គណៈកម្មការអឺរ៉ុបបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសអាស៊ែបៃហ្សង់ ក្នុងការនាំចូលឧស្ម័នធម្មជាតិ(ហ្គាស)ចំនួនទ្វេដងដល់យ៉ាងហោចណាស់ ២០ប៊ីលានម៉ែត្រគូប/ឆ្នាំ នៅត្រឹមឆ្នាំ២០២៧។

ប្រធានគណៈកម្មាការអឺរ៉ុប (EU) អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន និយាយកាលពីថ្ងៃដើមសប្ដាហ៍ថា ជាមួយនឹងអនុស្សរណៈនៃការយោគយល់ថ្មីនេះជាការបើកជំពូកថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការថាមពលរវាង EU ជាមួយប្រទេសអាស៊ែបៃហ្សង់ ដែលជាដៃគូសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ទីឆ្ងាយពីឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។
ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីប្រទេសអាស៊ែបៃហ្សង់ លោក Ilham Aliyev ក្នុងរដ្ឋធានីបាគូ អ្នកស្រី វ៉ុនឌែរ ឡេយែន បាននិយាយថា ៖
“អាស៊ែបៃហ្សង់ ជាដៃគូថាមពលដ៏សំខាន់សម្រាប់យើង ដែលតែងតែអាចទុកចិត្តបាន»”

អ្នកស្រីថា
“សហភាពអឺរ៉ុបទទួលបានហ្គាសយ៉ាងច្រើនពីអាស៊ែបៃហ្សង់តាមរយៈបំពង់បង្ហូរ Trans Adriatic Pipelineក្នុងចំនួន ៨ ប៊ីលានម៉ែត្រគូប/ឆ្នាំ ហើយនឹងពង្រីកដល់ ២០ ប៊ីលានម៉ែត្រគូបនៅឆ្នាំ២០២៧។ ការនាំចូលនឹងកើនឡើងដល់ ១២ ប៊ីលានម៉ែត្រគូបនៅឆ្នាំក្រោយ ដែលនឹងជំនួសការកាត់បន្ថយការផ្គត់ផ្គង់ហ្គាសរុស្ស៊ី និងរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខនៃការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុប”
ចំណែកលោកប្រធានាធិបតី Aliyev វិញសង្កត់ធ្ងន់ថា
“បញ្ហាសន្តិសុខថាមពលសព្វថ្ងៃនេះមានសារៈសំខាន់ជាងពេលមុនៗ ហើយកិច្ចសហប្រតិបត្តិការយូរអង្វែង ដែលអាចព្យាករណ៍បាន និងគួរឱ្យទុកចិត្តបំផុតរវាងសហភាពអឺរ៉ុបនិងអាស៊ែបៃហ្សង់ក្នុងវិស័យថាមពល គឺជាទ្រព្យសម្បត្តិដ៏ធំមួយ”
ការផ្គត់ផ្គង់ហ្គាស បានក្លាយជាអាវុធសំខាន់រវាងរុស្ស៊ី និងអឺរ៉ុបចាប់តាំងពីការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីចាប់ផ្ដើមនៅចុងខែកុម្ភៈ។ កាលពីខែឧសភា មេដឹកនាំសហភាពអឺរ៉ុបយល់ព្រមបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីភាគច្រើននៅចុងឆ្នាំនេះ ដែលជាផ្នែកនៃទណ្ឌកម្មមិនធ្លាប់មានពីមុនមកដើម្បីបង្អាក់សេដ្ខកិច្ចរុស្ស៊ីដែលអឺរ៉ុបហៅថា «មាស៊ីនសង្រ្គាម»។ តែប្លុកនេះបានពន្យាពេលការហាមឃាត់ហ្គាសរុស្ស៊ី ដែលខ្លួននាំចូលចំនួន ១៥៥ ប៊ីលានម៉ែត្រគូប/ឆ្នាំក្នុងឆ្នាំ ២០២១ ឬស្មើនឹងជាង ៤០ ភាគរយនៃតម្រូវការរបស់ខ្លួន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីប៊ុលហ្គារី គាំទ្រលោកស្រី Iliana Yotova ជាបេក្ខភាពប្រធានាធិបតី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/07/2026
នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ថា គណបក្ស Progressive Bulgaria (PB) របស់លោក នឹងគាំទ្រលោកស្រី Iliana Yotova ឱ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦ ខាងមុខ

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content