មន្ត្រីជំនាញរំពឹងថា បុណ្យសមុទ្រឆ្នាំនេះនឹងមានភ្ញៀវទេសចរច្រើនចូលរួមកម្សាន្តសប្បាយច្រើន

ព្រះសីហនុ ៖ មន្ត្រី​​​ជាន់ខ្ពស់ក្រសួងទេស​ចរណ៍បានបង្ហាញពីក្ដី​រំពឹងថា ការ​​រៀប​ចំ​បុណ្យ​សមុទ្រ​នៅឆ្នាំ​នេះនៅខេត្តព្រះសីហនុ អាចនឹងមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ខណៈដែលអាជ្ញាធរ​កំពុ​ង​ត្រៀមរៀបចំការងារទាំងអស់ជាមុនសិន ដើម្បីឱ្យបុណ្យសមុទ្រប្រព្រឹត្តទៅដោយរលូន និងសុវត្ថិភាព។

ឯកឧត្តម តុប សុភ័ក្រ អ្នក​​នាំ​​ក្រសួង​​ទេស​​ចរណ៍​ បាន​​ប្រាប់​​ថា​ ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ គឺ​គ្រោង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី១២ ខែធ្នូ  ប៉ុន្តែមានលក្ខណៈជា​ពិសេស ព្រោះតែ​​​ការ​រៀប​ចំ​កម្ម​វិធី​ធំៗចំនួន​៣​ដូចជា​ កម្មវិធី​សម្ដែង​សិល្បៈ​ប្រពៃណី​ជាតិ និង​អន្តរ​ជាតិ កម្មវិធី​ពិព័រណ៍​ផលិត​ផល​ខ្មែរ និង​ការបង្ហាញ​ម្ហូប​អាហារ ​កម្មវិធី​កីឡា រួមមាន​កីឡា​លើ​ឆ្នេរ និងកីឡាលើ​​ទឹក ។

ឯកឧត្តមបានលើកឡើងថា ៖

“យើង​បាន​ត្រៀម​លក្ខណៈ​រៀប​ចំ​បុណ្យ​សមុទ្រ​នេះ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ និង​ការ​ចូល​រួម​ពី​មហាជន​ឲ្យ​បាន​ច្រើន​កុះ​ករ ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រៀប​ចំ​សម្រាប់​កម្មវិធី​៣ធំៗ​ដែល​បាន​ជម្រាប​ជូន​ខាងលើ​ហ្នឹង។ ក្រៅ​ពី​នេះ​ទៀត គឺ​យើង​បាន​ត្រៀម​លក្ខណៈ​ដើម្បី​សោភ័ណ​ភាព និងការ​រៀប​ចំឲ្យមានការរក្សា​សណ្ដាប់​ធ្នាប់ ជា​ពិសេស សុវត្ថិភាព ហើយ​ហ្នឹង​សេវា​​កម្ម ក្នុង​កំឡុង​ពេល​បុណ្យ​សមុទ្រ​ហ្នឹង​”

ឯកឧត្តមបានបន្ត​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ គឺ​ខុស​ប្លែក​បន្តិច​ពី​ឆ្នាំ​មុន ដោយ​សារ​មាន​កម្ម​វិធី​ដ៏​ធំ​មួយ​ទៀត គឺ​មហា​សន្និបាត​ក្លឹប​​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​ជាងគេលើ​ពិ​ភព​លោក ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​ស្រប​ជា​មួយ​បុណ្យ​សមុទ្រ​នេះ​ផង​ដែរ។

​លោកជំទាវ ឆាយ​ ស៊ីវលីន​ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ថា ​បុណ្យ​សមុទ្រ​​នេះ​នឹង​ជួយ​ទៅ​ដល់​វិស័យ​ទេសចរណ៍​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ និងជួយទៅដល់​អាជីវកម្ម​ស្នាក់​នៅ​ អាជីវកម្ម​​ម្ហូប​អាហារ​ សេវាកម្ម​​ដឹក​ជញ្ជូន​ ហើយ​ក៏​អាចទាក់ទាញ​ភ្ញៀវទេសចរបរទេសបន្ថែមទៀតដែរ។

លោកជំទាវបញ្ជាក់យ៉ាងដូច្នេះថា ៖

“ខ្ញុំ​គិត​ថា ​មានភ្ញៀវទេសចរចូលរួមទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ក៏ដូច​ជា​តាំង​ផលិតផល​នានា​​ ​មាន​ការសម្ដែង​កីឡា​ ​ជា​ពិសេសនៅពេលដែលប្រទេស​យើងទើប​តែ​បើក​ពេញ​លេញ​បែបនេះ​ មួយ​ទៀត​កត្តា​ដែល​ជំរុញ​ឲ្យ​​​មាន​ការចូលរួម​បែប​នេះ​គឺ​ផ្លូវ​ល្បឿន​លឿន​​ ដែល​មិន​មាន​ការ​កកស្ទះ​ក្នុង​ការ​ធ្វើ​ដំណើរ ​ហើយ​ការ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ទៅ​កំពង់​សោម​ត្រឹមតែ​ ២ ម៉ោងប៉ុណ្ណោះ”

សូម​បញ្ជាក់​ថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ដែលនឹងត្រូវធ្វើឡើងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១៤ ខែធ្នូ។ ចំណែកឯពិធីបុណ្យសមុទ្រ នឹងធ្វើចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ អត្ថបទដោយ ៖ ជា សុខនី និង ហោ សុវិទ្យា


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី