ទណ្ឌកម្មប្រឆាំងរុស្ស៊ីពីសំណាក់លោកខាងលិច មិនត្រឹមតែកំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនៃវិស័យថាមពលប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងបង្កជាផលប៉ះពាល់កាន់តែខ្លាំងទៅដល់កំណើនសេដ្ឋកិច្ចសកលលោកទាំងមូល និងកំពុងឈានទៅដល់វិបត្តិស្បៀងអាហារថែមមួយកម្រិតទៀតបន្ថែមពីលើវិបត្តិថាមពល។

លោកខាងលិចមិនតិចប្រទេសនោះទេដែលបានប្រឈមមុខទៅនឹងផលវិបាកជាបន្តបន្ទាប់ ជាក់ស្តែងអាល្លឺម៉ង់គិតត្រឹមសប្តាហ៍នេះបាន ទទួលរងបញ្ហាអតិផរណាដល់ចំណុចខ្ពស់បំផុតក្នុងអត្រាដល់ទៅ ៧,៩ភាគរយគិតត្រឹមខែឧសភាដែលផ្អែកទៅលើទិន្នន័យចុងក្រោយដោយការិយាល័យស្ថិតិជាតិ Destatis។
តួលេខនេះមានន័យថា បញ្ហាអតិផរណាដែលបានកើតឡើងទៅលើប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតជាងគេនៅអឺរ៉ុបមួយនេះគឺជាអត្រាអតិផរណាមិនធ្លាប់កើតមានឡើយក្នុងរយៈពេលជាង៥០ឆ្នាំចុងក្រោយ។

ទោះបីជាយ៉ាងណាក្តីក្រុមអ្នកវិភាគសេដ្ឋកិច្ចរំពឹងទុកអតិផរណានឹងថមថយបន្តិចក្នុងរយៈពេលប៉ុន្មានខែខាងមុខដោយក្នុងនោះធនាគារ អាល្លឺម៉ង់ Bundesbank បានធ្វើការព្យាករណ៍ថាអត្រាអតិផរណានឹងបញ្ចប់ទៅត្រឹមកម្រិត៧,១ភាគរយនៅត្រឹមចុងឆ្នាំ២០២២នេះ។
ដោយឡែកនៅអាមេរិកឯណោះវិញ គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះតម្លៃប្រេងសាំងធម្មតានៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់តម្លៃ ៥,០១៦ដុល្លារក្នុងមួយហ្គាឡុងជាលើកដំបូង។ នេះបើយោងតាមសមាគមរថយន្តអាមេរិក AAA ដែលវាគឺជាតម្លៃមធ្យមលើស៥ដុល្លារក្នុងមួយហ្គាឡុងមិនធ្លាប់កើតមានឡើយនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។
តម្លៃជាមធ្យមដែលកំណត់បាននេះត្រូវបានគេប្រមូលទិន្នន័យចេញពីស្ថានីយចាក់សាំងប្រមាណជា ៦០ ០០០កន្លែងនៅទូទាំងប្រទេសខណៈដែលតម្លៃសាំងនៅរដ្ឋកាឡីហ្វ័រញ៉ាមានតម្លៃខ្ពស់ជាងគេដល់ទៅ ៦,៤៤ដុល្លារក្នុងមួយហ្គាឡុង និងតម្លៃសាំងដែលធូរថ្លៃជាងគេគឺនៅរដ្ឋហ្សកហ្ស៊ីមានតម្លៃ ៤,៤៩ដុល្លារក្នុងមួយហ្គាឡុង។
គួរឲ្យដឹងដែរថា យោងតាមការអះអាងដោយទីភ្នាក់ងារថាមពលរបស់អាមេរិក EIA បានបង្ហាញថា តម្រូវការប្រេងសាំងនៅទូទាំងប្រទេសបានកើនទៅដល់ ៩,២លានបារ៉ែលក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន ខណៈដែលស្តុកប្រេងសាំងសរុបរបស់អាមេរិកបានធ្លាក់ចុះ៨០ម៉ឺនបារ៉ែលបន្ថែមទៀតមកនៅត្រឹមតែ ២១៨,២លានបារ៉ែលគិតត្រឹមសប្តាហ៍កន្លងទៅនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/09/2026
ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ

កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/09/2026
កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content