សហភាព​អឺរ៉ុប​ចុះ​​ហត្ថលេខា​​​លើ​​កិច្ច​​ព្រម​​ព្រៀង​​ហ្គាស​​ជាមួយ​​អ៊ីស្រាអែល​ និង​អេហ្ស៊ីប ​​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​រុស្ស៊ី​

សហភាព​អឺរ៉ុប​ អ៊ីស្រាអែល ​និង​អេហ្ស៊ីប​ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ត្រី​ភាគ​លើ​ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ ​​(ហ្គាស) ខណៈ​​ប្លុក​អឺរ៉ុប​ព្យាយាម​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ថាមពល​​លើ​រុស្ស៊ី ​ក្រោម​យន្តការ​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុង​ម៉ូស្គូ​ក្រោយ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​។​ កិច្ច​​ព្រម​​ព្រៀង​​​នេះ​ ​នឹង​​អនុញ្ញាត​​ឱ្យ​​អ៊ីស្រាអែល​​នាំ​​ចេញ​​ឧស្ម័ន​​ទៅ​​កាន់​​អឺរ៉ុប​​តាម​​រយៈ​​អេហ្ស៊ីប​។​

ក្រសួង​ថាមពល​អ៊ីស្រាអែលបាន​​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​ដែល​​សម្រេច​បាន​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​សន្និសីទ​ថាមពល​តំបន់​មេឌីទែរ៉ាណេ​ខាង​កើត​នៅ​រដ្ឋ​ធានី​គែរ​ នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចេញ​ឧស្ម័ន​ «​ដ៏​សំខាន់​»​ របស់​អ៊ីស្រាអែល​ទៅ​កាន់​អឺរ៉ុប​ជា​លើក​ដំបូង​។​

ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​ អ្នក​ស្រី​ អួរស៊ូឡា ​វ៉ុនឌែរ​ ឡេយែន ​(Ursula von der Leyen) ​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​រដ្ឋ​មន្ត្រី​ថាមពល​អេហ្ស៊ីប​ និង​អ៊ីស្រាអែល​ថា​៖​ ​

“វា​គឺ​ជា​ពេល​វេលា​ដ៏​ពិសេស​មួយ​។​ ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិ​សាស្ត្រ​នេះ​”

អ្នក​ស្រី​និយាយ​បន្ថែម​លើ​បណ្ដាញ​សង្គម​ធ្វីតធឺរ​ថា​ កិច្ច​ព្រម​ព្រៀង​ត្រី​ភាគី​នេះ​ នឹង​រួម​​ចំណែក​ដល់​សន្តិសុខ​ថាមពល​របស់​អឺរ៉ុប​។​

កាល​ពី​ឆ្នាំ​មុន​ សហភាព​អឺរ៉ុប​នាំ​ចូលឧស្ម័ន​​ពី​​រុស្ស៊ី​ប្រហែល​ ៤០ ​%​  ។​ ​នា​ពេល​នេះ​ បណ្តា​ប្រទេស​នានា​របស់​ប្លុក​ កំពុង​ត្រដាប​ត្រដួស​ព្យាយាម​កាត់​បន្ថយ​ពំនឹង​ពាក់​អាស្រ័យ​នោះ​ ដើម្បី​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ជា​បន្ត​បន្ទាប់​ ជុំ​វិញ​ការ​លុក​លុយ​​អ៊ុយក្រែន​ ខណៈ​ការ​ឡើង​តម្លៃ​ថាមពល​ប្រេង​ និង​ហ្គាស​ ធ្វើ​ឱ្យ​ប្លុក​ប្រឈម​មុខ​នឹង​អតិផរណា​ខ្ពស់​។​

កាល​​ពី​ពាក់​កណ្ដាល​ខែ​ឧសភា ​គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​គម្រោង​ថវិកា​ចំនួន​ ​២២០ ​ប៊ីលាន​ដុល្លារ​ ដើម្បី​បញ្ចប់​ការ​ពឹង​ផ្អែក​របស់​ខ្លួន​លើ​ឥន្ធនៈ​ហ្វូស៊ីលរ​បស់​រុស្ស៊ី​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ​នៅ​ឆ្នាំ​ ២០២៧ និ​ង​បង្កើន​ល្បឿន​នៃ​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ថាមពល​បៃតង​។​ ប៉ុន្តែ​ឥឡូវ​នេះ​ ក្រុង​ម៉ូស្គូ​បាន​កាត់​បន្ថយ​លំហូរ​ឧស្ម័ន​ទៅ​កាន់​​ប៊ុលហ្គារី​ ប៉ូឡូញ​ ហ្វាំងឡង់​ ​និង​អាល្លឺម៉ង់​បណ្ដើ​ៗ​ហើយ​ បន្ទាប់​ពី​ប្រទេស​ទាំង​អស់​នេះ​ ច្រាន​ចោល​ការ​ទាមទារ​របស់​វិមាន​ក្រឹមឡាំង​​​ឱ្យ​ធ្វើ​ការ​ទូ​ទាត់​ជា​ប្រាក់​រូប្លិ៍​។​ 

ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​ដដែល​ សង្កត់​ធ្ងន់​ថា ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​នឹង​​បង្កើន​ «​ឯករាជ្យ​ភាព​»​ របស់​ប្លុក​​ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពឹង​ផ្អែក​លើ​អ្នក​ផ្គត់​ផ្គង់​ថ្មី​ពី​រដ្ឋ​ធានី​គែរ​ និង​​ តែវអាវីវ​ ​ដែល​សុទ្ធ​តែ​ជា​អ្នក​រង​ការ​ចោទ​ប្រកាន់​​​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​ឧស្ម័ន​ធម្មជាតិ​របស់​អ៊ីស្រាអែល ​នឹង​ត្រូវ​បញ្ជូន​តាម​បំពង់​បង្ហូរ​ទៅ​កាន់​ស្ថានីយ៍​ស្តុក​របស់​​អេហ្ស៊ីប​​នៅ​លើ​សមុទ្រ​មេឌីទែរ៉ាណេ​ ​ហើយ​ដឹក​ជញ្ជូន​បន្ត​តាម​នាវា​ដឹក​ប្រេង​ទៅ​កាន់​ឆ្នេរ​សមុទ្រ​អឺរ៉ុប​។​ អេហ្ស៊ីប​ បាន​និង​កំពុង​ធ្វើ​ការ​ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​ឧស្ម័ន​ធម្មជាតិ​ក្នុង​តំបន់​ ដោយ​ប្រើ​ប្រាស់​រោង​ចក្រ​របស់​ខ្លួន​នៅ​ក្រុង​ Idku ​និង​ក្រុង​ Damietta ​តាម​រយៈ​ការ​នាំ​ចូល​ឧស្ម័ន​ពី​​អ៊ីស្រាអែល​ និង​ស៊ីប ​ហើយ​នាំ​ចេញ​វា​ឡើង​វិញ​ទៅ​កាន់​ទីផ្សារ​ផ្សេង​ទៀត​។​ ​

កាល​ពី​ខែ​មករា​ សហភាព​អឺរ៉ុប​បាន​កំណត់​ថវិកា​ចំនួន​ ៧៣៦ ​លាន​ដុល្លារ​ ​សម្រាប់​ការ​សាង​សង់​ខ្សែ​អគ្គិសនី​ក្រោម​បាត​សមុទ្រ​ដែល​មាន​កម្លាំង​ ២ ០០០ ​​មេហ្គាវ៉ាត់​ ដែល​នឹង​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​របស់​អ៊ីស្រាអែល ​កោះស៊ីប ​និង​ក្រិក​។​ អ្នក​ស្រី​ វ៉ុនឌែរ ​ឡេយែន ​និយាយ​ថា​​ វា​នឹង​ក្លាយ​ជា​បណ្ដាញ​ដែល​ជ្រៅ​​ និង​វែង​បំផុត​ដែល​មិន​ធ្លាប់​មាន​។​

ក្នុង​ឆ្នាំ​ ២០២០ ​ក្រិក ​អ៊ីស្រាអែល ​និង​កោះ​ស៊ីប​ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សាង​សង់​បំពង់​បង្ហូរ​ក្រោម​បាត​សមុទ្រ​ ដើម្បី​បង្ហូរ​ឧស្ម័ន​​​នៅ​ឈូង​សមុទ្រ​ភាគ​អាគ្នេយ៍​នៃ​មេឌីទែរ៉ាណេ​ ទៅ​កាន់​ទ្វីប​​អឺរ៉ុប​។​​ គម្រោង​ដែល​ឈ្មោះ​ថា​ EastMed ​និង​ស្នើ​ឡើង​ក្នុង​តម្លៃ​ ៦ ​ប៊ីលាន​ដុល្លារ​ ត្រូវ​គេ​រំពឹង​ថា​នឹង​បំពេញ​តម្រូវការ​ឧស្ម័ន​ធម្មជាតិ​ប្រហែល ​១០ ​%​ របស់​សហភាព​អឺរ៉ុប​ ប៉ុន្តែ​​​វា​​ពោរ​ពេញ​​ដោយ​​ភាព​ស្មុគ​ស្មាញ​​ផ្នែក​​នយោបាយ​ និង​​ភស្តុភារ​។​

នៅ​ពេល​នោះ ​មន្ត្រី​អ៊ីស្រាអែល​​និយាយ​ថា​ បំពង់​បង្ហូរ​ EastMed ​នឹង​ចំណាយ​ពេល​សាង​សង់​រហូត​ដល់​ ៧ ​ឆ្នាំ​។​ ប៉ុន្តែ​មក​ទល់​ពេល​នេះ ​ការ​សាង​សង់​​មិន​ទាន់​​ចាប់​ផ្តើម​នៅ​ឡើយ​ទេ ​ហើយ​សហភាព​អឺរ៉ុប​នៅ​តែ​ធ្វើ​ការ​វាយ​តម្លៃ​បឋម​ និង​ការ​ប៉ាន់​ប្រមាណ​តម្លៃ​។​ កាល​ពី​ខែ​មេសា ​ទូត​អាមេរិក​ម្នាក់​និយាយ​ថា​ វា​មាន​តម្លៃ​ថ្លៃ​ពេក ​មិន​មាន​លទ្ធភាព​ខាង​សេដ្ឋកិច្ច​ ហើយ​នឹង​ចំណាយ​ពេល​យូរ​ពេក​ក្នុង​ការ​ផ្តល់​ជម្រើស​ជំនួស​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​។​​

អ៊ីស្រាអែល​​​ បាន​​ក្លាយ​​ជា​​ប្រទេស​​នាំ​​ចេញ​​ឧស្ម័ន​​ធម្មជាតិ​មួយ​ក្នុង​​រយៈ​ពេល​​ប៉ុន្មាន​​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ ​បន្ទាប់​​​​រក​​ឃើញ​រ៉ែ​ប្រភេទ​នេះ​​​នៅ​​ឈូង​​សមុទ្រ​​ធំ​ៗ​។​ ប្រទេស​នេះ​មាន​កន្លែង​អាច​ទាញ​យក​​សំខាន់​ៗ​ចំនួន​២​នៅ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​ ​ដែល​មាន​ឧស្ម័ន​ធម្មជាតិ​ប្រមាណ ​៦៩០ ​ពាន់​លាន​ម៉ែត្រ​គូប​រួម​បញ្ចូល​គ្នា​ ហើយ​កំពុង​បន្ត​រុក​រក​បន្ថែម​ទៀត​ រួម​ទាំង​កន្លែង​ដែល​ស្ថិត​នៅ​ក្រោម​ព្រំដែន​សមុទ្រ​ ដែល​មាន​ជម្លោះ​ជាមួយ​​លីបង់​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥