ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ការអភិវឌ្ឍធនធានមនុស្សគឺត្រូវការរយៈពេលយូរ ដើម្បីទទួលបានផល និងជាធនធានក្នុងការអភិវឌ្ឍប្រទេសជាតិ។
សម្ដេចបានមានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣ ២៣២នាក់ នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ ថា ការដាំដើមឈើ និងការដាំមនុស្សគឺខុសគ្នា ដែលការអភិវឌ្ឍន៍ធនធានមនុស្សប្រើប្រាស់រយៈពេលយូររហូតទៅជាង ១៦ ឆ្នាំ ឬច្រើនឆ្នាំជាង ទៅតាមកម្រិតសញ្ញាបត្រ។
សម្តេចតេជោបញ្ជាក់ថា ដាំដើមឈើប្រើពេលមិនយូរទេ តែការដាំមនុស្សគឺត្រូវការពេលច្រើន។ សម្តេចតេជោ បានមានប្រសាសន៍ថា ធនធានមនុស្សគឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content