រយៈពេល​១១ខែ ឆ្នាំ២០២៤ វៀតណាម ​បោះទុនវិនិយោគ​នៅកម្ពុជា​ចំនួន​៥៥៧​លាន​ដុល្លារ​អាមេរិក​

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ វិនិយោគិនវៀតណាមបានបោះទុនវិនិយោគ​លើ​វិស័យ​នានា​ក្នុ​ង​ប្រ​ទេស​កម្ពុ​ជា​​​ក្នុងទំហំទឹកប្រាក់​សរុប​ចំនួន ៥៥៧​លានដុល្លារអាមេរិក និង​បានឈរ​លើ​លំដាប់ទី​៣​ជាវិនិយោគិន​ដែលបោះទុនវិនិយោគនៅកម្ពុជា​ច្រើន​ជាងគេ។ នេះបើតាម​ឯកឧត្ត​ម ជា វុទ្ធី អគ្គលេខាធិការ​នៃគម្មាធិការ​វិនិយោគ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ថ្លែង​កាលពីថ្ងៃដើមសប្ដាហ៍នេះ ។​

ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់ពីបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល, ឧត្តមភាពប្រៀ​ប​ធៀ​​ប​រប​ស់​ក​ម្ពុ​ជា​ រួមទាំង​ធន​ធាន​ធម្ម​ជាតិ​ដ៏សម្បូរបែប, កម្លាំង​ព​លក​ម្ម​វ័យ​ក្មេ​ង​ដែ​លមាន​ជំ​នា​​ញ​​ក្នុង​វិ​ស័យ​ឧ​ស្សាហក​ម្ម និ​ង​ផលិតកម្ម ជាពិសេស តម្លៃ​ពល​កម្ម​ដែល​មាន​ភាព​ប្រ​កួត​ប្រជែងខ្ពស់ និងកា​រ​ប​ន្ត​ក​សា​ង​ហេដ្ឋា​រ​​ចនា​ស​ម្ព័​ន្ធ​ស​ម្រា​ប់សម្រួលដល់ការដឹកជញ្ជូន ដែលកត្តា​ទាំ​ងនេះ​បានធ្វើ​ឱ្យកម្ពុ​ជា​​​ក្លាយ​ជា​គោល​ដៅដ៏​​ទាក់ទា​ញស​ម្រា​ប់​​ការបណ្តាក់ទុនវិនិយោគ ។

ឯកឧត្តម​ ក៏បាន​អបអរសាទរ​នូវគម្រោង​វិនិយោគរបស់វៀតណាម​មួយ​ទៀត​ ដែលបានដាក់ដំណើរការ​ជាផ្លូវការ​នៅក្នុ​​ង​ប្រទេស​កម្ពុជា គឺរោង​ចក្រ​​កែច្នៃ​ឈើ​ដាំក្នុងស្រុក ដូចជា​ដើម​អាកាសស្យា និង​ដើម​ប្រេង​ខ្យល់​ដែល​មាន​ទីតាំ​ង​នៅ​ក្នុងខេត្តព្រះសីហនុ  ។ ក្រុមហ៊ុន​នេះអាច​នឹង​មានលទ្ធភាពពង្រីកការ​វិនិយោគ​បន្ថែម​ទៀត​ជា​បន្តបន្ទាប់​នាពេលដ៏ខ្លីខាងមុខ ជាពិសេស​ការ​វិនិយោគ​លើដំណាំឈើ​ដាំ​ក្នុងស្រុក ដែល​មិន​ត្រឹមតែ​​បានផ្គត់ផ្គង់​តម្រូវការ​ផលិត​កម្ម​របស់ក្រុមហ៊ុន​នាពេល​ខាង​មុខ​ប៉ុណ្ណោះទេ តែអាច​យកទៅកែច្នៃធ្វើជា​គ្រឿង​សង្ហារឹម​ ខណៈកំទេចកំទីសំណល់ឈើ​ក៏អាច​យកទៅ​ប្រើប្រាស់​ជា​ថាមពល​កកើត​ឡើង​វិញ​ ហើយ​ដំណាំ​ឈើដាំនេះក៏អា​ច​ទទួល​បាន​អត្ថ​ប្រយោជ​ន៍ពីឥណទានកាបូនផងដែរ។

យោងតាម​របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញផ្សាយនៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤​នេះ បានបង្ហាញថា​ វៀតណាម​ជា​វិនិយោគិន​​ដែល​បានបោះទុនវិនិយោគច្រើនជាង​គេ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២៤​ ដោយក្នុងចំណោមទុនវិនិយោគសរុប​ចំនួន ៩៤០​លាន​ដុល្លា​រ​​អាមេរិក ប្រភពទុនពី​ប្រទេស​វៀតណាម​មាន​រហូ​តដល់​៥១,០៨ភាគរយ ប្រភពទុនវិនិយោគមកពីប្រទេស​ចិន មាន២៤,២៦ភាគរយ​និ​ង​ប្រភពទុន​ក្នុងស្រុក​មាន​​ប្រមាណ១៤,៤៩ភាគរយ ។

យោងតាមរបាយការណ៍របស់​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​ក៏បានបង្ហាញផងដែរថា​ គម្រោ​ងវិ​និ​យោ​​គ​វៀ​តណាមនៅកម្ពុជា គិតមកដល់​បច្ចុប្បន្ននេះ មានចំនួន២០៨គម្រោង ជាមួយនឹ​ង​ដើម​ទុន​ចុះ​បញ្ជី​សរុប ២,៩១ពាន់លានដុល្លារ ខណៈការវិនិយោគរប​ស់​វៀត​ណា​មនៅកម្ពុជាភាគច្រើន គឺផ្តោ​តលើវិ​ស័​យ​កសិ​កម្ម ​ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និងទូរគមនាគមន៍ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *