ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនអាចឈានដល់ ៣០០ ពាន់លានដុល្លារនៅចុងទសវត្សរ៍នេះ

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា រុស្ស៊ី ​បាន​ក្លាយ​ជា​អ្នក​នាំ​ចូល​រថយន្តរបស់​ចិនដ៏​កំពូល​ ខណៈដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានរំពឹងថានឹងឈានដល់ ៣០០ ពាន់លានដុល្លារនៅចុងទសវត្សរ៍នេះ។

ទន្ទឹមនឹងនេះ ស្ថិតិបង្ហាញថា បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអ៊ឺរ៉ុប អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចេញពីប្រទេសរុស្ស៊ី ម៉ាកយីហោចិនមានចំនួនជាង ៩០ ភាគរយបាននាំចេញរថយន្តទៅកាន់រុស្ស៊ីនៅឆ្នាំនេះ។ វាគឺជាផ្នែកមួយនៃការពង្រីកខ្លួនចូលទៅក្នុងទីផ្សាររុស្ស៊ី។ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនបានចាប់ផ្តើមផលិតកម្មរថយន្តនៅរោងចក្រ Avtotor ក្នុងតំបន់ Kaliningrad របស់រុស្ស៊ី ដែលពីមុនគឺជាកន្លែងដំឡើងរថយន្ត BMW របស់អាល្លឺម៉ង់ និងរថយន្ត Hyundai និង Kia របស់កូរ៉េខាងត្បូង។

មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហើបថា រថយន្តរបស់ចិនកាន់តែមានប្រជាប្រិយភាពនៅក្នុងប្រទេស ដោយកត់សម្គាល់ថាពួកគេក៏កំពុងធ្វើសកម្មភាពយ៉ាងសកម្មផ្លាស់ប្តូរម៉ាកយីហោអឺរ៉ុបពីទីផ្សារពិភពលោកផងដែរ។

លោក Zhang Hanhui ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​រុស្ស៊ីនិយាយថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរកំពុង​រីក​ចម្រើន​ ដោយសារ​តែ​ទណ្ឌកម្ម​របស់​លោកខាងលិច​ដែល​បាន​ដាក់​លើ​ក្រុង​ម៉ូស្គូ​ និង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​រវាង​អាមេរិក​ និង​ចិន។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មរថយន្តបានក្លាយជាធាតុដ៏សំខាន់នៃពាណិជ្ជកម្មទ្វេភាគី។ លើសពីនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានកំពុងអភិវឌ្ឍ និងបង្ហាញពីភាពជោគជ័យគួរឱ្យកត់សម្គាល់។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងប៉េកាំងគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូក្នុងរយៈពេល ១៣ ឆ្នាំជាប់ៗគ្នា ដោយវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងពង្រីកឥតឈប់ឈរ ហើយបណ្តាក្រុមហ៊ុនចិនកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយភាគីរុស្ស៊ី។

លោក Andrey Belousov ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបាននិយាយថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិននៅតែបន្តកើនឡើង ដែលអាចនឹងឈានដល់ ៣០០ ពាន់លានដុល្លារនៅចុងទសវត្សរ៍នេះ ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-ចិននៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ លោក Belousov បាននិយាយថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ីជាយូរមកហើយ ខណៈដែលវិសាលភាពនៃឱកាសវិនិយោគសម្រាប់ប្រទេសទាំងពីរកំពុងកើនឡើង។

គួរកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ២០២៣ មក ចំណូលពាណិជ្ជកម្មទ្វេភាគីបានកើនឡើងមួយភាគបី ហើយវាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងពាណិជ្ជកម្មផលិតផលលោហធាតុ សារធាតុគីមី អាហារ ឧបករណ៍ និងយានជំនិះ។​ គេរំពឹងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងលើសពីគោលដៅ ២០០ ពាន់លានដុល្លារនៅឆ្នាំនេះ ដែលលឿនជាងការព្យាករណ៍​ថា គោលដៅនេះ​នឹង​សម្រេច​បាន​តែ​ក្នុង​ឆ្នាំ ២០២៤។

យោងតាមទិន្នន័យគយចិនបង្ហាញថា ចំណូលពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនបានកើនឡើង ២៩,៥ ភាគរយនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ ដែលស្មើនឹងជិត ១៧៦,៩ ពាន់លានដុល្លារ។ ស្របពេលដែលលោកខាងលិចដាក់់ទណ្ឌកម្មលើរុស្ស៊ី និងជម្លោះពាណិជ្ជកម្មរវាងអាមេរិក-ចិនកំពុងបន្ត រុស្ស៊ីបានផ្គត់ផ្គង់ទៅកាន់ប្រទេសចិនជាចម្បងនូវផលិតផលថាមពល ប្រេង ហ្គាស ផលិតផលចម្រាញ់ កសិ-អាហារ និងផលិតផលឧស្សាហកម្ម។ បន្ថែមពីនេះ ចិនបាននាំចេញទំនិញស្ទើរតែគ្រប់ប្រភេទរួមមាន ម្ហូបអាហារ បរិក្ខារ ទូរស័ព្ទដៃ គ្រឿងអេឡិចត្រូនិច ផលិតផលវិស្វកម្ម រថយន្ត គ្រឿងសង្ហារឹម វាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើងជាដើមទៅកាន់រុស្ស៊ី៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

លក់​ម្ជូរ​តាម​ម៉ូតូ​ចល័ត​ រក​ចំណូល​បាន​ពី​ ​៣៥ ​ម៉ឺន​រៀល​ ដល់​ជាង​ ១​ លាន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 28/10/2026

របរលក់​ម្ជូរ​ផ្លែ​ឈើ​តាម​ម៉ូតូ​ចល័ត​ ​អាច​បង្កើត​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ​ដោយ​មិន​ចាំបាច់​មាន​ហាង​លក់​ធំ​ដុំ​ឡើយ​