ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា បានអះអាងថា ទំហំសេដ្ឋកិច្ចរវាងកម្ពុជា-ជប៉ុន មានចំនួន១,៦ពាន់លានយេននៅឆ្នាំ១៩៨១ ហើយរហូតមកដល់ត្រឹមឆ្នាំ២០២២ កើនឡើងដល់ជាង២០០ដង។
ក្នុងឱកាសធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ខួប៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុន» លោក លោក អូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា សម្រាប់ក្រុមហ៊ុនជប៉ុន នៅកម្ពុជា មានការកើនឡើងខ្ពស់ ហើយក្រុមហ៊ុនជប៉ុនបានចូលរួមយ៉ាងសំខាន់ក្នុងការវិនិយោគនៅកម្ពុជា។

ថ្មីៗនេះមានក្រុមជប៉ុនធំៗមួយចំនួនបានបើកដំណើរនៅកម្ពុជា ហើយនៅឆ្នាំ២០២៣នេះ គឺមានគម្រោងវិនិយោគខ្នាតធំជាច្រើនត្រូវបានដាក់ចេញរួមទាំងការដាក់ឱ្យដំណើរការផ្សារទំនើប អ៉ីអន៣ និងរោងចក្រដំឡើងរថយន្តជាដើម។
ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា បានលើកឡើងថា តាមរយៈការបង្កើនក្រុមវិនិយោគជប៉ុននៅកម្ពុជា នឹងចូលរួមចំណែកបង្កើតទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ដែលភាពដៃគូនេះដើរតួនាទីយ៉ាងសំខាន់នៃទំនាក់ទនងសេដ្ឋកិច្ចពាណិជ្ជកម្មប្រទេសទាំងពីរ។

លោក អូអិណុ អាត់ស៊ូស៊ី បានគូសបញ្ជាក់ថា ជប៉ុននៅតែបន្តការគាំទ្រនូវការនាំចូលទៅកាន់ជប៉ុនតាមរយៈការចាំបាច់ទាំងផ្នែករដ្ឋ និងផ្នែកឯកជន ខណៈដែលការនាំចូលទៅជប៉ុន គឺផ្អែកលើអត្រាកំណត់ពន្ធ ឬមុខទំនិញ ឬដូចអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ អត្ថបទដោយ ៖ ញ៉ែម សុផល




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content