អ្នកសេដ្ឋកិច្ច៖ ការចំណាយរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំចិន បានជំរុញកំណើនចរន្តច្រវាក់សេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ អ្នកសេដ្ឋកិច្ចបានកត់សម្គាល់ថា សកម្មភាពទិញ-លក់ របស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុងពេលចូលឆ្នាំចិនកន្លងមកនេះ ឃើញថាមានសន្ទុះកើនឡើង ដែលអាចនិយាយបានថា វាគឺជាចរន្តនៃសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធបែបវិជ្ជមាន ខណៈដែលកម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរមានភាពល្អប្រសើរ។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យ​សភាកម្ពុជា បានប្រាប់ AMS ថា ខណៈដែលសកម្ម​ភាពទីផ្សារលក់រាយរបស់អាជីវករក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនមានភាពមមាញឹកគឺជាសញ្ញាបង្ហាញពីការរីកចម្រើន ឬភាពកើនឡើងនៃកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងបងប្អូនប្រជាពលរដ្ឋជាប់សែស្រឡាយចិន ទាំងបងប្អូនប្រជាពលរដ្ឋខ្មែរមិនកាត់សែស្រឡាយចិន ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ៖

“សកម្មភាពទិញ-លក់មានការកើនឡើងជាងពីឆ្នាំកន្លងទៅ ដោយសារឆ្នាំទៅមានស្ថានភាពកូវីដនៅមានឥទ្ធិពលខ្លះ ហើយឆ្នាំនេះការថមថយរបស់កូវីដ និងការប្រកាសបើកឱកាសបើកទីផ្សាររបស់រាជរដ្ឋាភិបាល ធ្វើឱ្យជាពលរដ្ឋប្រកបមុខរបរ ធ្វើឱ្យគាត់មានប្រាក់ចំណូល រួមទាំងការសន្សំថវិកាមួយចំនួនធ្វើឱ្យមានលទ្ធភាពក្នុងការចំណាយនៅពេលបុណ្យ ឬព្រឹត្តិការណ៍ផ្សេងៗដែលនឹងមកដល់ខាងមុខនេះ”

លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ៖

“បងប្អូនអាជីវករខ្មែរយើងលក់ដាច់ ឬកើនឡើង បង្ហាញពីអ្នកទិញ ដែលមានតម្រូវការ ក៏កើនដែរ គឺវាស្របគ្នាទាំងពីរ និងដើរទៅទន្ទឹមគ្នា។ អ្នកលក់ក៏មានចំណូល ធ្វើឱ្យសកម្ម​ភាពមានភាពប្រសើរឡើង”

លោកបានបន្តថា ៖

“យើងអាចនិយាយបានថា វាគឺជាកំណើននៃផលិតកម្ម កំណើននៃប្រាក់ចំណូលរបស់អាជីវករ ដែលទិញលក់បន្តបន្ទាប់គ្នា នាំឱ្យការរីកចម្រើនបន្តគ្នា និងមានការចែកបាននូវប្រាក់ចំណូលជាបន្តបន្ទាប់ ដែលអាចនិយាយបានថាជាចរន្តសេដ្ឋកិច្ច សង្គម ដែលមានរីកចម្រើននៅក្នុងសង្គមកម្ពុជាយើង។ តែក៏នឹងឃើញសកម្មភាពរបស់បងប្អូនខ្មែរយើងទាំងដំណើរទេសចរណ៍ ជួបជុំក្រុមគ្រួសារ ដែលសុទ្ធតែជាសញ្ញាល្អបង្ហាញពីភាពប្រសើរនៃសេដ្ឋកិច្ចគ្រួសារ និងសង្គម”

ម្ចាស់អាជីវកម្មលក់ដើមផ្កាចំរុះ «ចែស្រី» ដែលមានលក់ដើមផ្កា គ្រប់ប្រភេទ នៅតាមបណ្តោយផ្លូវ៦A បានឱ្យដឹងថា ដើមផ្ការបស់អ្នកស្រីបានលក់ដាច់អស់ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដោយភ្ញៀវបានចូលមកសម្រុកទិញ ធ្វើឱ្យអ្នកស្រី លក់ស្ទើរតែមិនទាន់។

អ្នកស្រីមានប្រសាសន៍ថា ៖

“ថ្ងៃនេះស្ងាត់បន្តិច (ថ្ងៃចូលឆ្នាំចិន) បើមុនសែនវិញមនុស្សប្រជ្រៀតគ្នាទិញដើមផ្កា យកទៅតាំង ធ្វើឱ្យលក់ដាច់ជាងឆ្នាំទៅច្រើន ។ ឆ្នាំនេះ ដើមផ្កានៅមានសល់តិតួច ប៉ុន្តែខ្ញុំនៅតែលក់បន្តដោយសារតែពេលខ្លះក៏មានអ្នកមកទិញយកទៅដាំក្រោយថ្ងៃសែនដែរ ហើយណាមួយដើមផ្ការបស់ខ្ញុំក៏នៅសល់តិចតួច មិនខាតទេដោយលក់ដាច់បានច្រើនដែរ”

អ្នកស្រី ចន្ថា ជាអាជីវករ លក់ផ្លែឈើគ្រប់មុខ បានឱ្យដឹងថា ផ្លែឈើរបស់អ្នកស្រីលក់ដាច់បានគួរសមដែរ តែក៏មិនចំណេញច្រើនពេកដែរ ដែលអាចនិយាយថាលក់ដាច់ជាងពីឆ្នាំមុន។ ប៉ុន្តែលក់បានត្រឹមតែរយៈពេលពីរ ទៅបីថ្ងៃមុនពេលចូលឆ្នាំចិនប៉ុណ្ណោះ។

អាជីវករដែលមានរទេះរុញ លក់នៅក្បែរផ្សារ៧មករារូបនេះបានឱ្យដឹងថា ៖

“ដូចតែរាល់ឆ្នាំ ក្រូចដែលត្រូវសែន ២-៣ប្រភេទ រួមទាំងផ្លែប៉ោម ​ទទឹម ​ទន្លាប់ មៀន និងសារី ។ ផ្លែឈើទាំងនេះខ្ញុំបានកម្មង់ទិញច្រើនជាងឆ្នាំមុន ដោយរំពឹងថានឹងអាចលក់បានច្រើនជាង។ ជាលទ្ធផលគឺ លក់ដាច់មែន ហើយតម្លៃក៏ខ្ញុំលក់មិនថ្លៃពេកនោះទេ ដោយយកចំណេញតិចតួច ប៉ុន្តែលក់ឱ្យបានច្រើន៕”




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន