រដ្ឋាភិបាលក្រុងប៉េកាំង និងហាវ៉ាណា រៀបគម្រោងសាងសង់មូលដ្ឋានហ្វឹកហាត់យោធាក្បែរព្រំដែនអាមេរិក

ទោះបីស្ថិតក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណក្តី ប៉ុន្តែកាសែត The Wall Street Journal (WSJ) កាលពីដើមសប្តាហ៍កន្លងមកនេះហ៊ានអះអាងថា ប្រភពដែលបានទទួលគឺអាចទុកចិត្តបានថា ខណៈដែលរដ្ឋាភិបាលនៃប្រទេសចិន និងប្រទេសគុយបាពិតជាកំពុងរៀបចំផែនការក្នុងការសាងសង់មូលដ្ឋានហ្វឹកហាត់ទ័ពនៅលើប្រទេសដែនកោះមួយនេះពិតមែន។

ដំណឹងនេះចាត់ទុកថាជាគឺជាផែនការដែលមានភាពគំរាមកំហែងយ៉ាងខ្លាំងទៅដល់ប្រទេសអាមេរិកដែលជាប្រទេសមានព្រំដែនទឹកជិតគ្នាបំផុតប្រមាណត្រឹមតែ៩០ម៉ាល ឬត្រូវជា១៤៤គីឡូម៉ែត្រប៉ុណ្ណោះពីគុយបា ហើយមានន័យថាការសាងសង់មូលដ្ឋានហ្វឹកហាត់របស់ចិននៅគុយបានឹងអាចអនុញ្ញាតឲ្យមានវត្តមានយោធារបស់រដ្ឋាភិបាលប៉េកាំងស្ថិតនៅជិតដែនទឹករបស់សហរដ្ឋអាមេរិកបំផុត។

ប្រភពដដែលបានរាយការណ៍ទៀតថា ទោះបីជាដំណើរការចរចាគ្នារវាងរដ្ឋាភិបាលក្រុងប៉េកាំង និងហាវ៉ាណាឈានចូលមកដល់ដំណាក់កាលចុងក្រោយក្តី ប៉ុន្តែនៅមិនទាន់មានការសម្រេចចិត្តជាផ្លូវការនៅឡើយ ហើយកន្លងមកក្រុមមន្ត្រីរបស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ក៏បានព្យាយាមក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាលគុយបាក្នុងការបដិសេធមិនទទួលយកកុងត្រាណាមួយជាមួយនឹងចិនចំពោះបញ្ហានេះជាដាច់ខាត។

របាយការណ៍ចេញផ្សាយចុងក្រោយដោយ WSJ បានធ្វើឡើងនៅក្រោយពេលមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃដោយរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Antony Blinken នារដ្ឋធានីប៉េកាំង ដែលក្នុងនោះមន្ត្រីជាន់ខ្ពស់រូបនេះក៏បានជួបជាមួយនឹងប្រធានាធិបចិន លោក Xi Jinping ផងដែរ។

កិច្ចជំនួបកម្រិតកំពូលរវាងចិន និងអាមេរិកនាពេលនេះ គឺជាកិច្ចជំនួបលើកដំបូងបន្ទាប់ពីភាពតានតឹងរវាងរដ្ឋាភិបាលមហាយក្សទាំងពីរនាឆ្នាំ២០១៨នៅពេលដែលជម្លោះពាណិជ្ជកម្មបានកើតឡើង។ ជាលទ្ធផលនៃកិច្ចប្រជុំភាគីទាំងពីរបានលើកសរសើរអំពីដំណើរការដ៏ល្អប្រសើរឡើងវិញនៃទំនាក់ទំនងចិន និងអាមេរិក ព្រមទាំងបានសន្យានឹងរៀបចំជំនួបដោយផ្ទាល់មួយទៀតរវាងមេដឹកនាំកំពូលរបស់អាមេរិក និងចិនក្នុងឆ្នាំនេះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា ពីប្រទេសនាំចូល ក្លាយជាអ្នកនាំចេញផ្នែកសព្វាវុធដ៏សំខាន់មួយក្នុងទីផ្សារពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/09/2026

បរទេស ៖ ជាប្រវត្តិសាស្ត្រ ឥណ្ឌា ត្រូវបានគេស្គាល់ថា ជាប្រទេសនាំចូលសម្ភារៈយុទ្ធភណ្ឌយោធាដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែបច្ចុប្បន្ន ទីក្រុងញូវដេលី បាន​ និងកំពុងកែប្រែប្រវត្តិសាស្ត្រក្នុងវិស័យការពារជាតិរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយក្លាយខ្លួនទៅជាប្រទេសនាំចេញសព្វាវុធដ៏សំខាន់នៅលើឆាកអន្តរជាតិទៅវិញ។ ទិដ្ឋភាពនៃការផលិតក្នុងវិស័យការពារជាតិរបស់ប្រទេសឥណ្ឌា កំពុងមានការផ្លាស់ប្តូរទម្រង់យ៉ាងជ្រាលជ្រៅ គិតតាំងពីការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្រ ការជំរុញផលិតកម្មក្នុងស្រុកយ៉ាងសកម្ម កំណើនវិនិយោគពីវិស័យឯកជន ជាពិសេស ឧស្សាហកម្មនៃការផលិតក្នុងវិស័យការពារជាតិសរុបរបស់ឥណ្ឌាបានកើនឡើងដល់ជិត ១៨,៦ ពាន់លានដុល្លារនៅក្នុងផែនការថវិកាឆ្នាំជាតិ

កម្ពុជា​-​ម៉ាឡេស៊ី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​​ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ដល់​ជាង​ ៥៥​%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

កម្ពុជា​ ​និង​ម៉ាឡេស៊ី​កំពុង​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ ​៥៥​.​៥ ​ភាគរយ ​ដល់​ប្រមាណ ​១​.​០៧ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦

ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ «ពាណិជ្ជកម្មឌីជីថល» ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»​

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក

លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី

លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

ភ្នំពេញ  ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង