អ្នកជំនាញណែនាំដល់កសិករឱ្យចេះប្រើឱកាសដាំដំណាំតាមរដូវកាល និងក្នុងបរិបទមានបម្រែបម្រួលអាកាសធាតុ

ភ្នំពេញ ៖ បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាចម្បង ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​ទូ​ទាំង​ពិភពលោក​ ហើយ​វា​ត្រូវ​បាន​ហៅ​ថា​ “​ការ​ប្រែប្រួល​អាកាសធាតុ​”​ ដែល​ជា​លទ្ធផល​កើត​ចេញពី​សកម្មភាព​របស់​មនុស្សទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ឧស្សាហូបនីយកម្ម​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​បម្រែបម្រួល​នៃ​ការ​ប្រើប្រាស់​ដី​នៅលើពិភពលោក ហើយកម្ពុជាក៏ទទួលរងនូវឥទ្ធិពលមួយចំនួនផងដែរ។

លោក ទួត សេងហ័ង អ្នកគ្រប់គ្រងបញ្ហាបម្រែបម្រួលអាកាសធាតុនៃអង្គការ IDE កម្ពុជា នៃគម្រោងស៊ីស្មាត បានចែករំលែកថា ​ការទប់ទល់ទៅហ្នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ គឺមានជម្រើសជាច្រើន ដែលអាចណែនាំដល់ប្រជាកសិករក្នុងការបង្ករបង្កើនផលលើដំណាំដាំដុះ ហើយ​វិធីសាស្ត្រទាំងនោះ​មិនមែនជាការទប់ទល់ ឬប្រឆាំងនោះទេ ប៉ុន្តែជាការសម្របទៅនឹងកត្តាជាក់ស្ដែងអាកាសធាតុ។

អ្នកជំនាញបច្ចេកទេសកសិកម្ម រូបនេះបានបញ្ជាក់ថា ៖

«យើងមានចំណុច ២ សំខាន់  ៖ ទី១-គឺការជ្រើសរើសពូជ គឺពូជដែលសមស្របសម្រាប់ដំណាំខែប្រាំង និងពូជសមស្រប សម្រាប់ដំណាំខែវស្សា ព្រោះថា បើកសិករអាចរើសពូជដែលត្រឹមត្រូវ បានន័យថាកសិករបានសម្របខ្លួនទៅនឹងលក្ខខណ្ឌដែលមានការប្រែប្រួលអាកាសធាតុរួចហើយ​។ ទី២ -ទាក់ទងអាកាសធាតុនេះ នៅក្នុងវិស័យកសិកម្ម គឺទាក់ទងដល់ផល​ដំណាំកសិកម្ម គឺយើងគិតទៅដល់ ៣ ចំណុច គឺទី១ ភ្លៀងខ្លាំង ឬជោគជន់ ទី២ ក្ដៅខ្លាំង និងទី៣ ខ្យល់ ដែលកត្តាធំៗទាំង៣នេះបានពាក់ព័ន្ធនឹងបញ្ហាកសិផលរបស់កសិករ»។

លោក សេងហ័ង បានលើកឡើងថា ឧទាហរណ៍ផលដំណាំដែលកសិករជួបប្រទះនៅពេលអាកាសធាតុក្តៅខ្លាំងកន្លងមក គឺខ្វះខាតទឹក ម៉្យាងទៀតសត្វល្អិតកើតច្រើន កសិករពិបាកក្នុងការទប់​ទល់រហូតផលដំណាំត្រូវបំផ្លាញខូចអស់។

ដូច្នេះតើកសិករ អាចមានវិធានការទប់ទល់ ឬរកដំណោះស្រាយលើបញ្ហានេះបានដោយរបៀបណា ?

លោក ទួត សេងហ័ង បាន​លើកឡើងពីការស្វែងរកដំណោះស្រាយងាយៗ ដែលកសិករអាចធ្វើបាន។ ប្រសិនបើកសិករត្រូវការទឹកប្រើប្រាសឱ្យបានគ្រប់គ្រាន់ ត្រូវស្តារប្រភពទឹកប្រឡាយ (ក្នុងករណីកសិករមានស្រះ) ហើយប្រសិនបើអ្នកដែលមិនទាន់មានស្រះ គឺត្រូវជីកស្រះ ជីកប្រឡាយ និងប្រព័ន្ធទឹកផ្សេងទៀតសម្រាប់ទប់ទឹកទុកប្រើទម្រាំដល់រដូវភ្លៀងមកវិញ។

អ្នកជំនាញបច្ចេកទេសកសិកម្ម រូបនេះបានគូសបញ្ជាក់បន្ថែមថា ជាទូទៅ កសិករច្រើនប្រើវិធីសាស្ត្របូមទឹកស្រោចស្រពទៅលើដំណាំរបស់ខ្លួន ដែលវិធីនេះគឺជាការប្រើប្រាស់ទឹកច្រើន និងខ្ជះខ្ជាត ប៉ុន្តែកសិករអាចកាត់បន្ថយការប្រើប្រាស់ទឹកបានតាមរយៈការប្រើប្រាស់ប្រព័ន្ធស្រោចស្រពតាមបច្ចេកទេសកសិកម្មបែបទំនើបបាន ខណៈដែលការប្រើប្រាស់បច្ចេកទេសនៃប្រព័ន្ធស្រោចស្រពទឹកអាចកាត់បន្ថយ និងជួយសន្សំសំចៃបរិមាណទឹកបានរហូតទៅដល់ប្រមាណ ៣០ទៅ៤០ភាគរយ។

ដោយឡែក ក្នុងករណីមានភ្លៀងធ្លាក់ច្រើនដែលអាចជន់លិច កសិករអាចលើករងដំណាំឱ្យបានខ្ពស់ ហើយម៉្យាងទៀតគឺអាចធ្វើផ្លូវរំដោះទឹក។ មានន័យថា កាលណាកសិករបានលើករងខ្ពស់ ពេលភ្លៀងល្មមៗមិនលិចទឹក និងមិនមានផលប៉ះពាល់នោះទេ ហើយ​ផ្លូវរំដោះទឹកដូចគ្នា វាក៏អាចរំដោះទឹកបានលឿន ដែលទាំង២ចំណុចនេះជាដំណោះស្រាយខែភ្លៀង។

លោក ទួត សេងហ័ង បានគូសបញ្ជាក់ថា សម្រាប់ដំណោះស្រាយក្នុងពេលរដូវភ្លៀងធ្លាក់ ភាគច្រើន កសិករជ្រើសរើសយកការប្រើផ្ទះសំណាញ់ ដែលជាជម្រើសដ៏ល្អមួយ ប៉ុន្តែល្អសម្រាប់តែប្រភេទដំណាំស្លឹកតែប៉ុណ្ណោះ ខណៈដែលការប្រើផ្ទះសំណាញ់ប្រឈមនឹងការចំណាយខ្ពស់ក្នុងការសាងសង់ឱ្យស្របតាមស្តង់ដារ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់