ព្រះសីហនុ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបង្ហាញពីក្ដីរំពឹងថា ការរៀបចំបុណ្យសមុទ្រនៅឆ្នាំនេះនៅខេត្តព្រះសីហនុ អាចនឹងមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ខណៈដែលអាជ្ញាធរកំពុងត្រៀមរៀបចំការងារទាំងអស់ជាមុនសិន ដើម្បីឱ្យបុណ្យសមុទ្រប្រព្រឹត្តទៅដោយរលូន និងសុវត្ថិភាព។

ឯកឧត្តម តុប សុភ័ក្រ អ្នកនាំក្រសួងទេសចរណ៍ បានប្រាប់ថា ពិធីបុណ្យសមុទ្រឆ្នាំនេះ គឺគ្រោងធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ប៉ុន្តែមានលក្ខណៈជាពិសេស ព្រោះតែការរៀបចំកម្មវិធីធំៗចំនួន៣ដូចជា កម្មវិធីសម្ដែងសិល្បៈប្រពៃណីជាតិ និងអន្តរជាតិ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ និងការបង្ហាញម្ហូបអាហារ កម្មវិធីកីឡា រួមមានកីឡាលើឆ្នេរ និងកីឡាលើទឹក ។
ឯកឧត្តមបានលើកឡើងថា ៖
“យើងបានត្រៀមលក្ខណៈរៀបចំបុណ្យសមុទ្រនេះឲ្យទទួលបានជោគជ័យ និងការចូលរួមពីមហាជនឲ្យបានច្រើនកុះករ គឺផ្ដោតសំខាន់ទៅលើការរៀបចំសម្រាប់កម្មវិធី៣ធំៗដែលបានជម្រាបជូនខាងលើហ្នឹង។ ក្រៅពីនេះទៀត គឺយើងបានត្រៀមលក្ខណៈដើម្បីសោភ័ណភាព និងការរៀបចំឲ្យមានការរក្សាសណ្ដាប់ធ្នាប់ ជាពិសេស សុវត្ថិភាព ហើយហ្នឹងសេវាកម្ម ក្នុងកំឡុងពេលបុណ្យសមុទ្រហ្នឹង”

ឯកឧត្តមបានបន្តថា បុណ្យសមុទ្រឆ្នាំនេះ គឺខុសប្លែកបន្តិចពីឆ្នាំមុន ដោយសារមានកម្មវិធីដ៏ធំមួយទៀត គឺមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយក៏ស្របជាមួយបុណ្យសមុទ្រនេះផងដែរ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ថា បុណ្យសមុទ្រនេះនឹងជួយទៅដល់វិស័យទេសចរណ៍តាមរយៈការផ្សព្វផ្សាយ និងជួយទៅដល់អាជីវកម្មស្នាក់នៅ អាជីវកម្មម្ហូបអាហារ សេវាកម្មដឹកជញ្ជូន ហើយក៏អាចទាក់ទាញភ្ញៀវទេសចរបរទេសបន្ថែមទៀតដែរ។
លោកជំទាវបញ្ជាក់យ៉ាងដូច្នេះថា ៖
“ខ្ញុំគិតថា មានភ្ញៀវទេសចរចូលរួមទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាតាំងផលិតផលនានា មានការសម្ដែងកីឡា ជាពិសេសនៅពេលដែលប្រទេសយើងទើបតែបើកពេញលេញបែបនេះ មួយទៀតកត្តាដែលជំរុញឲ្យមានការចូលរួមបែបនេះគឺផ្លូវល្បឿនលឿន ដែលមិនមានការកកស្ទះក្នុងការធ្វើដំណើរ ហើយការចំណាយពេលធ្វើដំណើរទៅកំពង់សោមត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ”
សូមបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ដែលនឹងត្រូវធ្វើឡើងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១៤ ខែធ្នូ។ ចំណែកឯពិធីបុណ្យសមុទ្រ នឹងធ្វើចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ អត្ថបទដោយ ៖ ជា សុខនី និង ហោ សុវិទ្យា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស៊ុយអែត ចំណាយជិត ៥ពាន់លានដុល្លារ ទិញនាវាចម្បាំងពីបារាំង ៤គ្រឿង ដើម្បីពង្រឹងកម្លាំងជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/09/2026
ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 01/09/2026
វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

ប្រទេសអ៊ីស្លង់ សម្រេចធ្វើប្រជាមតិមិនចរចាដើម្បីចូលជាសមាជិកអឺរ៉ុបឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
ប្រជាជនអ៊ីស្លង់ បានធ្វើការបោះឆ្នោតបដិសេធទៅនឹងផែនការដ៏សំខាន់មួយរប់សប្រទេសកាលពីពេលថ្មីៗនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកិច្ចចរចាឡើងវិញដើម្បីអាចចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុបបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា អឺរ៉ុបបានបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ដើម្បីគ្រាន់តែជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋតែប៉ុណ្ណោះ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content