បម្រែបម្រួលអាកាសធាតុកំពុងគំរាមកំហែងដល់សន្តិសុខស្បៀងអាហារពិភពលោក

បរទេស ៖​ យោងទៅតាមប្រភពពី The Guardian បានរាយការណ៍ថា ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុរួមផ្សំជាមួយនឹងកង្វះខាតទឹកកំពុងគំរាមកំហែងដល់កសិកម្ម និងស្បៀងអាហារពិភពលោក។

លោក Alain-Richard Donwahi អតីតរដ្ឋមន្ត្រីការពារជាតិប្រទេសកូតឌីវ័រ ដែលបានដឹកនាំកិច្ចប្រជុំកំពូល UN Cop15 ស្តីពីការបំផ្លិចបំផ្លាញវាលខ្សាច់បាននិយាយថា ឥទ្ធិពលនៃគ្រោះរាំងស្ងួតកំពុងរិករាលដាលលឿនជាងការរំពឹងទុក។​ លើសពីនេះ សន្តិសុខស្បៀងអាហារពិភពលោកអាចប្រឈមមុខពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ កង្វះខាតទឹក និងការធ្វើកសិកម្មមានកម្រិតខ្សោយ។ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធំដែលពិភពលោកចាំបាច់ត្រូវប្រយុទ្ធប្រឆាំងឱ្យបានឆាប់រហ័ស ដោយសារវាអាចជះឥទ្ធិពលអវិជ្ជមានលឿនជាងការរំពឹងទុកដូចជា ​ការ​រិចរិល​ដី កង្វះខាត​ទឹក និង​ការបោះបង់​វាល​ខ្សាច់ចោល ​ដែលអាចកើតឡើងមុនពេលសម្រេចឲ្យបាននូវទិសដៅទប់ស្កាត់ការឡើងកម្ដៅភពផែនដីមិនឲ្យលើសពី ១,៥ អង្សាសេ។

មិនត្រឹមតែប៉ុណ្ណោះ បញ្ហានៃការកើនឡើងសីតុណ្ហភាព រលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់កាន់តែខ្លាំង កំពុងបង្កគ្រោះថ្នាក់ដល់សន្តិសុខស្បៀងអាហារនៅក្នុងតំបន់ជាច្រើន។ គ្រោះរាំងស្ងួតផ្តល់ផល​ប៉ះពាល់​អវិជ្ជមាន​ផ្សេង​ពី​សីតុណ្ហភាពដូចជា សន្តិសុខស្បៀងអាហារ ការធ្វើចំណាកស្រុករបស់មនុស្ស និង អតិផរណាជាដើម​។ លើសពីនេះ ការធ្វើកសិកម្មមានកម្រិតខ្សោយក៏ជាបញ្ហាប្រឈមផងដែរ ដោយសារវាបង្កជាបញ្ហា​នាំ​ឱ្យ​ដី​ខូច​គុណភាព និង ប៉ះពាល់ដល់ទិន្នផល​។

ទន្ទឹមនឹងនេះ កង្វះខាតទឹកនៅឥណ្ឌាអាចបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារសម្រាប់មនុស្សរាប់លាននាក់នៅឆ្នាំ២០២៥។ កាលពីឆ្នាំ ២០២០ កន្លងទៅនេះ  គ្រោះរាំងស្ងួតកម្រិតធ្ងន់ធ្ងរប៉ះពាល់ដល់តំបន់មួយចំនួននៅប្រទេសហ្ស៊ីមបាវ៉េរហូតដល់ប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ ដែលនាំឲ្យមានការខូចដំណាំ និង ខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ។ នៅប្រទេសម៉ិកស៊ិកវិញ ការឡើងកម្តៅខ្លាំង និងគ្រោះរាំងស្ងួតបានធ្វើឲ្យខូចខាតទិន្នផលនៃដំណាំម្ទេស និងផលិតកម្ម mustard បានធ្លាក់ចុះ ៥០ ភាគរយនៅប្រទេសបារាំង និងកាណាដា។ បញ្ហាបម្រែបម្រួលអាកាសាធាតុ និង គ្រោះធម្មជាតិបានរួមចំណែកដល់ការឡើងថ្លៃអាហារសំខាន់ៗដូចជា ស្រូវសាលី ពោត កាហ្វេ ផ្លែប៉ោម សូកូឡា និងស្រាជាដើម។

ទន្ទឹមនឹងនេះ លោក Donwahi បានអំពាវនាវដល់អ្នកវិនិយោគវិស័យឯកជនឱ្យចូលរួម និងទាញយកអត្ថប្រយោជន៍ពីឱកាសឲ្យប្រែក្លាយប្រាក់ចំណេញ ដោយសារវិស័យឯកជនមួយចំនួនមានចំណាប់អារម្មណ៍លើវិស័យកសិកម្ម ដែលអាចធ្វើឲ្យការប្រើប្រាស់ដីកាន់តែប្រសើរ។ ស្របពេលនេះដែរ ពិភពលោកមិនគួរមើលរំលងបញ្ហាវាលខ្សាច់នោះទេ ដោយវាទាមទារការដោះស្រាយរួមគ្នា ដោយសារវាលខ្សាច់ និង គ្រោះរាំងស្ងួតនាំឱ្យមានបម្រែបម្រួលអាកាសធាតុ ការបាត់់បង់ជីវៈចម្រុះ និង គ្រោះធម្មជាតិផ្សេងៗ។

បញ្ហាទាំងនេះមិន​ត្រឹម​តែកើតឡើង​លើ​ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែវាក៏អាចកើតឡើងលើប្រទេសអភិវឌ្ឍន៍ផងដែរ។ ដូច្នោះហើយ ប្រទេស​អ្នក​មាន​គួរ​សម្លឹង​មើល​ទៅទ្វីប​អាហ្វ្រិក​សម្រាប់​ដំណោះស្រាយ​ចំពោះ​វិបត្តិ​បម្រែបម្រួលអាកាសធាតុ ដោយសារអាហ្រ្វិកមានធនធានធម្មជាតិជាច្រើន សារធាតុរ៉ែដែលត្រូវការសម្រាប់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ព្រៃឈើ ព្រះអាទិត្យ និង ទឹកក្រោមដីដ៏ធំ ដែលសុទ្ធសឹងតែជាដំណោះស្រាយក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពង្រឹងសន្តិសុខស្បៀងអាហារ និងអភិរក្សជីវចម្រុះ។ លើសពីនេះផងដែរ អ្នក​ដែល​មាន​ហិរញ្ញវត្ថុគួរ​ជួយ​អ្នក​ដែល​មាន​ធនធាន​ធម្មជាតិ ដែលវាគឺជាដំណោះស្រាយឈ្នះ-ឈ្នះក្នុងភាពជាដៃគូផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន