បាត់ដំបង ៖ ផលិតកម្មកសិកម្មតាមកិច្ចសន្យា បាន និងកំពុងដើរតួនាទីជាស្ពានចម្លងរវាងកសិករ ឬអ្នកផលិតជាមួយវិស័យឯកជន ដើម្បីជួយជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផលទីផ្សារ និងតម្លៃ។ មិនតែប៉ុណ្ណោះ ភាគីប្រមូលទិញក៏នឹងជួយជាបច្ចេកទេស ផ្គត់ផ្គង់ធាតុចូលកសិកម្ម ឥណទាន ព័ត៌មាន និងសេចក្តីត្រូវរបស់ទីផ្សារ។

ជាក់ស្តែង សហគមន៍កសិកម្ម តាសីសាមគ្គី មានទីតាំងស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ផ្តើមចេញពីសមាជិកចំនួន ៩២គ្រួសារ (ស្រ្តី ៣៦នាក់) មានភាគហ៊ុនចំនួន ២០០ ហ៊ុន និងមានទុនសរុបចំនួន ១០លានរៀល។ បច្ចុប្បន្ននេះ សមាជិកបានកើនឡើងរហូតដល់ទៅ ១២៩គ្រួសារ (ស្រ្តី ៣៥ នាក់) មានផ្ទៃដីដាំដុះបន្លែ ៣៧ហិកតា និងមានភាគហ៊ុនចំនួន ៩០១ហ៊ុន ទុនកើនឡើងដល់ទៅ ៥២លានរៀល។

បន្ថែមលើនេះ សហគមន៍មានធនធានជាទ្រព្យសម្ភារមួយចំនួនសម្រាប់បម្រើក្នុងផលិតកម្ម និងអាជីវកម្មដូចជា ៖ រោងដែកស័ង្កសីចំនួន ១ខ្នង សម្រាប់ប្រមូលផ្តុំ និងវេចខ្ចប់បន្លែ ឃ្លាំងត្រជាក់ចំនួន ០១ កន្លែង សម្រាប់ស្តុកបន្លែ ទូរកញ្ចក់ចំនួន ០១ រថយន្តដឹកបន្លែចំនួន ០៣គ្រឿង (ចំណុះ ២,៥ តោន ចំនួន០២ និងរថយន្ត ១២កៅអីចំនួន ០១គ្រឿង) សម្រាប់ដឹកជញ្ជូនបន្លែទៅកាន់ទីផ្សារ។ ក្រៅពីដាំបន្លែ សហគមន៍ក៏មានសេវាផ្តល់ឥណទាន ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ទីផ្សារ (ទិញ និងលក់បន្លែសុវតិ្ថភាព) និងផ្តល់សេវាកម្មសាងសង់ផ្ទះសំណាញ់ និងសេវាកម្មផ្សេងៗទៀត។

លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍តាសីសាមគ្គីបានឱ្យដឹងថា សមាជិកទាំងអស់កំពុងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជាង ២០មុខ និងអាចផ្គត់ផ្គង់បន្លែឱ្យទីផ្សារបានរាល់ថ្ងៃសម្រាប់រយៈពេលពេញ ១ឆ្នាំ ជាពិសេសប្រភេរទបន្លែ ៨ មុខ រួមមាន ស្ពៃក្តោប ខាត់ណាផ្កា ខាត់ណាដើម ស្ពៃហាង ស្ពៃ ក្រញាញ់ ស្ពៃ ក្រញាញ់ផ្អែមម៉ាទ្បេស៊ី ស្ពៃតឿ និងស្ពៃចង្កឹះ ក្នុងបរិមាណចន្លោះពី ១-២តោន ទៅ កាន់ទីផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញចំនួន១០ ហើយទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ១ ៥០០ ០០០រៀល/ថ្ងៃ។
សហគមន៍មានផែនការដាំបន្លែចំនួន ៣មុខបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ គឺប៉េងបោះឆេរីក្រហម និងលឿង ប៉េងបោះហាវៃ និងម្ទេសហាវៃក្រហម និងលឿងផងដែរ ដោយសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើការពិសោធន៍ស្រាវជ្រាវ។ នៅក្នុងឆ្នាំ២០២១ សហគមន៍បានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែសុវត្ថិភាពជាមួយផ្សារ និងភោជនីយដ្ឋានចំនួន១៩ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។
ជាមួយគ្នានេះ សហគមន៍ក៏បានជួយបង្រៀនបច្ចេកទេសដាំដុះបន្លែដល់កសិករផងដែរ។ ក្រៅពីការដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារ សហគមន៍បានបង្កើតក្រុមអ្នកបច្ចេកទេសសាងសង់ផ្ទះសំណាញ់ជូនដល់កសិករនៅទូទាំងប្រទេសចំនួនមួយក្រុមដែលមានសមាជិកចំនួន ២៥នាក់ ភាគច្រើនជាអ្នកធ្វើចំណាកស្រុកទៅប្រទេសថៃ។
លោក ណុប នុន បានបញ្ជាក់ថា ដើម្បីអាចទទួលបានស្ថិរភាពតម្លៃ និងស្ថិរភាពទីផ្សារ កសិករត្រូវដាំបន្លែដែលទីផ្សារត្រូវការ និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវ និងសិក្សាពីតម្រូវការទីផ្សារ ស្វែងរកដៃគូអាជីវកម្មឲ្យបានពិតប្រាកដ។ បន្ថែមពីនេះ ត្រូវចេះប៉ាន់ប្រមាណសមត្ថភាពក្នុងការផ្គត់ផ្គង់ឲ្យទីផ្សារ រៀបចំផែនការនៃការដាំដុះ និងប្រមូលផលផងដែរ។ ជាក់ស្ដែង នៅក្នុងរយៈពេល ៥ឆ្នាំ សហគមន៍សម្រេចបាននូវសមិទ្ធផលសំខាន់ៗចំនួន៣គឺ ទី១- បង្កើនសមត្ថភាពក្នុងការគ្រប់គ្រងសហគមន៍ គ្រប់គ្រងអាជីវកម្ម និងហិរញ្ញវត្ថុត្រូវបាន ពង្រឹងតាមរយៈការបណ្តុះបណ្តាលពីសំណាក់មន្រ្តីជំនាញបច្ចេកទេសរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម និងស្ថាប័នដៃគូផ្សេងៗទៀត។ ទី២- ទទួលការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មចំនួន ៣៧ម៉ឺនដុល្លារ និង ១០ម៉ឺនដុលា្លរពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។ តាមរយៈហិរញ្ញប្បទាននេះ សហគមន៍បានពង្រីកអាជីវកម្ម កសាងការិយាល័យ ឃ្លាំងស្តុកបន្លែ រថយន្តបំពាក់ដោយទូរត្រជាក់ និងសម្ភារមួយចំនួនទៀតសម្រាប់អនុវត្តការងារ និងពង្រីកអាជីវកម្ម។ ទី៣៖ មានគំនិតផ្តួចផ្តើមក្នុងការពង្រឹងមុខរបរដែលមានស្រាប់ និងបង្កើតមុខរបរថ្មី ដើម្បីបង្កើតឱកាសការងារ កាត់បន្ថយចំណាកស្រុក និងបង្កើនប្រាក់ចំណូលជូនដល់សមាជិក។
ក្នុងចំណោមកិច្ចសន្យាផ្លូវការទាំងអស់ សហគមន៍បានចុះកិច្ចសន្យាជាមួយផ្សារ និងក្រុមហ៊ុនចំនួន0៧ នៅរាជធានីភ្នំពេញ រួមមានក្រុមហ៊ុន រ៉េមិច (REMIC) ចំនួន៣៥តោន ផ្សារអាលីម៉ង់ចំនួន៥តោន និងផ្សារចំនួនប្រាំផ្សេងទៀត ក្នុងបរិមាណប្រមាណ១០តោន។ ក្រៅពីនេះ សហគមន៍បានចុះកិច្ចសន្យាមិនផ្លូវការជាមួយផ្សារ និងភោជនីយដ្ឋានចំនួន១២ទៀតនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដើម្បីផ្គត់ផ្គង់បន្លែសុវត្ថិភាពប្រមាណ ១០តោន/ឆ្នាំ។ សហគមន៍ក៏បានទទួលទិញបន្លែសុវត្ថិភាពពីសហគមន៍កសិកម្មចំនួន ១០ នៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សាររបស់សហគមន៍កសិកម្មទាំងនោះផងដែរ។
ជាក់ស្តែង ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ សហគមន៍នៅតែអាចបង្កើនចំនួនបញ្ជាទិញ និងការផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅកាន់ទីផ្សារប្រមាណជាង ៧២០តោន ក្នុងឆ្នាំ២០២១ ដែលចំនួននេះបានកើនឡើងរហូតដល់ទៅ ៤០% បើធៀបទៅនឹងឆ្នាំ២០២០ និងបានផ្តល់ឱកាសការងារជូនដល់សមាជិកបានប្រមាណជាង ១៨០គ្រួសារ និងទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ៥០០ដុល្លារ/ខែ។
សូមបញ្ជាក់ថា លោក ណុប នុន កាលពីឆ្នាំ២០១៨ ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សា ភិបាល និងជាកសិករឆ្នើមទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតប្រជែងកសិករឆ្នើមប្រចាំឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានទទួលពានរង្វាន់លេខ១ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content