ទោះបីជាសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា ប៉ុន្តែអាស៊ាននៅតែមានភាពទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI)

បរទេស៖ យោងតាម​ប្រភពពី UNCTAD បានរាយការណ៍ថា បណ្តាប្រទេសអាស៊ានរក្សាបាននូវសន្ទុះរបស់ពួកគេជាមួយនឹងបរិយាកាសវិនិយោគអំណោយផល សមាហរណកម្មក្នុងតំបន់បន្តមាន ហើយកំណើនផលិតផលក្នុងស្រុកសរុបបន្តមានស្ថិរភាពគួរឱ្យកត់សម្គាល់។

ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះនឹងភាពមិនច្បាស់លាស់ដោយសារបញ្ហាជាច្រើន ប៉ុន្តែសម្រាប់បណ្តាប្រទេសអាស៊ាននៅតែមានភាពធន់ និងភាពទាក់ទាញវិនិយោគពីបរទេស។ អាស៊ាន (ASEAN) គឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ១០ ប្រទេសដែលមានប្រជាជនសរុបជាង ៦៧០ លាននាក់។ ក្នុងរយៈពេល​មួយ​ទសវត្សរ៍កន្លងមកនេះ អាស៊ាន​ត្រូវបាន​មើល​ឃើញ​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ។ ជាក់ស្ដែង នៅក្នុងឆ្នាំ ២០១៦ លំហូរចូលនៃ (FDI) ប្រចាំឆ្នាំជាមធ្យម ១៧០ ពាន់លានដុល្លារ ដែលកើនឡើងទ្វេរដងនៃតួលេខ ៩២ ពាន់លានដុល្លារចន្លោះឆ្នាំ ២០០៦ និង ២០១៥។ តួរលេខនេះបានកើនឡើងជាបន្តបន្ទាប់ដោយនៅចន្លោះឆ្នាំ ២០២១ និង ២០២៣ ការវិនិយោគបរទេសជាមធ្យមមានទឹកប្រាក់ចំនួន ២២០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងនាមជាអ្នកទទួលបានការវិនិយោគផ្ទាល់ពីបរទេសដ៏កំពូលក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ នៅឆ្នាំ ២០២៣ លំហូរ FDI ទៅកាន់អាស៊ានបានឈានដល់កម្រិតខ្ពស់បំផុតក្នុងទំហំ ២៣០ ពាន់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ចំណែករបស់អាស៊ានសម្រាប់ FDI សកលបានកើនឡើងដល់ ១៧ ភាគរយនៅឆ្នាំ ២០២៣ ដែលកើនឡើងពី ៦ ភាគរយជាមធ្យមចន្លោះឆ្នាំ ២០០៦ និង ២០១៥។

យោងតាមរបាយការណ៍ទាំងនេះ គេសន្មត់ថា អាស៊ានមានការអនុវត្តដ៏រឹងមាំចំពោះសមាហរណកម្មក្នុងតំបន់កាន់តែស៊ីជម្រៅ បរិយាកាសវិនិយោគប្រសើរឡើង ការពង្រីកឱកាស និងទទួលបានអារម្មណ៍វិជ្ជមានកាន់តែច្រើនក្នុងចំណោមអ្នកវិនិយោគ និងសមាគមធុរកិច្ច។ ទន្ទឹមនឹងនេះ អាស៊ានបានរៀបចំផែនការសេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អបរិយាកាសគោលនយោបាយវិនិយោគនៅទូទាំងតំបន់រួមមាន ការអនុវត្តកិច្ចព្រមព្រៀងថ្នាក់តំបន់ ក្របខ័ណ្ឌដែលមានគោលបំណងបង្កើនសមាហរណកម្មសេដ្ឋកិច្ច និងជំរុញកំណើនក្នុងវិស័យយុទ្ធសាស្ត្រ។  

លើសពីនេះ អាស៊ានកំពុងដើរតាមនិន្នាការកំពុងរីកចម្រើនដូចជា ការបង្កើនលំហូរហិរញ្ញវត្ថុទៅក្នុងថាមពលកកើតឡើងវិញ ការផលិត និងកំណើនវិនិយោគដ៏រឹងមាំពីប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជា ចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ បន្ថែមពីនេះ អាស៊ានបានបង្កើនបណ្តាញផលិតកម្ម និងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងចំណោមក្រុមហ៊ុននានាក៏បានជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម ដែលជាលទ្ធផលជំរុញ FDI ផងដែរ។

គួរឲ្យបញ្ជាក់ដែរថា​ អាស៊ានអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយសារហេតុផលសំខាន់ៗមួយចំនួនដូចជា៖

១.​ទីតាំងភូមិសាស្ត្រ៖ អាស៊ានមានទីតាំងផ្លូវពាណិជ្ជកម្មពិភពលោកសំខាន់ៗ ដែលធ្វើឱ្យវាក្លាយជាច្រកសម្រាប់ពាណិជ្ជកម្មរវាងភាគបូព៌ា និងលោកខាងលិច

២. ការកើនឡើងទីផ្សារអ្នកប្រើប្រាស់៖ ជាមួយនឹងចំនួនប្រជាជនសរុបជាង ៦៧០ លាននាក់ និងការកើនឡើងនៃកម្រិតប្រាក់ចំណូលថ្នាក់កណ្តាល អាស៊ានមានអ្នកប្រើប្រាស់ធំ ដែលធ្វើឱ្យវាក្លាយជាទីផ្សារទាក់ទាញសម្រាប់ទំនិញប្រើប្រាស់ សេវាកម្ម និងក្រុមហ៊ុនបច្ចេកវិទ្យា

៣. កិច្ចព្រមព្រៀងពាណិជ្ជកម្ម៖ អាស៊ានមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយបណ្តាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោក រួមមាន ចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនក្នុងការចូលទៅកាន់ទីផ្សារទាំងនេះតាមរយៈតំបន់

៤​. សេដ្ឋកិច្ចចម្រុះ៖ អាស៊ានមានទាំងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ចរីកចម្រើន ដែលផ្តល់ឱកាសវិនិយោគយ៉ាងទូលំទូលាយនៅទូទាំងឧស្សាហកម្មដូចជា កសិកម្ម ផលិតកម្ម បច្ចេកវិទ្យា និងសេវាកម្ម។ ប្រទេសដូចជាសិង្ហបុរី ម៉ាឡេស៊ី និងថៃមានវិស័យជឿនលឿន ខណៈពេលដែលប្រទេសផ្សេងទៀតដូចជាវៀតណាម និងឥណ្ឌូនេស៊ីផ្តល់តម្លៃពលកម្មទាប និងជាទីផ្សារដែលកំពុងរីកចម្រើន

៥. កម្លាំងពលកម្មទាប និងមានប្រសិទ្ធភាព៖ ប្រទេសអាស៊ានភាគច្រើនផ្តល់កម្លាំងពលកម្មដែលមានជំនាញ និងមានប្រសិទ្ធភាពជាមួយនឹងតម្លៃទាប ដែលអាចទាក់ទាញ​ដល់​ក្រុមហ៊ុន​ចម្រុះ​ជាតិ​សាសន៍​ដែល​មានបំណង​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម

៦. ការលើកទឹកចិត្តរបស់រដ្ឋាភិបាល៖ រដ្ឋាភិបាលអាស៊ានជាច្រើនផ្តល់ការលើកទឹកចិត្តដើម្បីទាក់ទាញ FDI រួមទាំងការបន្ធូរបន្ថយពន្ធ ការឧបត្ថម្ភធនវិនិយោគ និងតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រអាជីវកម្មបរទេស

៧. ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច៖ នយោបាយការទូតដែលទាក់ទងគ្នាក្នុងបណ្តាប្រទេសអាស៊ានធំៗ និងការកើនឡើងនៃភាពធន់នៃសេដ្ឋកិច្ចបានធ្វើឱ្យតំបន់កាន់តែមានភាពទាក់ទាញសម្រាប់ការវិនិយោគរយៈពេលវែង

៨. ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៖ បណ្តាប្រទេសអាស៊ានបាននឹងកំពុងវិនិយោគយ៉ាងច្រើនទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជា ការដឹកជញ្ជូន ទូរគមនាគមន៍ និងថាមពល។ ហេដ្ឋារចនាសម្ព័ន្ធដែលប្រសើរឡើងនេះជួយបង្កើនភាពងាយស្រួលនៃការធ្វើអាជីវកម្ម និងទាក់ទាញអ្នកវិនិយោគកាន់តែច្រើន

៩. ការរីកចម្រើនផ្នែកឌីជីថល និងបច្ចេកវិទ្យា៖ អាស៊ានកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងផ្នែកនវានុវត្តន៍ ដោយផ្តោតលើវិស័យ fintech, e-commerce និងវិស័យដែលជំរុញដោយបច្ចេកវិទ្យា។ រដ្ឋាភិបាលតាមបណ្តាប្រទេ​ក៏​កំពុង​វិនិយោគ​ក្នុង​ការ​បំប្លែង​ឌីជីថល ដើម្បីឥ្យ​វា​ក្លាយ​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម និង​ការ​វិនិយោគ​បច្ចេកវិទ្យា។

ជាមួយនឹងបរិយាកាសវិនិយោគអំណោយផល ការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងកំណើនផលិតផលក្នុងស្រុកសរុបដែលមានស្ថិរភាព តំបន់អាស៊ាននឹងបន្តទាក់ទាញការវិនិយោគសំខាន់ៗពីបរទេស។ មិនត្រឹមតែប៉ុណ្ណោះ អាស៊ានក៏មានភាពទាក់ទាញការវិនិយោគកាន់តែច្រើននៅក្នុងឧស្សាហកម្ម និងវិស័យដែលភ្ជាប់ទៅនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងនិរន្តរភាពផងដែរដូចជា ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី ខ្សែសង្វាក់តម្លៃថាមពលកកើតឡើងវិញ និងការអភិវឌ្ឍន៍បណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ