នៅទីបំផុត ក្រោមផែនការអភិវឌ្ឍយ៉ាងសម្ងាត់បំផុតរបស់មន្ទីរប៉ង់តាហ្គោនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ យន្តហោះទម្លាក់គ្រាប់បែកជំនាន់ទី៦របស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា B-21 Raider អាចបង្ហាញខ្លួនជាសាធារណៈហើយដោយក្នុងដំណាក់កាលដំបូងនេះ B-21 Raider នឹងត្រូវបានផលិតឡើងចំនួនតែ៦គ្រឿងប៉ុណ្ណោះ ខណៈដែលតម្លៃរបស់វាថ្លៃកប់ពពក។
សារព័ត៌មានបរទេសដែលបានអះអាងថាយន្តហោះទម្លាក់គ្រាប់បែកជំនាន់ថ្មីនេះត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណងសំខាន់ ហើយក៏ជាផ្នែកមួយនៃការព្រួយបារម្ភរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនចំពោះអនាគតជម្លោះដែលអាចកើតមានឡើងជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង ខណៈដែលមន្ទីរប៉ង់តាហ្គោនកាលពីដើមខែធ្នូកន្លងមកបានចេញនូវរបាយការណ៍ចុងក្រោយមួយដែលបង្ហាញថានាឆ្នាំ២០៣៥ខាងមុខ ប្រទេសចិននឹងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបទៅដល់១៥០០ ព្រមទាំងសព្វាវុធទំនើបផ្សេងទៀតស្ទើររាប់មិនអស់ដែលវាគឺជាកត្តាប្រឈមដ៏គ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខជាតិអាមេរិក និងបញ្ហាប្រព័ន្ធដំណើរការដោយសេរីរបស់អន្តរជាតិផងដែរ។
B-21 Raider យន្តហោះទម្លាក់គ្រាប់បែកជំនាន់ថ្មីរបស់ B-21 បានបង្ហាញខ្លួននៅឯរោងចក្រផលិតរបស់ក្រុមហ៊ុន Northorp Grumman តាំងតែពីថ្ងៃទី២ធ្នូមកម្ល៉េះ។ អ្វីដែលគួរឲ្យទាក់ចិត្តបំផុតចំពោះមុខងារថ្មីៗរបស់វានោះគឺជាមុខងារបំបាំងខ្លួន ឬភាសាបច្ចេកទេសហៅថា Stealth ដែលអាចលាក់ខ្លួនចេញពីរ៉ាដារបស់សត្រូវគ្រប់ប្រភេទ ជាពិសេសគឺអាចហោះបានចម្ងាយឆ្ងាយព្រមទាំងបំពាក់បានទាំងគ្រាប់បែកគ្រោះថ្នាក់ជាច្រើនប្រភេទបូករួមទាំងក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។
ការរចនារបស់ B-21 Raider ជាមួយនឹងបច្ចេកវិទ្យាមួយដែលគេហៅថា Open System Architecture ដែលវាអាចធ្វើការ upgrades ប្រព័ន្ធទំនើបថ្មីៗបានយ៉ាងងាយ និងឆាប់រហ័សបំផុត អាចផ្លាស់ប្តូរសមត្ថភាពបានលឿនស្របទៅនឹងបច្ចេកវិទ្យារបស់គ្រាប់បែកម៉ូដេលថ្មីៗ និងជំនាន់ក្រោយៗដែលមូលហេតុទាំងនេះហើយទើបធ្វើឲ្យ B-21 Raider មានតម្លៃថ្លៃខ្លាំង ពោលគឺប្រហែលជា ៦៩២លានដុល្លារក្នុងមួយគ្រឿង។ នេះបើយោងតាមការអះអាងដោយ The Space ។

កងកម្លាំងយោធារបស់សហរដ្ឋអាមេរិកធ្លាប់បានប្រកាសរួចមកហើយថា តាមផែនការយន្តហោះ B-21 Raider នឹងមានចំនួនសរុបប្រមាណជា១០០គ្រឿងដែលអាមេរិកត្រូវការចាំបាច់ដើម្បីយកដាក់ពង្រាយតាមគោលដៅដែលបានកំណត់ទុក ប៉ុន្តែរហូតមកដល់ពេលនេះគេជឿជាក់ថាប្រតិបត្តិការហោះហើរជាលើកដំបូងរបស់វានឹងមិនអាចធ្វើឡើងបាននៅឡើយរហូតដល់ឆ្នាំ២០២៣។ គួរឲ្យដឹងដែរថា គិតត្រឹមឆ្នាំ២០២២នេះ យន្តហោះដែលកងកម្លាំងកងទ័ពជើងអាកាសអាមេរិកមានសរុបដល់ទៅ ៥ ២០៩គ្រឿង ជាតួលេខចុងក្រោយបង្ហាញដោយ WDMMA ដែលក្នុងនោះយន្តហោះចម្បាំងមានចំនួនច្រើនជាងគេប្រមាណជា ១ ៥១១គ្រឿង យន្តហោះទម្លាក់គ្រាប់បែកឈរនៅលេខរៀងទី២ មានចំនួន១៥២គ្រឿង និងយន្តហោះស៊ើបការណ៍ រួមជាមួយយន្តហោះផ្សេងៗទៀត ព្រមទាំងឧទ្ធម្ភាគចក្រផងដែរ ដែលត្រូវបានរាប់បញ្ចូល៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 15/07/2026
កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

ស្ថាបនិក DeepSeek កើនទ្រព្យដល់ ៣៦ ពាន់លានដុល្លារ ក្លាយជាសេដ្ឋីមានជាងគេក្នុងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/07/2026
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុន AI ដ៏ល្បីរបស់ចិន DeepSeek បានកើនឡើងដល់ទៅជាងទ្វេដង បន្ទាប់ពីការកៀរគរទុនវិនិយោគបន្ថែម ដែលវាបានធ្វើឱ្យសហគ្រិនជនជាតិចិនរូបនេះបានក្លាយជាបុគ្គល មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតលើលោក




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content