មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

បរទេស ៖ ចិននឹងអនុវត្តពន្ធ ០% លើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស ដែលជាការផ្តល់ទីផ្សារសម្រាប់ការនាំចេញដ៏ធំមួយ និងផលប្រយោជន៍ជាច្រើនដល់ទ្វីបអាហ្វ្រិក ខណៈដែលគោលការណ៍បែបនេះមិនធ្លាប់ឡើយនៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន ស៊ីនហួរ ។

កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ចិន បានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា។ នេះមិនមែនត្រឹមតែជាការធ្វើបច្ចុប្បន្នភាពគោលនយោបាយពាណិជ្ជកម្មជាប្រចាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញពីរបៀបដែលទីក្រុងប៉េកាំងយល់ពីការអភិវឌ្ឍន៍ ភាពជាដៃគូ និងឥទ្ធិពលនៅក្នុងសកលលោកខាងត្បូង។ តាមរយៈការសម្រួលឲ្យទ្វីបអាហ្វ្រិកមានលទ្ធភាពទទួលបានទីផ្សារពេញលេញសម្រាប់ការនាំចេញនេះ ចិនមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់តំបន់មួយនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញដ៏សំខាន់សម្រាប់អាហ្វ្រិកក្នុងការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោកផងដែរ។ លើសពីនេះ គោលនយោបាយនេះក៏មានសក្តានុពលក្នុងការជំរុញឱ្យមានវដ្តផ្លាស់ប្តូរនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទូទាំងទ្វីបអាហ្រ្វិក ខណៈដែលមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងចិន។

តាមរយៈការដកចេញនូវរបាំងពន្ធ វាគឺជាដំណោះស្រាយសម្រាប់ឧបសគ្គដ៏ធំមួយរបស់ទ្វីបអាហ្វ្រិក ដោយសារការប្រកួតប្រជែងលើការនាំចេញនៅមានកម្រិត។ ផលិតផលពីអាហ្រ្វិកដូចជា៖ កាហ្វេអេត្យូពី, ផ្លែប័រកេនយ៉ា, ត្រីសេណេហ្គាល់, និងកាកាវហ្គាណា នឹងទទួលបានការប្រកួតប្រជែងនៃការនាំចេញទូលាយជាងមុន ដោយសារការចូលទៅក្នុងប្រទេសចិនដែលទីផ្សារអ្នកប្រើប្រាស់ធំទី២ របស់ពិភពលោក មានភាពរលូនជាងមុន។ តាមរយៈការផ្តល់ទីផ្សារដ៏ធំ និងស្ថិរភាពសម្រាប់កសិផលអាហ្វ្រិក ចិនជំរុញការវិនិយោគលើផលិតភាព និងសន្តិសុខស្បៀង។ ទ្វីបអាហ្វ្រិកអាចទទួលបានប្រាក់ចំណូលនាំចេញដែលអាចទុកចិត្តបាន ដែលអនុញ្ញាតឱ្យកសិករមានសមត្ថភាពអាចវិនិយោគលើបច្ចេកវិទ្យា និងបច្ចេកទេសផលិតកម្មប្រសើរជាមុ ដែលនឹងជំរុញទិន្នផលសម្រាប់ទាំងទីផ្សារនាំចេញ និងក្នុងស្រុក។  ផលប្រយោជន៍នេះមិនមែនគ្រាន់តែបង្កើនការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែនឹងបង្កើតតម្រូវការដែលមានស្ថិរភាពជាងមុនដែលជំរុញការផលិត និងការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ។

លើសពីនេះ ឥទ្ធិពលសម្រាប់សេដ្ឋកិច្ចនឹងកាន់តែទូលំទូលាយជាងមុន ដោយសារបរិមាណនាំចេញកាន់តែខ្ពស់ និងប្រាក់ចំណូលពីបរទេសមានស្ថិរភាពជាងមុន។ លំហូរចូលបែបនេះមានសារៈសំខាន់សម្រាប់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយសារវាបន្ធូរបន្ថយសម្ពាធនៃការទូទាត់ជាមួយនឹងប្រាក់បរទេស និងអាចពង្រីកទំហំសារពើពន្ធសម្រាប់ការវិនិយោគសាធារណៈក្នុងហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខភាព និងការអប់រំ។ ក្នុងរយៈពេលវែង ប្រទេសទាំងនេះអាចកាត់បន្ថយការពឹងផ្អែកលើហិរញ្ញប្បទានសង្គ្រោះបន្ទាន់ពីបរទេស ការស្នើរប្រាក់កម្ចី និងស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយលោកខាងលិចផ្សេងទៀត។ ក្រៅពីនេះ ទីផ្សារការងារក៏ទទួលបានផលប៉ះប្រយោជន៍ផងដែរ ដោយសារអ្នកផលិតអាហ្រ្វិកនឹងបង្កើនប្រតិបត្តិការ បង្កើតការងារទូទាំងខ្សែសង្វាក់តម្លៃចាប់ពីកសិដ្ឋានរហូតដល់កន្លែងកែច្នៃ និងការដឹកជញ្ជូន ដើម្បីបំពេញតម្រូវការពីប្រទេសចិន។ ស្របពេលដែលទ្វីបអាហ្វ្រិកមានចំនួនប្រជាជនក្មេងជាងគេបំផុតរបស់ពិភពលោក និងអត្រាអត់ការងារធ្វើខ្ពស់ ការកើនឡើងនៃកម្លាំងពលកម្មនេះមានទាំងទម្ងន់សេដ្ឋកិច្ច និងនយោបាយ។  

ទន្ទឹមនឹងនេះ ចិនប្តេជ្ញាជួយពួកគេក្នុងការពង្រឹងលើការបណ្តុះបណ្តាលជំនាញ ការគាំទ្រវិស័យកសិកម្ម ជីវបច្ចេកវិទ្យា និងការផលិតបានពង្រឹងឥទ្ធិពលនៃសេរីភាវូបនីយកម្មពន្ធ។ ទីក្រុងប៉េកាំងកំពុងផ្តល់សញ្ញាគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម និងកសិកម្ម ខណៈដែលមានគោលបំណងផ្លាស់ទីសេដ្ឋកិច្ចអាហ្រ្វិកលើសពីគំរូនាំចេញវត្ថុធាតុដើមដែលធ្លាប់តែមានទីផ្សារតូចចង្អៀត។ សម្រាប់​ប្រទេស​ចិន ការនាំចូលជាពិសេសអាហារ ផលិតផលកសិកម្ម និងទំនិញកម្រិតមធ្យមបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចផងដែរ។ ក្នុងន័យនេះ គោលនយោបាយរបស់ទីក្រុងប៉េកាំងឆ្លុះបញ្ចាំងពីការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅដែលគាំទ្រដល់ការអភិវឌ្ឍន៍អាហ្វ្រិក ខណៈពេលដែលពង្រឹងតុល្យភាពសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។  គំរូនេះធ្វើឲ្យចិនទទួលបានតំបន់ជាដៃគូដែលមានស្ថិរភាព និងរីកចម្រើន ដោយសារការធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ និងជំរុញទិសដៅសេដ្ឋកិច្ចជាយុទ្ធសាស្ត្ររបស់ខ្លួន។ សម្រាប់ទ្វីបអាហ្រ្វិកវិញ ពួកគេទទួលបានទីផ្សារសម្រាប់ការនាំចេញទូលាយជាងមុន បច្ចេកវិទ្យា និងការវិនិយោគដែលមិនធ្លាប់មានពីមុនមក ដើម្បីកសាងមូលដ្ឋានឧស្សាហកម្ម និងកសិកម្មរបស់ខ្លួនដែលអាចបង្កើតទីផ្សារការងារ និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *