ធនាគារពិភពលោកព្រមានពីការឡើងថ្លៃតម្លៃប្រេង និងអសន្តិសុខស្បៀងអាហារ

បរទេស​៖ យោងតាមប្រភពព័ត៌មានពី The Guardian បានរាយការណ៍ថា ធនាគារពិភពលោកព្រមានអំពីតម្លៃប្រេងអាចឡើងថ្លៃដល់កម្រិតខ្ពស់បំផុតលើសពី ១៥០ ដុល្លារក្នុងមួយបារ៉ែល និង​អសន្តិសុខស្បៀងអាហារ ប្រសិនបើសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាន់តែធំជាងនេះ។ ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅ WTI មានតម្លៃ ៨៣,៥៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent មានតម្លៃ ៨៧,៨៦ ដុល្លារក្នុងមួយបារ៉ែល។

នៅក្នុងការវាយតម្លៃចំពោះហានិភ័យសេដ្ឋកិច្ចនៃការកើនឡើងនៃសង្រ្គាមនៅតំបន់ហ្គាហ្សា ធនាគារពិភពលោកបាននិយាយថា ហានិភ័យនៃសង្គ្រាមនឹងប៉ះពាល់ដល់តម្លៃប្រេងឆៅអាចនឹងឡើងថ្លៃដល់កម្រិតខ្ពស់។ វាគឺជាសេណារីយ៉ូដ៏អាក្រក់បំផុតមួយដែលគេអាចប្រៀបធៀបជាមួយនឹងការធ្វើពហិការប្រេងរបស់អារ៉ាប់នៅភាគខាងលិចក្នុងឆ្នាំ ១៩៧៣។ បញ្ហានេះនឹងបង្កឲ្យខ្វះខាតការផ្គត់ផ្គង់ប្រេង និងធ្វើឱ្យតម្លៃប្រេងអាចឡើងថ្លៃប្រហែល ៩០ ដុល្លារដល់ចន្លោះពី ១៤០ ទៅ ១៥៧ ដុល្លារក្នុងមួយបារ៉ែល។ កាលពីឆ្នាំ២០០៨ តម្លៃប្រេងឡើងថ្លៃដល់ ១៤៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

លោក Indermit Gill ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបាននិយាយថា សង្រ្គាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន គឺជាជម្លោះចុងក្រោយបំផុតនៅមជ្ឈិមបូព៌ាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០។ ជម្លោះបានបង្កឲ្យមានវិបត្តិទីផ្សារទំនិញអាក្រក់ខ្លាំងបំផុត ហើយ​វាមានផល​រំខាន​ដល់​សេដ្ឋកិច្ច​ពិភពលោក​ដែល​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ។ ដូច្នោះហើយ អ្នកបង្កើតគោលនយោបាយត្រូវមានការប្រុងប្រយ័ត្នបំផុត។ ប្រសិនបើជម្លោះកាន់តែតានតឹង សេដ្ឋកិច្ចពិភពលោកនឹងប្រឈមវិបត្តិថាមពលទ្វេរដងជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលវាមិនត្រឹមតែមកពីសង្គ្រាមនៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីមជ្ឈិមបូព៌ាផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ធនាគារពិភពលោកបាននិយាយថា ភាពតក់ស្លុតចំពោះសេដ្ឋកិច្ចពិភពលោកមិនត្រឹមតែប៉ះពាល់តម្លៃថាមពលតែប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបណ្តាលឱ្យមនុស្សរាប់រយលាននាក់ជួបវិបត្តិអសន្តិសុខស្បៀងផងដែរ ដោយសារតែតម្លៃអាហារឡើងថ្លៃ។ លើសពីនេះ ធនាគារពិភពលោកក៏បាននិយាយថា សង្រ្គាមអ៊ីស្រាអែល និងហាម៉ាសក៏មានផលប៉ះពាល់តិចតួចលើតម្លៃទំនិញបច្ចុប្បន្ននេះផងដែរ។ រហូតមកដល់ពេលនេះ តម្លៃប្រេងបានឡើងថ្លៃ​ប្រហែល ៦ ភាគរយ ប៉ុន្តែទំនិញកសិកម្ម លោហធាតុឧស្សាហ៍កម្ម និងទំនិញផ្សេងនៅមិនទាន់ផ្លាសប្តូរគួរឲ្យកត់សម្គាល់នោះទេ។ យ៉ាងណាមិញ តម្លៃទំនិញទាំងនេះអាចនឹងឡើងថ្លៃយ៉ាងឆាប់រហ័ស ប្រសិនបើជម្លោះកាន់តែធំ។

លោក Ayhan Kose អនុប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបាននិយាយថា ប្រសិនបើតម្លៃប្រេងបន្តឡើងថ្លៃ នោះតម្លៃអាហារក៏នឹងឡើងថ្លៃផងដែរ។ នៅពេលដែលបញ្ហាតម្លៃប្រេងកាន់តែធ្ងន់ធ្ងរ វានឹងជំរុញកំណើនអតិផរណានៃតម្លៃម្ហូបអាហារកើនឡើងដូចគ្នា។ នៅចុងឆ្នាំ ២០២២ កន្លងទៅនេះ ចំនួនមនុស្សជិតមួយភាគដប់នៃចំនួនប្រជាជនពិភពលោកបានទទួលអាហារូបត្ថម្ភតិចតួចបំផុត។ ការកើនឡើងនៃជម្លោះចុងក្រោយនេះនឹងធ្វើឱ្យអសន្តិសុខស្បៀងកាន់តែខ្លាំងឡើង ដែលមិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងពិភពលោកផងដែរ។

ក្រោមការព្យាករណ៍របស់ធនាគារពិភពលោកបានបង្ហាញថា ប្រេងមានតម្លៃជាមធ្យម ៩០ ដុល្លារក្នុងមួយបារ៉ែលនៅក្នុងត្រីមាសទីបួន មុនពេលធ្លាក់ចុះមកត្រឹម ៨១ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំក្រោយ ដោយសារកំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះ។ ទោះជាយ៉ាងណាក្តី វាក៏បានគូសបញ្ជាក់ពីការប្រែប្រួលតម្លៃប្រេងចំនួន ៣ សេណារីយ៉ូផងដែរ។​

សេណារីយ៉ូទីមួយ គឺការរំខានតិចតួចដែលការផ្គត់ផ្គង់ប្រេងពិភពលោកនឹងត្រូវកាត់បន្ថយពី ៥ សែនបារ៉ែលទៅ ២ លានបារ៉ែលក្នុងមួយថ្ងៃ ប្រហែលស្មើនឹងការកាត់បន្ថយក្នុងអំឡុងពេលសង្រ្គាមស៊ីវិលលីប៊ីក្នុងឆ្នាំ២០១១ ។ តម្លៃប្រេងនឹងឡើងថ្លៃចន្លោះពី ៩៣ ទៅ ១០២ ដុល្លារក្នុងមួយបារ៉ែល។ សេណារីយ៉ូទីពីរ គឺការរំខានកម្រិតមធ្យម ដែលការផ្គត់ផ្គង់ប្រេងពិភពលោកនឹងត្រូវបានកាត់បន្ថយពី ៣ ទៅ ៥ លានបារ៉ែលក្នុងមួយថ្ងៃ ប្រហែលស្មើនឹងសង្រ្គាមអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣។ តម្លៃប្រេងនឹងកើនឡើងពី ២១ ទៅ ៣៥ ភាគរយ ឬ ចន្លោះពី ១០៩ ទៅ ១២១ ដុល្លារក្នុងមួយបារ៉ែល។ សេណារីយ៉ូទីបី គឺការរំខានដ៏ធ្ងន់ធ្ងរបំផុត ដែលការផ្គត់ផ្គង់ប្រេងពិភពលោកនឹងថយចុះពី ៦ ទៅ ៨ លានបារ៉ែលក្នុងមួយថ្ងៃ ដែលបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃចន្លោះពី ៥៦ ទៅ ៧៥ ភាគរយ ឬ ចន្លោះ ១៤០ ទៅ ១៥៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល។

យ៉ាងណាក៏ដោយ បើគេក្រឡេកទៅមើលការរឹតបន្តឹងនៃការផ្គត់ផ្គង់ប្រេងនៅឆ្នាំ១៩៧៣ បាននាំឱ្យតម្លៃប្រេងឆៅឡើងថ្លៃភ្លាមៗចំនួន ៤ ដង ដែលបង្កឱ្យមានអត្រាអតិផរណាឡើងខ្ពស់ និងការកើនឡើងនៃភាពអត់ការងារធ្វើ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ