កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន ៤១គ្រួសារស្នើសុំកាត់ដី ទំហំ ៨១៨១៣ម៉ែត្រក្រឡា ចេញពីសារពើភណ្ឌរដ្ឋបាលស្រុកឈូក (អតីតដីសាលាអនុវិទ្យាល័យសង្គមរាស្រ្ដនិយមឈូក) ។
ដោយឡែក ករណីសំណើសុំកាត់ដី ទំហំ ៣៨៣៤ម៉ែត្រក្រឡា ពីវិទ្យាល័យហ៊ុនសែនឈូក ជូនលោកគ្រូ អ្នកគ្រូ មន្រ្ដីរាជការ និងប្រជាពលរដ្ឋចំនួន ២០គ្រួសារ នោះ ក្រសួងរៀបចំដែនដី បានប្រជុំពិភាក្សាដោយផ្តល់ជាជម្រើសជូនបងប្អូន ព្រមទាំងប្រមូលនូវសំណូមពរ និងមតិយោបល់បងប្អូន ដើម្បីជម្រាបជូនក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអ្នកកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិនិត្យដើម្បីអាចឈានដល់ការសម្រេច។
រូបភាពកិច្ចប្រជុំដោះស្រាយករណីវិវាទដីក្នុងបរិវេណ វិទ្យាល័យ ហ៊ុន សែន ឈូក និងអតីតសាលាអនុវិទ្យាល័យសង្គមរាស្រ្ដនិយមឈូក មានភូមិសាស្ត្រស្ថិតក្នុងខេត្តកំពត


















វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content