់ត្រាច​ក៏គ្រោង​នឹ​ង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ធំ​មួយ ដែល​គម្រោងនេះ​នឹងត្រូវការ​រៀបចំហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​ផងដែរ​។

ផ្លូវ​លេខ​៤១​ ឬផ្លូវ​ព្រះអង្គ​ឌួង ដែលភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅ​ផ្លូវ​ជាតិ៣ ត្រង់ចំណុច​លោកយាយ​ម៉ៅ​ ក៏មា​​ន​សា​​រ​សំខាន់ក្នុងតភ្ជាប់​ពីតំបន់ផ្សេងៗទៅកាន់​ខេត្ត​កំពត​ និង​កែបផងដែរ ជាក់​ផ្លូវ​នេះ បានភ្ជាប់ផ្លូវជាតិលេខ​៤​ផង ផ្លូវជាតិលេខ​៥១ ហើយផ្លូវជាតិលេខ​៥១ ក៏បានតភ្ជាប់មកពីផ្លូវជាតិលេខ​៥​ ដែល​សុទ្ធតែផ្លូវ​សំខាន់ៗ​ ប្រទា​ក់​ក្រឡា​គ្នា ។​

ទន្ទឹមនឹង​ការ​កសាងហេដ្ឋារចនាសម្ព័ន្ធទាំង​នេះ រដ្ឋបាលខេត្ត​នីមួយៗ​ក៏បានអភិវឌ្ឍន៍​តំបន់ទេសចរណ៍ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ​និ​ងបង្កើត​សក្ដានុពលនៃការ​វិនិយោគ​ដើម្បី​ទាក់​ទាញ​វិនិយោគិន​ទៅកាន់ទឹកដី​របស់ខ្លួ​ន​ផងដែរ​ ។

អ្នកជំនាញអចលនទ្រព្យ​ជាច្រើន​បានលើកឡើងថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធបានជះឥទ្ធិពលវិជ្ជ​មាន​ដល់​​ទីផ្សារ​ដីធ្លី​នៅតាមបណ្ដោយផ្លូវ​ទាំង​នោះ ដោយនឹង​ធ្វើឱ្យ​តម្រូវកា​រដីធ្លី​នៅ​តាម​បណ្ដោយផ្លូវនោះមាន​កំណើ​ន​​ ហើយបើ​កាល​ណា​វា​មានតម្រូវការ​ច្រើន វាក៏អាច​ធ្វើឱ្យតម្លៃប្រែប្រួល​ជាងមុន​ដែរ ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​ Advance បានលើកឡើងថា​ ទីផ្សារ​ដីធ្លី​នៅតាមបណ្ដោយផ្លូវ​៤១ ផ្លូវ​ជាតិ​លេខ​៣ លេខ​៣១​ និង​៣៣ អាច​នឹង​មានការ​ប្រែប្រួល និង​មាន​ទីផ្សារ​​ជាង​មុន នៅពេលអនាគត​ឆាប់ៗ​នេះ ក្រោយពីផ្លូវទាំងនេះ​សាងសង់រួចរាល់ ជាពិសេស​នៅពេលស្ថានភាព​សេដ្ឋកិច្ច​ល្អប្រសើរ​ឡើងវិញ ។ លោកថា​ ការអភិវឌ្ឍផ្លូវ​ទៅដល់​ណា​ នឹងធ្វើ​ឱ្យទីផ្សារដីធ្លី និងការអភិវឌ្ឍទៅដល់​ទីនោះដែរ ជាក់ស្ដែង​តំបន់​ដែល​មិនសូវ​មានការ​ចាប់អារម្មណ៍​ក៏ឃើញថា​មានការចាប់អារម្មណ៍​ និងកាន់តែមានការវិនិយោគខ្លាំង​នៅពេលមានការអភិវឌ្ឍ​ផ្លូវ​ពី​សំណាក់រាជរដ្ឋាភិបាល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ