ឆ្នាំ២០២២ ការអភិវឌ្ឍលើវិស័យកសិកម្ម ទទួលបានផលល្អចំពោះអនុវិស័យដំណាំ

ភ្នំពេញ ៖ កាលពីឆ្នាំ២០២២កន្លងទៅ ផលិតកម្មដំណាំទទួលបានសរុបចំនួន ៣៤,៧១លានតោន ថយចុះចំនួន ១,០២លានតោនស្មើនឹង ២,៨៥% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះដំណាំស្រូវ សម្រេចបាន ៣,៤០លានហិកតា ស្មើនឹង ១១០,៤០% ផ្តល់បរិមាណផលសរុប ១១,៦២លានតោន។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់បន្តការខិតខំបន្ថែមទៀតក្នុងការតម្រង់ទិសដៅកសិករឱ្យឈានទៅរកការធ្វើកសិកម្មទំនើប ដើម្បីការនាំចេញប្រកបដោយនិរន្តរភាព និងវឌ្ឍនភាពខ្ពស់ ហើយការងារនេះ ត្រូវមានការចូលរួមជាសំខាន់ពីវិស័យឯកជនផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏មានបំណងអភិវឌ្ឍបន្ថែមលើអនុវិស័យសំខាន់ៗដូចជា ទី១- ដំណាំសាកវប្បកម្ម ដាំនៅក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ទឹកមានលក្ខណៈស្តង់ដា, ទី២- ដំណាំស្រូវ នឹងមានប្រព័ន្ធពូជសុទ្ធទូទាំងប្រទេសដែលមានវិញ្ញាបនបត្រច្បាស់លាស់ ដែលអាចផលិតពូជពិតប្រាកដ និងគ្រប់កន្លែង, ទី៣- កសាងប្រព័ន្ធធនធានមនុស្សឱ្យមានប្រសិទ្ធភាព និងគិតគូរផែនការឱ្យបានច្បាស់លាស់។

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា តាមរយៈការអនុវត្តកម្មវិធីការងាររយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយមានការណែនាំតម្រង់ទិសពីសំណាក់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ មន្ទីរកសិកម្ម រាជធានី-ខេត្ត ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិកម្ម អគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ក្នុ ងស្មារតីទទួលខុសត្រូវខ្ពស់ ដែលសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់។

តាមរបាយការណ៍ក្នុងឆ្នាំ២០២២កន្លងទៅ ផលិតកម្មដំណាំទទួលបានសរុបចំនួន ៣៤,៧១លានតោន ថយចុះចំនួន ១,០២លានតោនស្មើនឹង ២,៨៥% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះដំណាំស្រូវ សម្រេចបាន ៣,៤០លានហិកតា ស្មើនឹង ១១០,៤០% ផ្តល់បរិមាណផលសរុប ១១,៦២លានតោន។

ចំពោះផ្ទៃដីសាកវប្បកម្ម សម្រេចបាន ២៧៥ ៦២៥ហិកតា ផ្តល់បរិមាណផលសរុប ៤,៤២លានតោន និងបានចូលរួមផលិតគ្រាប់ពូជដំណាំបន្លែចំនួន ១៨,៣០តោន ហើយបានចែកជូនគ្រួសាររងគ្រោះធម្មជាតិ និងជំងឺកូវីដ-១៩ ចំនួន ៩៤.៧២៥គ្រួសារ ក្នុងក្របខ័ណ្ឌស្បៀងអាហារបម្រុងកម្ពុជា។ ចំណែកដំណាំឧស្សាហកម្មសម្រេចបាន ១,៥៧ហិកតា ផ្តល់បរិមាណផល ១៨,៦៧លានតោន។ រីឯការនាំចេញមានវិញ្ញាបនបត្រមានចំនួន ៨,៦១លានតោន ទៅកាន់ទិសដៅ ៧៤ប្រទេស កើនឡើង ៧,៨៨% ធៀបនឹងឆ្នាំ២០២១ ។

ដោយឡែក ការអភិវឌ្ឍលើវិស័យកសិកម្ម ពិសេសដំណាំចេកអំបូងលឿង ដែលមានក្រុមហ៊ុនចំនួនពីរ កំពុងវិនិយោគ ដាំដុះនៅក្នុងខេត្តកំពត ក៏កំពុងទទួលបានលទ្ធផលល្អប្រសើរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​ រឹតបន្តឹងការគ្រប់គ្រងលើអ្នកជំនាញ AI ដើម្បីសម្រេចគោលដៅ ៥ឆ្នាំ លើវិស័យផលិតកម្ម និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

រដ្ឋាភិបាលចិន បានប្តេជ្ញាក្នុងការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត​ AI កម្រិតខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យា

ក្រសួងរៀបចំដែនដី កំពុងពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់រួចរាល់ក្នុងរយៈពេល ៦ខែខាងមុខនេះ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/05/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រជុំគ្នារិះរកវិធានការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងជាង ១ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងលើស ១ ទ្រីលានដុល្លារ ដោយសារតម្រូវការខ្ពស់នៃបន្ទះឈីបបញ្ញាសិប្បនិម្មិត AI។

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»

កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះថ្មីមួយ ដោយការលើកលែងទិដ្ឋាការ (Visa) រយៈពេល ៤ខែ ជូនដល់ប្រជាពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនធម្មតា ហើយនឹងចាប់ផ្តើមនៅពាក់កណ្ដាលខែមិថុនាខាងមុខ ស្របពេល​ដែលក្រសួងទេសចរណ៍កម្ពុជាបានប្រកាសអំពីរដូវកាលបៃតង

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី