មូលនិធិអភិវឌ្ឍន៍ជំនាញ បានបណ្តុះបណ្តាលធនធានមនុស្សជាង១ម៉ឺន៤ពាន់នាក់ នៅឆមាសទី១ឆ្នាំ២០២៤

ភ្នំពេញ៖ កម្មវិធីគាំទ្រថ្មីៗប្រកបដោយនវានុវត្តន៍ត្រូវបានដាក់ដំណើរការជាផ្លូវការ និងទទួលបានការស្វាគមពីទីផ្សារការងារ និងដៃគូពាក់ព័ន្ធក្នុងការពន្លឿនអភិវឌ្ឍជំនាញដល់មូលធនមនុស្សកម្ពុជា ខណៈពេលសមិទ្ធផលចម្បងៗរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សម្រេចបានតាមផែនការក្នុងឆមាសទី១ នៃឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់មូលនិធិអភិវឌ្ឍន៍ជំនាញក្នុងឆមាសទី១ ឆ្នាំ២០២៤ SDF សម្រេចសមិទ្ធផលការងារបាន ៥៦% ធៀបនឹងផែនការថវិកាគាំទ្រការអភិវឌ្ឍជំនាញក្នុងឆ្នាំ២០២៤ និងជំរុញភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន (PPP) បានយ៉ាងល្អប្រសើរ តាមរយៈថវិកាបដិភាគគាំទ្រដល់សំណើគម្រោងបណ្តុះបណ្តាលចំនួន ២៥គម្រោង ដែលមានសិក្ខាកាម ចំនួន ១៤ ៦​៩​០​នាក់ បាន និងកំពុងទទួលការបណ្តុះបណ្តាលជំនាញដែលមានតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ច និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្មក្នុងវិស័យអាទិភាព។

ជាមួយគ្នានេះដែរ SDF បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីថ្នាលផ្សារភ្ជាប់ភាពជាដៃគូ (Partnership Platform) និងកម្មវិធីផ្គូផ្គងជំនាញ (Skills Matching Program) ដែលជាប្រព័ន្ធអនឡាញប្រកបដោយនវានុវត្តន៍ក្នុងការជួយសម្រួល និងពន្លឿនដំណើរការអភិវឌ្ឍន៍ជំនាញដល់បុគ្គលិករបស់រោងចក្រ-សហគ្រាស និងក្រុមហ៊ុន ខណៈពេលប្រព័ន្ធសិក្សារៀនសូត្រអនឡាញ (E-learning) កំពុងសិក្សា និងវិភាគដោយក្រុមបច្ចេកទេសព័ត៌មានវិទ្យា ដើម្បីរៀបចំអភិវឌ្ឍ និងដាក់ដំណើរការនាពេលខាងមុខនេះ ក្នុងគោលបំណងផ្តល់មធ្យោបាយបន្ថែមដល់ការអភិវឌ្ឍជំនាញពលរដ្ឋកម្ពុជា។

ដំណោះស្រាយបែបឌីជីថលទាំងនេះ បានរៀបចំបង្កើតឡើងស្របតាម “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល បង្កើនការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថលទាំងពលរដ្ឋ និងធុរជន សំដៅជំរុញសេដ្ឋកិច្ច-សង្គមកម្ពុជាទៅកាន់កម្រិតអភិវឌ្ឍន៍មួយខ្ពស់ឡើងជាលំដាប់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី បញ្ចប់ក្តីកង្វល់ក្នុងសង្គមជាតិ ជុំវិញការកាន់កាប់ដីសហគមន៍របស់ជនជាតិដើមភាគតិច

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2026

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិឃ្លាំមើលសកម្មភាពសត្វផ្សោតទន្លេមេគង្គ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/01/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាលើកដំបូង នៅដើមឆ្នាំ២០២៦នេះ សម្រាប់ឃ្លាំមើលសកម្មភាពរស់នៅរបស់សត្វផ្សោត

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិចារណា និងពិនិត្យលទ្ធភាពក្នុងការបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

ក្រសួងរៀបចំដែនដី អំពាវនាវ​ដល់ពលរដ្ឋ​កំពុង​រស់នៅទីតាំង​គម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ចូលរួម​សហការដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវឱ្យ​ពលរដ្ឋ​រស់នៅទីតាំង​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ​ចូលរួមសហការ​ជាមួយអាជ្ញាធរ​ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចម្រើន

Donald Trump បន្តគំរាមដំឡើងពន្ធដល់ ១០០% ប្រសិនបើអឺរ៉ុបបន្តរារាំងមិនឲ្យលោកកាន់កាប់កោះ Greenland

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

Donald Trump បានបន្តគំរាមដំឡើងពន្ធរហូតដល់ ១០០% ទៅលើបណ្តាប្រទេសនៅអឺរ៉ុបដែលប្រឆាំងនឹងការទាមទាររបស់លោកក្នុងការគ្រប់គ្រងកោះ Greenland នៃប្រទេសដាណឺម៉ាក

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងក្រសួងឧស្សាហកម្ម ពិភាក្សាពីបរិវត្តកម្មវិស័យ​កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងក្រសួងឧស្សាហកម្ម ពិភាក្សាពីបរិវត្តកម្មវិស័យ​កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ

តួគី ប្រឆាំងដាច់ខាតកិច្ចអន្តរាគមន៍យោធាបរទេសទៅលើកិច្ចការផ្ទៃក្នុងរបស់អ៊ីរង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/01/2026

រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគីបាននិយាយបញ្ជាក់ទៀតថា ប្រទេសតួកគី នឹងធ្វើការប្រឆាំងដាច់ខាតនូវរាល់កិច្ចធ្វើអន្តរាគមន៍យោធាណាមួយពីបរទេសដែលប្រឆាំងទៅនឹងប្រទេសអ៊ីរ៉ង់

បណ្ណាល័យវិទ្យាសាស្ត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខេត្តបាត់ដំបង ដើម្បីជំរុញការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/01/2026

បណ្ណាល័យវិទ្យាសាស្ត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខេត្តបាត់ដំបង ដើម្បីជំរុញការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រមូលកសិផលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដើម្បីគាំទ្រដល់កង​ទ័ពជួរមុខ និងជនភៀសសឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រមូលកសិផលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដើម្បីគាំទ្រដល់កង​ទ័ពជួរមុខ និងជនភៀសសឹក

សហភាពអឺរ៉ុប ចង់ដោះស្រាយបែបការទូតជាមួយអាម៉េរិក ប្រសើរជាងដាក់សម្ពាធពាណិជ្ជកម្មសងសឹកគ្នា បន្ទាប់ពីប្រធានាធិបតី Donald Trump គំរាមកំហែងដំឡើងពន្ធគយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

សហភាពអឺរ៉ុប ចង់ដោះស្រាយបែបការទូតជាមួយអាម៉េរិក ប្រសើរជាងដាក់សម្ពាធពាណិជ្ជកម្មសងសឹកគ្នា បន្ទាប់ពីប្រធានាធិបតី Donald Trump គំរាមកំហែងដំឡើងពន្ធគយ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *