សារព័ត៌មាន CNN ផ្សព្វផ្យាយពីសក្តានុពលអាកាសយានដ្ឋានថ្មីនៅក្នុងខេត្តសៀមរាប

បរទេស​៖ យោងតាមប្រភពពី CNN បានផ្សព្វផ្សាយអំពីកម្ពុជាបើកដំណើរអាកាសយានដ្ឋានថ្មីនៅក្នុងខេត្តសៀមរាប ដែលត្រូវបានបើកដំណើរការទទួលការហោះហើរលើកដំបូងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។

អាកាសយានដ្ឋានថ្មីនេះមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពុងក្លាយជាច្រកទ្វារដ៏សំខាន់ទៅកាន់កន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសកម្ពុជា គឺតំបន់រមណីយដ្ឋានអង្គរដែលចុះបញ្ជីដោយអង្គការយូណេស្កូ។ ដោយឡែក នៅព្រឹកថ្ងៃច័ន្ទ ក្នុងសប្ដាហ៍នេះ ជើងហោះហើររបស់ក្រុមហ៊ុន Bangkok Airways របស់ប្រទេសថៃ គឺជាយន្តហោះដំបូងគេដែលបានចុះចតនៅអាកាសយានដ្ឋានថ្មីមួយនេះ។

លេខកូដជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ដែលកំណត់ដោយសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងជំនួសលេខកូដអាកាសយានដ្ឋានចាស់ REP ដែលត្រូវបានបើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ និងមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីបរិវេណអង្គរប៉ុណ្ណោះ។ គួរឲ្យបញ្ជាក់ដែរថា អាកាសយានដ្ឋានថ្មីនេះត្រូវបានផ្តល់មូលនិធិដោយចិន ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងក្រោម​ទុនវិនិយោគ ​១ ១០០ ​លាន​ដុល្លារ។ លើសពីនេះ វាត្រូវបានរចនាឡើងដើម្បីទទួលអ្នកដំណើរ ២ លាននាក់ក្នុងមួយឆ្នាំ ដែលច្រើនជាងអាកាសយានដ្ឋានចាស់ REP ។

យោងតាមការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិននៅកម្ពុជា បានលើកឡើងថា វាជាអាកាសយានដ្ឋានអន្តរជាតិក្រៅប្រទេសដំបូងគេដែលត្រូវបានសាងសង់ក្រោមគំរូ “សាងសង់-ប្រតិបត្តិការ-ការផ្ទេរ” (Build-Operate-Transfer) ដោយសហគ្រាសចិន។ វាត្រូវបានសាងសង់ជាប្រភេទអាកាសយានដ្ឋានខ្នាត 4E ដែលអាចផ្ទុកយន្តហោះពាណិជ្ជកម្មធំៗ រួមទាំងយន្តហោះដែលហោះហើរលើផ្លូវធ្វើដំណើរឆ្ងាយទូទាំងពិភពលោកផងដែរ។

ការ​សាងសង់​អាកាសយានដ្ឋាន​ SAI ​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ២០២០ ដោយ​ការ​រចនាត្រូវ​​បាន​បំផុស​គំនិត​​ស្ថាបត្យកម្មបែប​ប្រពៃណី​ខ្មែរ។ បើទោះបីជា គេហទំព័រផ្លូវការរបស់អាកាសយានដ្ឋានផ្តល់ព័ត៌មានតិចតួចបំផុតអំពីសេវាកម្ម ហាង និងភោជនីយដ្ឋាននៅក្នុងកន្លែងថ្មីនេះក៏ដោយ ប៉ុន្តែគេផ្តល់នូវកាលវិភាគពេញលេញនៃជើងហោះហើរចេញដំណើរ និងការមកដល់។

យោងតាមទិន្នន័យថ្មីៗពីក្រសួងទេសចរណ៍របស់កម្ពុជាបង្ហាញថា កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៣,៥ លាននាក់ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៣។ តួរលេខនេះកើនឡើង ២៥០,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែធ្លាក់ចុះ ១៩,៧ ភាគរយធៀបនឹងឆ្នាំ ២០១៩ មុនពេលមានការរាតត្បាតកូវីដ-១៩។ នៅខែមីនា ឆ្នាំ ២០២២ កម្ពុជា​បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ការ​ចូល​ក្នុងប្រទេស និង ​បើក​ទទួល​ភ្ញៀវទេសចចរណ៍​​ឡើងវិញ​។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាកំពុងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណពី ៤,៥ ទៅ ៥ លាននាក់នៅចុងឆ្នាំនេះ។

យោងតាមអង្គការយូណេស្កូ បានបង្ហាញថា ភ្ញៀវទេសចរទាំងនោះធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទទួលយកបទពិសោធន៍ពីការទស្សនាប្រាសាទអង្គរ ដែលជាទីតាំងប្រវត្តិសាស្ត្របុរាណដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់អង្គរលាតសន្ធឹងលើផ្ទៃដីជាង ៤០០ គីឡូម៉ែត្រក្រឡា ដែលសម្បូរទៅដោយប្រាសាទ និង ស្ថាបត្យកម្មដែលបន្សល់ពីសម័យអាណាចក្រខ្មែរចាប់ពីសតវត្សរ៍ទី ៩ ដល់ សតវត្សរ៍ទី១៥ ។ ក្នុងចំណោមកន្លែងបុរាណទាំងនោះ ​ ​ប្រាសាទ​អង្គរវត្ត អង្គរធំ និង​បាយ័ន ទទួល​បាន​ចំនួន​ភ្ញៀវ​ទេសចរ​ច្រើនជាងគេបំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ