កត្តាសំខាន់ៗដែលលុយដុល្លារនៅតែមានឥទ្ធិពល ខណៈដែលពិភពលោកជួបនឹងបញ្ហាអតិផរណា

បរទេស ៖ យោងទៅតាមការចេញផ្សាយរបស់ Marketplace បានបង្ហាញថា បើទោះបីជាថ្មីៗនេះ​ ពិភពលោកកំពុងប្រឈមនឹងបញ្ហាអតិផរណាក៏ដោយ ប៉ុន្តែរូបិយបណ្ណដុល្លារអាមេរិកនៅតែមានឥទ្ធិពលជាងរូបិយបណ្ណផ្សេងៗទៀត នៅលើទីផ្សារសកលលោក។

ឥឡូវនេះ ប្រាក់ដុល្លារមានតម្លៃស្មើ ១ ដុល្លារ ស្មើរនឹង ០,៩៨​ អឹរ៉ូ ហើយកត្តាសំខាន់បំផុតដែលជំរុញឱ្យប្រាក់ដុល្លារឡើងថ្លៃជាងរូបិយបណ្ណសំខាន់ៗផ្សេងទៀត គឺគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។​ មួយវិញទៀតនោះ គឺមកពីធនាគារកណ្តាលរបស់អាមេរិក Fed ដែលជាធនាគារកណ្តាលដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក បានដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងដើម្បីទប់ទល់នឹងអតិផរណា។

តាមប្រភពដដែលនេះបាននិយាយថា ភាពរឹងមាំរបស់ប្រាក់ដុល្លារក៏បានបង្ហាញអំពីទស្សនវិស័យរបស់សេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ ជាពិសេសបើប្រៀបធៀបទៅនឹងអឺរ៉ុប ដែលកំពុងតែស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច និងវិបត្តិថាមពល ហើយស្ថានភាពក៏កាន់តែអាក្រក់ទៅៗ។

របាយការណ៍ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានបង្ហាញថា លុយដុល្លារគឺជារូបិយវត្ថុដែលពេញនិយមបំផុតក្នុងទីផ្សារអន្តរជាតិ ដោយក្នុងនោះគិតត្រឹមត្រីមាសចុងក្រោយកាលពីឆ្នាំ២០១៩ វាមានចំណែកដល់ទៅ៦០ភាគរយនៃទុនបម្រុងនៃធនាគារកណ្តាលទាំងអស់របស់សកលលោក ដែលនេះហើយក៏ជាមូលហេតុដ៏សំខាន់ដែលនាំឲ្យលុយដុល្លារមិនអាចខ្វះបានឡើយនៅក្នុងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និង អាជីវកម្មរបស់ពិភពលោក។

មានកត្តាផ្សេងៗជាច្រើនទៀតដោយក្នុងនោះភាពខ្លាំង និងល្បីរបស់លុយដុល្លារ គឺជាហេតុផលមួយទៀតដែលនាំឲ្យរដ្ឋាភិបាលទាំងឡាយមានឆន្ទៈក្នុងការប្រើប្រាស់ និងរក្សាលុយដុល្លារឲ្យមានជាប់ជានិច្ចនៅក្នុងទុនបម្រុងបរទេសរបស់ពួកគេ។ រដ្ឋាភិបាលចំណាយលុយទិញយករូបិយបណ្ណពីប្រតិបត្តិការអន្តរជាតិ ហើយពួកគេក៏នឹងអាចទទួលបានរូបិយបណ្ណទាំងនោះពីក្រុមអាជីវកម្មក្នុងស្រុក អ្នកធ្វើដំណើរ និង អ្នកវិនិយោគបរទេសដែលធ្វើដំណើរចូលមកដល់ប្រទេសរបស់ពួកគេផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី