ភ្នំពេញ ៖ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកីឡា SEA Game លើកទី៣២ និងជាលើកទីដំបូងរបស់កម្ពុជា ដែលនឹងធ្វើឡើងនៅឆ្នាំ២០២៣ខាងមុខនេះ ដោយកម្ពុជាបានត្រៀមខ្លួនលក្ខណៈទ្រង់ទ្រាយធំសម្រាប់ព្រឹត្តិការណ៍អាស៊ីមួយនេះ ជាពិសេសគឺវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដែលកំពុងមមាញឹកលើការរៀបចំស្វាគមន៍ភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍។

បើតាមប្រធានសមាគមសណ្ឋាគារកម្ពុជា ថ្វីត្បិតតែវិស័យសណ្ឋាគារបានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីការបិទខ្ទប់ក្ដី តែអាជីវករដែលរកស៊ីនៅក្នុងវិស័យនេះនៅតែបន្តបើកធម្មតា។ ដូច្នេះ លោករំពឹងថា បន្ទប់ស្នាក់នៅតាមសណ្ឋាគារនានា នឹងនៅតែអាចមានលទ្ធភាពផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ភ្ញៀវដែលមកចូលរួមព្រឹត្តិការណ៍កីឡា SEA Game លើកទី៣២ នាឆ្នាំក្រោយ។
លោក ឌិន សុមេធារិទ្ធ ដែលជាប្រធានសមាគមសណ្ឋាគារកម្ពុជា បានបង្ហាញក្ដីរំពឹងខ្ពស់ទៅលើការទាញវិស័យសណ្ឋាគារឱ្យងើបឡើងវិញ បើទោះបីជាព្រឹត្តិការណ៍នេះត្រឹមតែរយៈពេលខ្លីក៏ដោយ ក៏អាចទាញប្រយោជន៍បានច្រើន ប៉ុន្តែក៏ត្រូវទាមទារឱ្យមានការចូលរួមឱ្យកាន់តែច្រើនពីគ្រប់ផ្នែកពាក់ព័ន្ធដូចគ្នា។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖
“យើងត្រូវការការចូលរួមពីគ្រប់វិស័យ រាប់ចាប់តាំងពីការជិះយន្ដហោះមកដល់ព្រលាន យើងត្រូវមានការស្វាគមន៍គេ…ចេញពីព្រលានជិះតាក់ស៊ី អ្នកបើកបរត្រូវមានសីលធម៌…ចរាចរណ៍ស្រុកយើងត្រូវរលូន មកដល់អូតែលស្នាក់នៅមានផាសុកភាព អាហារដែលយើងទទួលគាត់ក៏ត្រូវតែល្អ”
លោកបន្តថា ៖
“ធ្វើបែបនេះ គេហៅថាជាការទាក់ចិត្តភ្ញៀវឱ្យពួកគេចង់មកទស្សនាទៀតនៅពេលក្រោយ ឬយ៉ាងហោចណាស់ ឱ្យភ្ញៀវលាន់មាត់ពីការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីប្រទេសរបស់យើង”

ជាមួយគ្នានេះ លោកក៏បានលើកជាឧទាហរណ៍ផងដែរអំពីប្រទេសថៃ ដែលថ្មីៗនេះបានប្រើប្រាស់ព្រឹត្តិការណ៍កីឡាដើម្បីទាក់ទាញទេសចរ ដោយបានចំណាយប្រាក់ដ៏ច្រើនក្នុងការបើកពហុកីឡាដ្ឋានរបស់ខ្លួនទទួលក្រុមបាល់ទាត់ល្បីៗ នាំឱ្យភ្ញៀវជាតិ អន្តរជាតិ រួមទាំងប្រជាជនកម្ពុជាផងដែរនោះ ធ្វើដំណើរទៅទស្សនាការប្រកួតផ្ទាល់តែម្ដង។ ដូច្នេះ សម្រាប់កម្ពុជា វាជាឱកាសល្អក្នុងការរៀបចំផ្ទះឱ្យស្អាត ត្រៀមសម្រាប់ឆក់យកបេះដូងអ្នកទេសចរដែលនឹងមកកាន់ប្រទេសកម្ពុជា ឱ្យចាប់ផ្ដើមស្គាល់ និងផ្សព្វផ្សាយឱ្យកាន់តែទូលាយទៅកាន់ពិភពលោក។ គួររំលឹកថា នាឱកាសពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) កាលពីថ្ងៃទី ១៤ ខែកក្កដាកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះដាក់ចេញជាយុទ្ធនាការ «ទស្សនាកម្ពុជាឆ្នាំ២០២៣» ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ សម្ដេចក៏បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធនាការ «កម្ពុជាស្អាត និងទីក្រុងស្អាត រម្យណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋាកិច្ចល្អ» ដើម្បីលើកកម្ពស់មុខមាត់របស់កម្ពុជាផង និងអបអរសាទរការរៀបចំព្រឹត្តការកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content