សេដ្ឋកិច្ចចិនមានភាពប្រសើរបន្តិច ប៉ុន្តែវិស័យអចលនទ្រព្យនៅតែទន់ខ្សោយខ្លាំង

បរទេស៖ យោងតាមប្រភពព័ត៌មានពី AP News បានរាយការណ៍ថា ការផលិត និងការវិនិយោគរបស់ប្រទេសចិនមានភាពប្រសើរឡើងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ខណៈដែលវិស័យអចលនទ្រព្យនៅតែមានភាពទន់ខ្សោយនៅក្នុងសេដ្ឋកិច្ច។

កាលពីថ្ងៃចន្ទកន្លងទៅនេះ ការិយាល័យស្ថិតិជាតិចិនបានបង្ហាញថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៧ ភាគរយពីខែមករាដល់ខែកុម្ភៈ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះមានភាពប្រសើរជាងការព្យាករណ៍របស់អ្នកវិភាគ។ លើសពីនេះ ការវិនិយោគទ្រព្យសកម្មថេរដែលរាប់បញ្ចូលទាំងការចំណាយលើគ្រឿងម៉ាស៊ីន និងឧស្សាហកម្មបានកើនឡើង ៤,២ ភាគរយ​។ យ៉ាងណាមិញ វិស័យអចលនទ្រព្យនៅតែមានភាពយឺតយ៉ាវ ដោយការវិនិយោគលើអចលនទ្រព្យពីខែមករាដល់ខែកុម្ភៈបានធ្លាក់ចុះ ៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីជាទីផ្សារអចលនទ្រព្យកំពុងស្ថិតក្នុងស្ថានភាពដែលចាំបាច់ត្រូវការកែតម្រូវ និងការផ្លាស់ប្តូរ ប៉ុន្តែនៅក្នុងសម័យប្រជុំនីតិប្បញ្ញត្តិប្រចាំឆ្នាំរបស់ប្រទេសចិននៅដើមខែនេះ បានលើកឡើងពីគោលនយោបាយលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងសុខភាពល្អ។

ក្នុងអំឡុងពេលកិច្ចប្រជុំសភា បណ្តាមេដឹកនាំរបស់ចិនបានសន្យាថានឹងកែលម្អគោលនយោបាយវិស័យអចលនទ្រព្យ រួមទាំងការបង្កើនការផ្តល់ហិរញ្ញប្បទានដល់អ្នកអភិវឌ្ឍន៍ និងការកសាងលំនៅដ្ឋានដែលមានតម្លៃសមរម្យជាងមុន។ ការិយាល័យស្ថិតិជាតិចិនលើកឡើងថា ការលក់រាយបានកើនឡើង ៥,៥ ភាគរយ ហើយតម្លៃអ្នកប្រើប្រាស់បានកើនឡើងជាលើកដំបូងចាប់តាំងពីខែសីហា។ បន្ថែមពីនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ០,៧ ភាគរយ​ក្នុងខែកុម្ភៈ បន្ទាប់ពីតម្លៃធ្លាក់ចុះជាច្រើនខែ។

លោក Louise Loo មកពីក្រុមហ៊ុន Oxford Economics និយាយថា ការនាំចេញដ៏រឹងមាំពេញមួយខែបានជួយរក្សាចង្វាក់ដ៏សំខាន់នៅក្នុងផលិតកម្មឧស្សាហកម្មនៅក្នុងខែនេះ ខណៈដែលការវិនិយោគលើទ្រព្យសកម្មថេរទំនងជាត្រូវបានគាំទ្រដោយរដ្ឋាភិបាលនៅដើមឆ្នាំនេះ។ មិនត្រឹមតែប៉ុណ្ណោះ​ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ចិន ដែលជាបុណ្យធំបំផុតប្រចាំឆ្នាំនបណ្តាលឱ្យការចំណាយកើនឡើងជាបណ្ដោះអាសន្ន ប៉ុន្តែបើសិនគ្មានការចំណាយបន្ថែមពីរដ្ឋាភិបាលទៀតទេ នោះវានឹងមានបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ដ៏រឹងមាំ។

ទន្ទឹមនឹងនេះ អ្នកជំនាញកំពុងព្រួយបារម្ភថា ការកំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ ២០២៤ របស់ទីក្រុងប៉េកាំងអាចនឹងក្លាយជាបញ្ហាប្រឈម។ លោក Zichun Huang សេដ្ឋវិទូចិនប្រចាំក្រុមហ៊ុន Capital Economics រំពឹងថា ការជំរុញពីគោលនយោបាយអាចនឹងធ្វើឲ្យសន្ទុះសេដ្ឋកិច្ចនឹងប្រសើរឡើងបន្ថែមទៀត ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីខាងមុខប៉ុណ្ណោះ ដោយសារតែបញ្ហាប្រឈមរចនាសម្ព័ន្ធមូលដ្ឋានរបស់សេដ្ឋកិច្ច។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបន្ទាប់ពីការរាតត្បាតត្រូវបានរារាំងដោយកត្តាផ្សេងៗ ហើយការធ្លាក់ចុះនៃវិស័យអចលន្យទ្រព្យគឺជាការធ្លាក់ចុះដ៏ធំបំផុត។ លើសពីនេះ រដ្ឋាភិបាលបានកំណត់ការខ្ចីប្រាក់ច្រើនហួសហេតុរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ហើយការកែតម្រូវក្នុងការសាងសង់អចលនទ្រព្យគឺនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។

បញ្ហាដែល​ព្រួយ​បារម្ភមួយទៀត ​គឺវិស័យ​ការងារ ដោយសារអត្រាអ្នកអត់ការងារធ្វើនៅទីក្រុងមានអត្រា ៥,២ ភាគរយ ខណៈដែល ១៤,៦ ភាគរយនៃយុវជនជនជាតិចិនដែលមានអាយុពី ១៦ ទៅ ២៤ ឆ្នាំគឺជាអ្នកអត់ការងារធ្វើ។ យុវជនចិនភាគច្រើនពិបាកក្នុងការស្វែងរកការងារបន្ទាប់ពីជំងឺរាតត្បាត និងការ រឹតបន្តឹងលើក្រុមហ៊ុនបច្ចេកវិទ្យាដែលប៉ះពាល់ដល់ការវិនិយោគក្នុងអាជីវកម្មឯកជន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

តម្លៃប្រេងឆៅធ្លាក់ចុះជាង ១៥ ភាគរយ បន្ទាប់ពីមានបទឈប់បាញ់បណ្តោះអាសន្នរវាងអាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

តម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលទីផ្សារភាគហ៊ុនបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមានលក្ខខណ្ឌរយៈពេលពីរសប្តាហ៍ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/04/2026

ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។

វត្តមាន SMEs ប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ខណៈវត្តមាន SMEs មានប្រមាណ ៧៥ ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣ លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី