សេដ្ឋកិច្ចចិនអាច​នឹង​យក​ឈ្នះ​ក្រុមប្រទេស G7 រួមបញ្ចូលគ្នាក្នុ​ងរយៈពេល ៥ ឆ្នាំខាងមុខទៀត

បរទេស ៖ យោងតាមប្រភពសារព័ត៌មានបរទេសបានរាយការណ៍ថា ចិន ត្រូវបានព្យាករណ៍ថានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេរបស់ពិភពលោកនៅរយៈពេល ៥ ឆ្នាំខាងមុខទៀត ជាមួយនឹងកំណើនរបស់ខ្លួនធំជាងក្រុមប្រទេសទាំងប្រាំពីរ (G7) រួមបញ្ចូលគ្នាទៅទៀត។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ចិន អាចនឹងមានចំណែកប្រហែល ២១ ភាគរយនៃសកម្មភាពសេដ្ឋកិច្ចសរុបរបស់ពិភពលោកនៅឆ្នាំ២០២៩ ខណៈដែលក្រុមប្រទេស G7 មានចំណែកត្រឹម ២០ ភាគរយ ហើយសហរដ្ឋអាម៉េរិកមានចំណែក ១២ ភាគរយ។ លើសពីនេះ ប្រហែល ៧៥ ភាគរយនៃកំណើនពិភពលោកនឹងបានមកពី ២០ ប្រទេស ហើយជាងពាក់កណ្តាលកំណើននោះនឹងបានមកពីប្រទេសធំៗចំនួន ៤ រួមមាន ចិន ឥណ្ឌា សហរដ្ឋអាម៉េរិក និងឥណ្ឌូនេស៊ី។

Bloomberg បានប៉ាន់ប្រមាណថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ សមាជិករបស់ក្រុមប្រទេស G7 រួមមាន កាណាដា និងអ៊ីតាលី ត្រូវបានរំពឹងថានឹងរួមចំណែកតិចជាងមួយភាគរយ ដែលតិចជាងបង់ក្លាដែស ឬអេហ្ស៊ីប ដែលមានកំណើនប្រជាជនកំពុងជំរុញសកម្មភាពសេដ្ឋកិច្ច។

បច្ចុប្បន្ននេះ ចិន ស្ថិតក្នុងដំណើរឆ្ពោះទៅរកឧស្សាហូបនីយកម្មរបស់ខ្លួន បើទោះបីជាមានការផ្លាស់ប្តូរសំខាន់ៗឆ្ពោះទៅរករចនាសម្ព័ន្ធសេដ្ឋកិច្ចដែលផ្តោតលើសេវាកម្មក៏ដោយ។ ចិនកំពុងធ្វើកំណែទម្រង់យ៉ាងសកម្ម និងជំរុញគោលនយោបាយឧស្សាហកម្មរបស់ខ្លួនដោយខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្របខ្លួនទៅនឹងទីផ្សារពិភពលោកដែលបង្ហាញឱ្យឃើញពីដំណើរការនៃវិស័យផលិតកម្មរបស់ខ្លួនទាក់ទងនឹងគុណភាព បរិមាណ និងតម្លៃ។ គោលនយោបាយឧស្សាហកម្មរបស់ប្រទេសចិនបានបង្ហាញពីប្រសិទ្ធភាព និងសមរម្យសម្រាប់តម្រូវការអភិវឌ្ឍន៍របស់ខ្លួន។ លើសពីនេះ ចិន នៅតែស្ថិតក្នុងដំណាក់កាលអន្តរកាលមិនដូចបណ្តាប្រទេស G7 ដែលភាគច្រើនបានអភិវឌ្ឍន៍ហួសពីឧស្សាហូបនីយកម្ម និងឆ្លងកាត់ការបំផ្លិចបំផ្លាញឧស្សាហកម្មយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

បញ្ហាប្រឈមដែលក្រុមប្រទេស G7 ប្រឈមមុខគឺមកពីគោលនយោបាយ និងយុទ្ធសាស្រ្តមិនសូវស្រដៀងគ្នា។ នៅពេលដែលពួកគេប្រឈមមុខនឹងការកើនឡើងនៃកំណើនសេដ្ឋកិច្ចចិន ពួកគេកំពុងចាប់ផ្តើមពិចារណាលើការអនុម័តយុទ្ធសាស្រ្តស្រដៀងគ្នានេះ ជាពិសេសនៅក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ និងការផលិតកម្រិតខ្ពស់។ ទោះជាយ៉ាងណាក្តី ក្រុមប្រទេស G7 ស្ថិតនៅផ្លូវដើរដ៏វែងឆ្ងាយក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ពួកគេតាមរយៈការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ។ ប្រសិនបើពួកគេមិនធ្វើការផ្លាស់ប្តូរទាំងនេះទេ ពួកគេប្រថុយនឹងការបាត់បង់ចំណែកទីផ្សារពិភពលោកកាន់តែច្រើន។

មិនត្រឹមតែប៉ុណ្ណោះ ចិន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរពិភពលោកឆ្ពោះទៅរកបច្ចេកវិទ្យាបៃតងដោយផ្តោតលើរថយន្តអគ្គិសនី ថាមពលអគ្គិសនី និងអាគុយ ដែលជាកត្តាសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ប្រសិនបើក្រុមប្រទេស G7 បង្កើនកិច្ចខិតខំប្រឹងប្រឺងក្នុងការរួមចំណែកទាំងនេះដោយផ្តល់ជូននូវបច្ចេកវិទ្យាពណ៌បៃតងដែលមានតម្លៃសមរម្យជាងនេះទៅឱ្យប្រទេសកំពុងអភិវឌ្ឍន៍ ឬក្រីក្រ នោះវានឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោក ។

ទន្ទឹមនឹងនេះ អ្នកសេដ្ឋកិច្ច និងអ្នកបង្កើតគោលនយោបាយអាមេរិកជាច្រើនកំពុងព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើង ជាពិសេសការភ័យខ្លាចថាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតអាចធ្វើតាមគំរូរបស់ប្រទេសចិន នៅពេលដែលប្រទេសចិនជំរុញទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមដូចជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ យ៉ងណាមិញ ការព្រួយបារម្ភពិតប្រាកដគួរតែស្ថិតនៅត្រង់ថា តើសហរដ្ឋអាមេរិក និងក្រុមប្រទេស G7 អាចរៀនពីយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់ចិនដើម្បីសម្រេចបាននូវកំណើនឧស្សាហកម្មឡើងវិញដោយខ្លួនឯង ឬអត់តែប៉ុណ្ណោះ?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ