ព្រះវិហារ ៖ ព្រឹត្តិការណ៍ «យាត្រាដើម្បីបេតិកភណ្ឌ» ឬហៅជាភាសាអង់គ្លេសថា Temple Walk គឺជាយុទ្ធនាការធ្វើដំណើទៅកាន់ខេត្តព្រះវិហារដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍បែបបេតិកភណ្ឌ។ យុទ្ធនាការនេះ ធ្វើឡើងក្រោមការរៀបចំរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សហការផ្ទាល់ពីក្រសួងវប្បធម៌ ដែលមានអាជ្ញាធរជាតិព្រះវិហារ និងក្រសួងទេសចរណ៍ ព្រមទាំងខេត្តជាប់ព្រំដែនកម្ពុជា។
ក្នុងរយៈពេល២ថ្ងៃគឺ ថ្ងៃទី៣ និងទី ៤ខែធ្នូ ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍យាត្រាដើម្បីបេតិកភណ្ឌទទួលបានការចូលរួមពីអ្នកទេសចរមកពី៥ប្រទេសគឺ កម្ពុជា ថៃ ភូមា ឥណ្ឌូនេស៊ី និងអេស្ប៉ាញ សរុបប្រមាណជិត៣០០នាក់ បានញុាំងឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅយ៉ាងអ៊ូអ៊រ។
បើតាមប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានឱ្យដឹងថា នេះជាយុទ្ធនាការថ្មីមួយ ដែលមិនធ្លាប់មានអ្នកធ្វើពីមុនមក និងជាអ្វីដែលលោកយល់ថាគួរតែធ្វើ ស្របពេលដែលជំងឺកូវីដបានសាបរលាបទៅវិញជាបណ្តើរហើយនោះ។
លោក ធួន ស៊ីណាន បានមានប្រសាសន៍ថា ៖
“វត្ថុបំណងសំខាន់នៃព្រឹត្តិការណ៍នេះគឺសំដៅលើកស្ទួយវិស័យទេសចរណ៍ និងបរិស្ថានជំរុញនូវការផ្លាស់ប្ដូរសេដ្ឋកិច្ចព្រំដែន ក៏ដូចជាប្រទេសជុំវិញតំបន់ និងជាពិសេសគឺផ្សព្វផ្សាយបន្ថែមនូវគោលដៅទេសចរណ៍ខេត្តព្រះវិហារតែម្ដង។ នៅក្នុងរយៈពេល២ថ្ងៃនៃកម្មវិធីដដែលនេះ លោកបាននាំភ្ញៀវទៅទស្សនាប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្អឯករបស់កម្ពុជា។ ក្រៅពីនោះ លោកបាននាំអ្នកចូលរួមឱ្យបង្វែរការចាប់អារម្មណ៍ទៅលើគោលដៅទេសចរណ៍បែបសហគមន៍វិញម្ដង តួយ៉ាងដូចជាភូមិធម្មជាតិសម្ដេចតេជោ និងសារៈមន្ទីរក្នុងតំបន់ជាដើម”
លោកបានបញ្ជាក់បន្ថែមដែរថា ៖
“នេះមិនត្រឹមតែជាព្រឹត្តិការណ៍យាត្រាដើម្បីបេតិកភណ្ឌនោះទេ ប៉ុន្តែយើងចង់ភ្ជាប់ពួកគេជាមួយនឹងគោលដៅទេសចរណ៍មូលដ្ឋាន ដែលមានន័យថាយើងព្យាយាមផ្សារភ្ជាប់ជាមួយនឹងលក្ខណៈពិសេសនៃទីតាំងក្នុងតំបន់ដើម្បីបង្កើតខ្សែទស្សនៈកិច្ចថ្មី។”
យ៉ាងណាមិញ សម្រាប់ការចូលរួមពីសំណាក់ប្រជាជនក្នុងស្រុក លោកសម្គាល់ឃើញថាមានមន្ត្រីរាជការ សិស្ស និស្សិតជាដើម។ ដោយឡែកសម្រាប់សេវាករផ្នែកទេសចរណ៍វិញ ឃើញថា មិនទាន់មានការចូលរួមច្រើនប៉ុន្មានទេ។ ប៉ុន្តែយ៉ាងណា លោកក៏បានកត់សម្គាល់ឃើញថាប្រជាជនក្នុងស្រុក ជាពិសេសអ្នកដែលពឹងផ្អែកលើ ចំណូលពីទេសចរណ៍ មានការសប្បាយចិត្ត និងបង្ហាញការស្វាគមន៍ចំពោះភ្ញៀវទេសចរ បន្ទាប់ពីរង ផលប៉ះពាល់ដោយសារកូវីដប្រមាណជា ២ឆ្នាំមកនេះ។
មិនខុសពីប្រជាជនក្នុងស្រុក អ្នកចូលរួមទាំងជិត៣០០នាក់ ក៏មានការសប្បាយចិត្ត ដោយបានទស្សនានូវទេសភាពដ៏ស្រស់ស្អាតលើកំពូលភ្នំ លាយឡំជាមួយផ្សែងអ័ព្វ ស ក្បុស។ លោក ធួន ស៊ីណាន បន្តអះអាងថា បើទោះបីជាព្រឹត្តិការណ៍នេះបានបញ្ចប់សព្វគ្រប់ទៅហើយក្ដី ប៉ុន្តែមានភ្ញៀវមួយចំនួនទៀតបានសម្រេចចិត្តបន្តស្នាក់នៅ និងគ្រោងទៅទស្សនាតាមគោលដៅទេស ចរណ៍ផ្សេងៗទៀត។ នេះជាជោគជ័យដ៏ធំធេងមួយ ក្នុងនាមលោកជាអ្នកផ្ដើមគំនិតរៀបចំឡើង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស៊ុយអែត ចំណាយជិត ៥ពាន់លានដុល្លារ ទិញនាវាចម្បាំងពីបារាំង ៤គ្រឿង ដើម្បីពង្រឹងកម្លាំងជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/09/2026
ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 01/09/2026
វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

ប្រទេសអ៊ីស្លង់ សម្រេចធ្វើប្រជាមតិមិនចរចាដើម្បីចូលជាសមាជិកអឺរ៉ុបឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
ប្រជាជនអ៊ីស្លង់ បានធ្វើការបោះឆ្នោតបដិសេធទៅនឹងផែនការដ៏សំខាន់មួយរប់សប្រទេសកាលពីពេលថ្មីៗនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកិច្ចចរចាឡើងវិញដើម្បីអាចចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុបបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា អឺរ៉ុបបានបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ដើម្បីគ្រាន់តែជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋតែប៉ុណ្ណោះ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content