​៥​ខែ ដើម​ឆ្នាំ២០២៤ កម្ពុជា​រក​ចំណូល​បាន​ជិត​២២០​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​អង្ករ​ ​ខណៈបានចំណូល ៧១០លានដុល្លារពីការនាំចេញស្រូវ ជិត២.៥លានតោន

ភ្នំពេញ ៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករទទួលបានប្រាក់ចំណូលចំនួន ២១៩លានដុល្លារអាមេរិក កើនឡើង១៤ ភាគរយពីចំនួន១៩១ លានដុល្លារអាមេរិក ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន ៣០២ ៥៩២ តោន តោនក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤នេះ កើនឡើង ៨.៧ ភាគរយពីចំនួន ២៧៨,១៨៤តោន ដោយអង្ករត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅចំនួន៦៣ តាមរយៈអ្នកនាំចេញចំនួន៤៩ ក្រុមហ៊ុន ដោយក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ ក្នុងបរិមា​ណអង្ករចំនួន ១៣៦ ៥២៨ តោន គិតជាទឹកប្រាក់ចំនួន ១០៤.៤០ លានដុល្លារសហរដ្ឋអាមេរិក។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំអង្ករទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ មានចំនួន ៧៣ ៣២០ តោន គិតជាទឹកប្រាក់ចំនួន ៤៦.២០ លានដុល្លារសហរដ្ឋអាមេរិក ។ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៧ប្រទេសបានបរិមាណ ចំនួន ៦៥ ៤១២ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៣៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ២៧ ផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ២៧ ៣៣០ តោន គិតជាទឹកប្រាក់ចំនួន ២២.៩៦ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះពូជអង្ករដែលបាននាំចេញរួមមាន អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករស និងអង្ករសរីរាង្គ ខណៈដែលអង្ករក្រអូបមានចំនួន៧១ ភាគរយនៃការនាំចេញអង្ករសរុប។ ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៤៧៣,២១២តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧១០.២៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។

ដោយឡែក កាលពីពេលថ្មីៗនេះគណៈប្រតិភូ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ CR​F​ ​​មាន​សុទិដ្ឋិនិយម​ក្នុង​ការពង្រីក​ទី​ផ្សារ​អង្ករ​​បន្ទាប់ពី​បាន​ចូលរួម​ប្រកបដោយ​ផ្លែផ្កា​​ដោយ​​បានទាក់ទាញ ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកចូលរួម​នៅ​ទូទាំង​ម​ជ្ឈឹ​ម​បូព៌ា​ ​និង​អាហ្វ្រិកនៅ​ក្នុង​ពិព័រ​ណ៍​អាហារ​អន្តរជាតិ The Saudi Food Show ​ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​រី​យ៉ាដ​ ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌីត​។​

តំណាង​រោង​ម៉ាស៊ីនកិនស្រូវ​ ​និង​អ្នកនាំ​ចេញអង្ករ​ឈាន​មុខ​គេ​ចំនួន​ ៤ បានចូលរួមក្នុងពិព័រណ៍អាហារអន្តរជាតិនេះស្របតាមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញអង្ករ ហើយ​គុណភាព​ខ្ពស់​ ​និង​រសជាតិ​ប្លែក​នៃ​អង្ករ​កម្ពុជា​បាន​ធ្វើ​ឱ្យ​អ្នកចូលរួម​ចាប់អារម្មណ៍​ ​អ្នកទិញ​បរទេស​ជាច្រើន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​បង្កើត​ភាពជា​ដៃគូ​​នឹង​ជួយ​ឱ្យ​អង្ករ​កម្ពុជាមាន​សក្តានុពល​ក្នុង​ការពង្រីក​ទី​ផ្សារ​នាំចេញ​អង្ករ​របស់​ខ្លួន​។​

សូមជម្រាបថា អា​រ៉ា​ប៊ី​សា​អូ​ឌីត​ ​ដែល​ជា​ប្រទេស​ធំ​ជាងគេ​នៅ​មជ្ឈិមបូព៌ា​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​គួរ​ឱ្យ​កត់​សម្គាល់​ ​និង​ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​អង្ករ​កម្ពុជា​ ​ហើយ​វា​អាច​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការពង្រីក​ទី​ផ្សារ​ថ្មីនេះផងដែរ​ ព្រោះជា​ប្រពៃណី​ ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ត្រូវ​បាន​ប្រមូលផ្តុំ​យ៉ាង​ខ្លាំង​នៅ​ក្នុង​បណ្តា​ប្រ​ទេស​ដូចជា​វៀតណាម​ ​ចិន​ ​និង​សហភាព​អឺរ៉ុប​។​ ​យ៉ាងណាក៏ដោយ​ រាជ​រដ្ឋាភិបាល​ ​និង​CR​F​ ​បាន​និង​កំពុង​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​តំបន់​ថ្មីៗ​។​

យោង​តាម​ សហព័ន្ធស្រូវអង្ករកម្ពុជា ទីផ្សារអង្ករនៅក្នុងតំបន់ទាំងពីរនេះ បានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះតំបន់មជ្ឈឹមបូព៌ា បានកើនពី១ ៣៩៨ តោន នៅឆ្នាំ២០១៥ ដល់៧ ៥២១ តោននៅឆ្នាំ២០២៣។ ទីផ្សារក្នុងតំបន់អាហ្វ្រិកបានកើនពី៤ ២៨៤ តោន នៅក្នុងឆ្នាំ២០១៥ ដល់ ៥២ ៨២៨ តោននៅឆ្នាំ២០២៣ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់