ការរញ្ជួយដីនៅតួកគី និងស៊ីរី កំពុងប៉ះពាល់ខ្លាំងដល់វិស័យដឹកជញ្ជូនប្រេង និងហ្គាសរបស់សកលលោក

បរទេស៖ យោងតាមប្រភពព័ត៌មានពី Hellen Shipping News បានរាយការណ៍ថា​ ការរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរីកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ បានបំផ្លាញជីវិតមនុស្សជាង ៤៦ ០០០ នាក់ និងធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ បញ្ហានេះក៏ទំនងជាប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកតិចតួចផងដែរ ដោយសារការផ្លាស់ប្តូរផ្នែកដឹកជញ្ជូនប្រេង និងហ្គាស។

ប្រទេសស៊ីរីមានចំណែកតិចតួចនៅក្នុងសេដ្ឋកិច្ចពិភពលោក ខណៈដែលតួកគី ជាមហាអំណាចសេដ្ឋកិច្ចនៅមជ្ឈឹមបូព៌ា ដោយសារតែទំហំសេដ្ឋកិច្ច និងរចនាសម្ព័ន្ធឧស្សាហកម្មរបស់ខ្លួនក៏មិនសូវមានចំណែកច្រើននៅក្នុងសេដ្ឋកិច្ចពិភពលោកដែរ។ កាលពីឆ្នាំ២០២២ កន្លងទៅនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសតួកគី មានចំនួន ៨៥៣,៣ ពាន់លានដុល្លារ ដែលស្មើនឹង ០,៨៤ ភាគរយនៃចំនួនសរុបសកល។ ដូចនេះហើយ ​បញ្ហារញ្ជួយដីនេះអាចនឹងមិនសូវមានឥទ្ធិពលខ្លាំងលើទិន្នផលសេដ្ឋកិច្ចពិភពលោក ប៉ុន្តែវាប៉ះពាល់ដល់ការដឹកជញ្ជូនផ្សេងៗ ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន និងបំពង់បង្ហូរប្រេងនៅតួកគីរងការខូចខាតយ៉ាងដំណំ ហើយអាចនឹងសាងសង់វិញក្នុងតម្លៃថ្លៃ។

មួយវិញទៀត តួកគីគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនថាមពលសកលដ៏សំខាន់មួយ ដោយសារវាស្ថិតនៅចន្លោះទ្វីបអឺរ៉ុប ដែលជាទីផ្សារនាំចូល និងប្រើប្រាស់ថាមពលដ៏ធំបំផុតរបស់ពិភពលោក រវាងនឹងមជ្ឈិមបូព៌ា អាស៊ីកណ្តាល និងសមុទ្រកាសព្យែន ដែលជាតំបន់សម្បូរទៅដោយថាមពលប្រេង និង ហ្គាស។  ម៉្យាងវិញទៀត ការនាំចេញប្រេង និង ហ្គាសរបស់រុស្ស៊ីទៅកាន់អឺរ៉ុប និងការគ្រោងនាំចេញប្រេងរបស់អាស៊ីកណ្តាល និងអាស៊ែបៃហ្សង់ទៅកាន់អឺរ៉ុប គឺសុទ្ធតែតម្រូវឱ្យមានការសាងសង់បំពង់បង្ហូរប្រេង និងហ្គាសតាមរយៈតួកគី ។

ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូតាមរយៈបំពង់បង្ហូរប្រេងតាមអ៊ុយក្រែន និងប៉ូឡូញត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង។ ចាប់តាំងពីបំពង់បង្ហូរហ្គាសធម្មជាតិ Nord Stream ត្រូវបានបំផ្លាញ រុស្ស៊ីចាំបាច់ត្រូវពង្រីកផ្លូវនាំចេញប្រេង និងហ្គាសរបស់ខ្លួនជាបន្ទាន់។ ដូចនេះ ផ្លូវចំនួន៤ ដែលអាចធ្វើទៅបានដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់របស់រុស្ស៊ីគឺមានដូចជា៖ ចិន តួកគី អ៊ីរ៉ង់ និង ផ្លូវរវាងអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន-ឥណ្ឌា។ ទោះបីជាយ៉ាងណាក្តី អ៊ីរ៉ង់កំពុងរងឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច ខណៈដែល​បំពង់​បង្ហូរ​ប្រេង​ឆ្លងកាត់​អាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន-​ឥណ្ឌា​មិនទាន់បាន​រៀបចំត្រឹមត្រូវនោះទេ ដូច្នេះជម្រើសប្រាកដគឺមានតែ ប្រទេសចិន និងតួកគីតែប៉ុណ្ណោះ។ មិនត្រឹតមតែប៉ុណ្ណោះ Ceyhan ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់បំផុតរបស់តួកគី អាចនឹងធ្វើឲ្យតួកគីចុះខ្សោយក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រេង និងហ្គាសអន្តរជាតិ។ នេះអាចជំរុញឱ្យប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅអាស៊ីកណ្តាលនាំចេញធនធានប្រេង និងហ្គាសរបស់ពួកគេឆ្ពោះទៅភាគខាងកើតតាមរយៈចិន ខណៈដែលអឺរ៉ុបនឹងបង្ខំចិត្តពឹងផ្អែកលើអាហ្វ្រិកខាងជើង និងខាងលិចបន្ថែមទៀត ដើម្បីរកប្រេង និងហ្គាសជំនួសរបស់រុស្ស៊ី៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ