គុយបា ប្រទេសដែលខ្លាំងលើវិស័យទេសចរណ៍ បានធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់មានដោយសារកង្វះខាតប្រេង

បរទេស៖ គុយបា ជាប្រទេសដឹកោះដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ជាប្រភពចំណូលចម្បងនោះ កំពុងជួបវិបត្តិធ្ងន់ធ្ងរដោយសារខ្វះខាតប្រេងឥន្ធនៈ រហូតបានបញ្ឈប់សកម្មភាពប្រចាំថ្ងៃទាំងអាជីវកម្ម​ផ្នែកបដិសណ្ឋារកិច្ច ទាំងសកម្មភាពរបស់ប្រជាជន។ បញ្ហាកង្វះខាតប្រេងបាននាំឱ្យវិស័យទេសចរណ៍ដែលធ្លាប់តែមមាញឹកត្រូវប្រែទៅជាជាប់គាំង ហើយភ្ញៀវទេសចរដែលរំពឹងថានឹងទទួលបានកំណើនខ្ពស់ ជាពិសេសនៅតាមតំបន់ឆ្នេរ ក៏ដូចជាទីតាំងប្រវត្តិសាស្ត្រត្រូវបរាជ័យស្ទើរទាំងស្រុង ខណៈដែលជីវិតប្រចាំថ្ងៃរបស់ប្រជាជនកំពុងជួបផលលំបាកដែលបណ្តាលមកពីកង្វះប្រេង។ លើសពីនេះ ក្រុមហ៊ុនផ្គត់ផ្គង់ឥន្ធនៈសំខាន់ៗរបស់គុយបាបានផ្អាកប្រតិបត្តិការដោយសារសម្ពាធនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ ដែលធ្វើឲ្យមានការបែកបាក់នៃបណ្តាញផ្គត់ផ្គង់ប្រេងឥន្ធនៈ។

ទីក្រុង Havana ធ្លាប់តែ​ទទួល​បានភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ឥឡូវនេះប្រែជាស្ងប់ស្ងាត់។ ដោយឡែក ការទទួលភ្ញៀវនៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន និងបារ នៅក្នុងទីក្រុងក៏កំពុងធ្លាក់ចុះ ដែលប៉ះពាល់ដល់ចំណូលប្រជាជនរាប់សែននាក់ ជាពិសេសអ្នកពាក់ព័ន្ធនឹងវិស័យដោយផ្ទាល់ ខណៈដែលអាជីវកម្មមួយចំនួនត្រូវបានបង្ខំបិទជាបណ្ដោះអាសន្ន។

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា វិបត្តិប្រេងឥន្ធនៈនេះ មិនត្រឹមតែបំផ្លាញវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងរារាំងកំណើនសេដ្ឋកិច្ចនៅទូទាំងប្រទេសផងដែរ។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សេដ្ឋកិច្ចគុយបាប្រឈមមុខនឹងបញ្ហាកាន់តែច្រើនឡើង ដែលធ្វើឲ្យវិស័យហិរញ្ញវត្ថុកាន់តែអស្ថិរភាព។ ជាការឆ្លើយតបទៅនឹងវិបត្តិដែលកំពុងកើតមាននេះ រដ្ឋាភិបាលគុយបា បានចាត់វិធានការជាច្រើន ដើម្បីគ្រប់គ្រងការខ្វះខាតប្រេងឥន្ធនៈ។

ឧបនាយករដ្ឋមន្ត្រី Óscar Pérez‑Oliva Fraga បានលើកឡើងថា រដ្ឋាភិបាកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មប្រភពប្រេង និងកាត់បន្ថយផលប៉ះពាល់លើវិស័យទេសចរណ៍។ ជាមួយគ្នានេះ រដ្ឋាភិបាលបានផ្តោតទៅលើការកាត់បន្ថយតម្រូវការថាមពល ដើម្បីផ្តល់អាទិភាពដល់វិស័យសំខាន់ៗ។ យ៉ាងណាក៏ដោយ បើទោះបីជារដ្ឋាភិបាលកំពុងផ្តោតលើការធានាប្រភពឥន្ធនៈថ្មី និងស្ថិរភាពសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែភាពតានតឹងផ្នែកនយោបាយនៅតែបន្តប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ្នកផ្គត់ផ្គង់ប្រេងជាប់លាប់របស់ខ្លួន។ លើសពីនេះ វាក៏នៅតែមានចម្ងល់ថា តើវិស័យទេសចរណ៍របស់ប្រទេសគុយបាអាចរួចផុតពីវិបត្តិដែលមិនធ្លាប់មានពីមុនមកនេះទេ? ការដួលរលំនៃវិស័យទេសចរណ៍បានគំរាមកំហែងដល់សេដ្ឋកិច្ចក្នុងរយៈពេលយូរ ដោយសារភ្ញៀវទេសចរអន្តរជាតិបានបង្វែរគោលដៅទៅប្រទេសផ្សេងវិញ។ ផលវិបាកសេដ្ឋកិច្ចរយៈពេលវែងអាចបំផ្លិចបំផ្លាញទាំងរដ្ឋាភិបាលគុយបា និងប្រជាជនគុយបារាប់លាននាក់ ដែលខណៈដែលភាគច្រើននៃជីវភាពរស់នៅរបស់ប្រជាជនពឹងផ្អែកលើវិស័យទេសចរណ៍។

គួរឲ្យបញ្ជាក់ដែរថា កាលពីខែមករា កន្លងទៅនេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមួយដោយគំរាមដំឡើងពន្ធលើប្រទេសទាំងឡាយណាដែលផ្តល់ប្រេងដល់ប្រទេសគុយបា ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលកុម្មុយនិស្ត និងការមានទំនាក់ទំនងជាមួយរុស្ស៊ី ក្រុមហាម៉ាស់ និង ក្រុមហេសបូឡា ដែលគំរាមកំហែងចំពោះសន្តិសុខជាតិ។ ប្រទេសវ៉េណេស៊ុយអេឡា គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយរបស់គុយបា ដោយផ្តល់ ៧ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលម៉ិចស៊ិកផ្គត់ផ្គង់ ២ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ បន្ទាប់ពីកងកម្លាំងអាម៉េរិកចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក Nicolás Maduro គុយបា បានប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចដ៏ធំ ដោយសារបាត់បង់សិទ្ធិទទួលបានប្រេងពីវេណេស៊ុយអេឡា ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ខ្លួន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន FWI​ Corporation បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ WAREHOUSE ONE ENTERPRISE CO., LTD នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/03/2026

ក្រុមហ៊ុន បុត្រសម្ព័ន្ធ FWI Corporation ក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនបុត្រសម្ព័ន្ធ FWF ដែលជាការវិនិយោគរួមរវាងកម្ពុជា និង Nisshin Japan

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញខ្លាំង និង ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក

ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជា​នឹ​ងលែង​មានសកម្មភាពទិញដីអត់​ប្លង់ និង​លែង​មាន​វិវាទដីធ្លីទៀតហើយ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/03/2026

ចាប់ពីឆ្នាំ២០២៧តទៅ ការទិញដីគ្មានប្លង់ ឬក៏​ទំនាស់ដីធ្លីនៅកម្ពុជា​នឹង​លែង​មានតទៅទៀត ខណៈក្រសួងដែនដី​នឹងបញ្ចប់​ការ​ចុះបញ្ជីទាំងស្រុង​នៅពេលឆាប់ៗនេះ

អ្នកជំនាញមើលឃើញថា ទំនាក់ទំនងទេ្វភាគីកម្ពុជា-អាម៉េរិក លើវិស័យពាណិជ្ជកម្ម កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

អ្នកជំនាញមើលឃើញថាទំនាក់ទំនងទេ្វភាគីកម្ពុជា-សហរដ្ឋអាម៉េរិកលើវិស័យពាណិជ្ជកម្ម ធុរកិច្ចកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

NBC និង EU-ABC លើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/03/2026

ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន (EU-ABC) បានបើកកិច្ចពិភាក្សា ដើម្បីស្វែងរកកិច្ចសហការថ្មីៗ

រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

រដ្ឋ​នឹង​ឧបត្ថម្ភធន​បន្ថែម​ក្នុងករណីតម្លៃប្រេង​សាំង​ហក់ឡើងពី​៩០ដុល្លារ/បារ៉ែល និង​ម៉ាស៊ូត​ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉េល​

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

រាជរដ្ឋាភិបាល បាន និងកំពុងបន្តកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/03/2026

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *