Donald Trump គ្រោងនឹងដាក់ពន្ធ ៥០% លើការនាំចូលទង់ដែងពីបរទេស

បរទេស ៖​ យោងតាមប្រភពព័ត៌មានពី Al Jazeera បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump មានបំណងដាក់ពន្ធ ៥០% លើការនាំចូលទង់ដែង ដើម្បីជំរុញការផលិតក្នុងស្រុក។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន Trump បានប្រាប់ពីបំណងចង់ប្រកាសពន្ធ ៥០% លើការនាំចូលទង់ដែងនៅពេលក្រោយ ប៉ុន្តែមិនបាននិយាយថាពេលណាពន្ធនឹងចូលជាធរមាននោះទេ ខណៈដែលលោក Howard Lutnick លេខាធិការពាណិជ្ជកម្ម បានលើកឡើងថា ពន្ធគយទំនងជានឹងត្រូវដាក់នៅចុងខែកក្កដា ឬ ថ្ងៃទី ១ ខែសីហា។

បច្ចុប្បន្ននេះ តម្លៃទីផ្សារទង់ដែង Comex របស់អាម៉េរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុត ១២% ភាគរយបន្ទាប់ពី Trump បានប្រកាសពីការចង់ដាក់ពន្ធនេះ។ ភាគហ៊ុនរបស់អ្នកផលិតទង់ដែងដ៏ធំបំផុតរបស់ពិភពលោក Freeport-McMoRan ដែលមានមូលដ្ឋាននៅទីក្រុង Phoenix បានកើនឡើងជិត ៥%។  យ៉ាងណាមិញ Freeport បានបង្ហាញក្តីព្រួយបារម្ភថា ការដាក់ពន្ធគយនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាមួយនឹងការផ្តល់ជាយោបល់ដល់ Trump ដោយត្រូវផ្តោតលើការជំរុញផលិតកម្មទង់ដែងរបស់អាម៉េរិកវិញ។

អ្នកវិភាគសេដ្ឋកិច្ចអាម៉េរិកបានព្យាករណ៍ថា ពន្ធ ៥០% លើការនាំចូលទង់ដែងនឹងប៉ះពាល់ដល់ក្រុមហ៊ុនអាម៉េរិកដែលប្រើប្រាស់លោហៈនេះ ដោយសារតែប្រទេសនេះពិបាកបំពេញតម្រូវការរបស់ខ្លួន និងពឹងផ្អែកលើការនាំចូលជាច្រើនឆ្នាំមកហើយ។

កាលពីខែកុម្ភៈ កន្លងទៅ រដ្ឋបាល Trump បានប្រកាសពីការស៊ើបអង្កេតលើការនាំចូលទង់ដែងដែលអនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្មអាម៉េរិកវិភាគពីផលប៉ះពាល់ពីការនាំចូលលើសន្តិសុខជាតិ។ ការដាក់ចេញវិធានការនេះគឺដើម្បីជំរុញការផលិតទង់ដែងក្នុងស្រុក និងបង្កើនសមត្ថភាពក្នុងការផលិត ដោយសារទង់ដែងគឺជាលោហៈធាតុដ៏សំខាន់ដែលត្រូវបានប្រើប្រាស់ក្នុងការសាងសង់ គ្រឿងអេឡិចត្រូនិច និងឧស្សាហកម្មជាច្រើនទៀត។ ជារៀងរាល់ឆ្នាំ អាម៉េរិកនាំចូលប្រហែលពាក់កណ្តាលនៃតម្រូវការទង់ដែងសរុបរបស់ខ្លួន។ ជាពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងការជីកយករ៉ែទង់ដែងធំៗនៅទូទាំងអាម៉េរិកប្រឈមមុខនឹងបញ្ហាជាច្រើន។


គួរឲ្យបញ្ជាក់ដែរថា ប្រទេសឈីលី កាណាដា និងប៉េរូ គឺជាអ្នកផ្គត់ផ្គង់ទង់ដែងធំជាងគេចំនួន ៣ ដល់អាម៉េរិក ប៉ុន្តែការនាំចូលពីពួកគេអាចនឹងមិនប្រឈមនឹងពន្ធគយឡើយ ដោយសារពួកគេទាំងបីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាម៉េរិក។ យ៉ាងណាមិញ លេខាធិការដ្ឋានសេដ្ឋកិច្ចរបស់ម៉ិចស៊ិក ក្រសួងការបរទេសឈីលី និងនាយកដ្ឋានហិរញ្ញវត្ថុរបស់កាណាដា មិនទាន់ឆ្លើយតបភ្លាមៗចំពោះករណីនេះទេ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់


Leave a Reply

Your email address will not be published.Required fields are marked *