ក្រុមហ៊ុន CMEC របស់ចិន បង្ហាញគម្រោងវិនិយោគលើថាមពលហ្គាសជាមួយទុនប្រមាណ ៣ពាន់លានដុល្លារអាមេរិក

ប៉េកាំង ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ បានអនុញ្ញាតឱ្យលោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគថាមពលហ្គាស(CMEC) របស់ចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងដែលសម្តេចបានអញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី៣នៅប្រទេសចិន។

ក្រុមហ៊ុន China Machinery Engineering Corporation (CMEC) ជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន បានបង្ហាញគម្រោងវិនិយោគលើថាមពលហ្គាសក្នុង​ប្រទេស​កម្ពុជា ជាមួយទុនដ៏សន្ធឹកសន្ធាប់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក និងជាការពង្រីកទុនវិនិយោគដ៏ធំបន្ថែមលើទុនក្រុមហ៊ុន ដែលកំពុងវិនិយោគនៅកម្ពុជា។ ការពង្រីកទុនវិនិយោគនេះ ដោយសារក្រុមហ៊ុនជឿជាក់លើការដឹកនាំបន្តវេន របស់សម្តេចធិបតី ក្នុងការធានារក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច។

លោក វ៉ាង ប៉ូ បានអះអាងថា ក្នុងរយៈពេល ១០ឆ្នាំបន្តទៅមុខក្រុមហ៊ុន (CMEC) របស់ប្រទេសចិនគ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣ ០០០ លានដុល្លារអាមេរិកលើវិស័យថាមពលហ្គាស។

ក្នុងឱកាសនោះដែរ លោក វ៉ាង ប៉ូ ក៏បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍ​រីកចម្រើនលើ​គ្រប់​វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លង​មក ហើយលោក ក៏បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិប​តី ហ៊ុន ម៉ាណែត កម្ពុជាពិតជានឹងមានការរីកលូតលាស់ជឿនលឿនថែមទៀត ដែល​នេះ​ក៏ជាកត្តាទាក់ទាញគួរជាទីទុកចិត្តសម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុន CMEC លើការ​វិនិយោគក្នុងប្រទេសកម្ពុជា និងបន្តគាំទ្រចំពោះគម្រោង​វិនិ​យោគ​បន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺជាការចូលរួមចំណែកដល់ការ​អភិវឌ្ឍ​កម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ។

សូមបញ្ជាក់ថា ក្រុមហ៊ុន CMEC ត្រូវ​បានបង្កើតឡើងក្នុងឆ្នាំ១៩៧៨។ ក្នុងឆ្នាំ២០១២ ក្រុមហ៊ុន CMEC ត្រូវបានចុះបញ្ជីក្នុង​ផ្សារ​ហ៊ុនហុងកុង (Hong Kong Stock Exchange)។ ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចុប្បន្ន គឺគ្រប់​គ្រងដោយក្រុមហ៊ុន China National Machinery Industry Corporation។ មុខជំនួញស្នូលរបស់ CMEC គឺផ្នែកវិស្វកម្ម ប៉ុន្តែដោយសារជាក្រុមហ៊ុនសម្ព័ន្ធ​អន្តរជាតិ​ដ៏ធំ​មួយផងនោះ CMEC ក៏ពង្រីកមុខជំនួញលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D)ព្រមទាំងសេវាអន្តរជាតិផងដែរ។

ក្រុមហ៊ុន CMEC ដោយមានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងវិស័យឧស្សាហកម្មវិស្វកម្ម និងបានអភិវឌ្ឍ​សមត្ថភាពដើម្បីផ្តល់នូវដំណោះស្រាយការផ្គត់ផ្គង់ច្រកចេញចូលតែមួយ បំពេញតាម​តម្រូវ​ការអតិថិជន EPC ហិរញ្ញវត្ថុ និងប្រតិបត្តិការ ។ ក្រុមហ៊ុន​ ក៏បានពង្រីកវត្តមានមុខជំនួញរបស់ខ្លួនទៅកាន់ប្រទេស និងតំបន់ចំនួន ៤៧ ក្នុង​តំបន់​អាស៊ី អាហ្រ្វិក អឺរ៉ុប និងអាមេរិកខាងត្បូង ជាមួយការបង្កើតប្រព័ន្ធកិច្ចសន្យា​គម្រោង​មួយ ដោយផ្តោតលើថាមពលអគ្គិសនីជាស្នូល និងគ្របដណ្តប់លើការដឹកជញ្ជូន ទូរគមនា​គមន៍ បណ្ដាញផ្គត់ផ្គង់ទឹក សម្ភារៈសំណង់ និងស៊ីម៉ងត៍។ល។ 

ក្នុងខែកុម្ភៈ នៅឆ្នាំ១៩៨៣ CMEC បានឈ្នះ ក្នុងការដេញថ្លៃសាងសង់ស្ថានីយ៍ថាមពល​កម្ដៅ​មានកម្លាំង 210MW នៅទីក្រុង Guddu ប្រទេសប៉ាគីស្ថាន ហើយបានក្លាយជា ក្រុមហ៊ុនចិនដំបូងគេ ដែលទទួលបានកិច្ចសន្យានៅក្រៅប្រទេសក្រោមកិច្ចព្រមព្រៀង​ឥណ​ទាន export seller។ ចូលដល់ សតវត្សរ៍ទី២១ CMEC បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលសម្ពោធម៉ាស៊ីនភ្លើងផលិតថាមពលអគ្គិសនីដ៏ទំនើបដំណើរការដោយធ្យូងថ្ម មានកម្លាំង ៦០០មេហ្គាវ៉ាត់ ជាម៉ាកយីហោររបស់ចិន ទៅកាន់ទីផ្សារអន្តរជាតិ។ នៅខែធ្នូ ឆ្នាំ២០១២ រោងចក្រថាមពលធ្យូងថ្ម EREN (1+1) ×600MW នៅក្នុងប្រទេសតួកគី បានឈ្នះពានរង្វាន់ Luban Award for Overseas Projects ដោយបានក្លាយជារោង​ចក្រ​ថាមពល ដើរដោយធ្យូងថ្មនៅក្រៅប្រទេស ដំបូងគេដែលឈ្នះរង្វាន់នេះ។ នៅខែវិច្ឆិកា ឆ្នាំ២០១៥ គម្រោង Belezov នៅប្រទេសបេឡារុស ក៏បានឈ្នះពានរង្វាន់ Luban Award for Overseas Projects ផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី