រយៈពេល ១១ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរ​អន្តរជាតិ​ជាង ៥​លាននាក់ ធ្លាក់ចុះជាង ១៣%

ភ្នំពេញ ៖ ក្នុង​រយៈពេល ១១ខែ ឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជា​ទទួលបានភ្ញៀវ​ទេសចរ​អន្តរ​ជាតិសរុបជាង​ ៥លាននាក់ (៥ ១៧២ ៨៤១នាក់)  ធ្លាក់ចុះ ​១៣,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានជាង ៦លាននាក់(៦ ៧០០ ១២៥នាក់ ) ។ នេះបើយោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ចេញផ្សាយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។

ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិជាង​ ៥ លាន​​នាក់ ​ទេសចរ​វៀត​ណាម ឈរនៅ​លំដាប់​លេខរៀងទី១ មានចំនួន ១ ១១៥ ៤១៦ នាក់ ធ្លាក់ចុះ ៧,៣% , ចិនចំនួន ១ ១០៤ ៩៥២ នាក់ កើនឡើង ៤៣,៥% , ថៃ ១ ០១៣ ១៧៣ នាក់ ធ្លាក់ចុះ ៤៧% , អាម៉េរិកជាង ១៨៥ ៦៨៨ នាក់ ធ្លាក់ចុះ ២,៧% , កូរ៉េខាងត្បូងជាង ១៤៥ ៤៩៧ នាក់ ធ្លាក់ចុះ ១៦% ខណៈ ឥណ្ឌូនេស៊ី ជិត១៤ម៉ឺននាក់ , ឡាវ ជិត១៣ម៉ឺននាក់ , បារាំងជាង១២ម៉ឺននាក់ , អង់គ្លេសជាង ១១ម៉ឺននាក់ និងជប៉ុន ជាង៩ម៉ឺននាក់។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា៖ ចាប់តាំងពីមានការវាយប្រហារលើកទី១របស់យោធាថៃមកលើកម្ពុជា ភ្ញៀវទេសចរបានផ្លាស់ប្តូរផ្លូវ ដែលកន្លងមកភ្ញៀវបានធ្វើដំណើរកាត់ប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត។ ភ្ញៀវភាគច្រើនធ្វើដំណើរតាមផ្លូវគោក ដោយសារមានបញ្ហាលើក្ដីបារម្ភពីសុវត្ថិភាពតាមផ្លូវអាកាសរវាងកម្ពុជា-ថៃ ដូច្នេះ ភ្ញៀវបានផ្លាស់ប្តូរផ្លូវធ្វើដំណើរ ខ្លះលុបចោលការធ្វើដំណើរ ហើយខ្លះទៀតបានផ្អាកតែម្ដង ។

លោកជំទាវបានបញ្ជាក់ថា៖

«ការវាយប្រហាររបស់ភាគីថៃមកលើកម្ពុជាដោយយន្តហោះចម្បាំង កាំភ្លើងធំ និងអាវុធទំនើបៗ  ពិតជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ធ្វើឱ្យភ្ញាក់ផ្អើលពិភពលោក និងធ្វើឱ្យទេសចរបារម្ភ ។ តែក៏មានទេសចរខ្លះមិនខ្លាច ហើយបានធ្វើដំណើរមកកម្ពុជា។ អ្នកដែលបានមកដល់ហើយ គឺពួកគាត់លែងបារម្ភ លែងខ្លាច ដោយសារទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឃុំគ្រង ថែរក្សា ពួកគាត់បានល្អ និងណែនាំទៅកន្លែងណា ឬតំបន់ណា ដែលមានសុវត្ថិភាព»។

លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងទៀតថា៖

« យើងមើលឃើញថា ដោយសារក្នុងរដូវ High Season ភ្ញៀវទេសចរកំពុងសម្រុកមកលេងកម្ពុជា ​ហើយភាគីថៃ ចង់បំផ្លាញយើង បំផ្លាញតំបន់ទេសចរណ៍យើង ។ ភាគីថៃ ហាក់ច្រណែនកម្ពុជាយើង ចង់ឱ្យយើងរងផលប៉ះពាល់ខ្លាំង»។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក កម្ពុជា (PATA) បានប្រាប់ AMS Economy នាព្រឹកថ្ងៃទី២៦ ខែធ្នូ ថា ៖ ការធ្លាក់ចុះជាង ១០% នេះ មិនអាក្រក់ពេកទេ ។ ការរក្សាបានតួលេខជាង ៥លាននាក់ វាជាការណ៍ល្អហើយ ព្រោះជម្លោះពិភពលោក បញ្ហាភូមិសាស្ត្រនយោបាយអន្តរជាតិ ការគំរាមកំហែងផ្សេងៗ បាន និងកំពុងកើតឡើង ធ្វើឱ្យប៉ះពាល់ដល់កម្ពុជា ជាពិសេស ការឈ្លានពានដ៏ឃោរឃៅ និងដ៏កម្រោលរបស់យោធាថៃមកលើកម្ពុជា ជាមូលហេតុធំនៃការធ្លាក់ចុះសេដ្ឋកិច្ច និងទេសចរណ៍។

អ្នកជំនាញទេសចរណ៍រូបនេះបានបញ្ជាក់ថា ៖

«អ្វីដែលយើងអាចធ្វើបាន គឺខិតខំប្រឹងប្រែងទាំងអស់គ្នា និងបង្កើនការជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍ឲ្យបានកាន់តែទូលំទូលាយទៅកាន់ពិភពលោក»។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *