ក្នុងត្រីមាសទី១ កម្ពុជាកត់ត្រាអ្នកដំណើរតាមផ្លូវអាកាសចំនួន ១.២៦ លាននាក់

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានឱ្យដឹងថា ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៣ កន្លងទៅនេះ ប្រទេសកម្ពុជាមានអ្នកដំណើរតាមផ្លូវអាកាសចំនួន ១,២៦លាននាក់ កើនឡើង ៥៤៩ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅដែលមានត្រឹមចំនួន ១៩៥,០០០នាក់ ប៉ុណ្ណោះ។

តាមរយៈរបាយការណ៍ដដែលនេះបានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិបានដំណើរការជើងហោះហើរចំនួន ១២ ០៩១ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិចំនួន៣ របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលពីខែមករាដល់ខែមីនាឆ្នាំ២០២៣នេះ កើនឡើង ១៩៩ភាគរយ ពីជើងហោះហើរចំនួន ៤,០៤៣ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងទាក់ទាញអ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៤,៦ លាននាក់នៅឆ្នាំនេះ ដែលរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងពី ២,៣៨ លាននាក់កាលពីឆ្នាំមុន។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានមានប្រសាសន៍ថា ៖

“សម្រាប់ឆ្នាំ២០២៣ យើងព្យាករណ៍ថាចំនួនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនឡើងទ្វេដងដោយសារវិធានការបន្ធូរបន្ថយកូវីដ-១៩ និងការបើកដំណើរការឡើងវិញរបស់ប្រទេសចិន។ អ្នកដំណើរដែលបានហោះហើរមកកម្ពុជា គឺមកពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី ឡាវ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង”

សម្រាប់ក្នុងខែមីនាកន្លងទៅនេះ អ្នកដំណើរមកពីប្រទេសចិន ​មានចំនួន ៤១ ០៦៤ នាក់ កើនឡើង ៣៤% និងចំនួនជើងហោះហើរកើនឡើងដល់ ៤១០ ជើង កើន ២៩%។ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣ អ្នកដំណើរមកពីប្រទេសថៃ ប្រហាក់ប្រហែលនឹងខែមុន ក្នុងចំនួន១០៣ ៣៧៨ នាក់។ មកពីប្រទេសវៀតណាម មានចំនួន ៣៥ ២៥៩ នាក់ កើនឡើង ២៧%, មកពីប្រទេសមីយ៉ាន់ម៉ា មានចំនួន ១៣៦៥ នាក់ កើនឡើង៤៨%, មកពីប្រទេសហ្វីលីពីន មានចំនួន ៤ ៨៩៥ នាក់ កើនឡើង១១%, មកពីម៉ាឡេស៊ី មានចំនួន ៣៦ ៨៩១នាក់ កើនឡើង ១៤% ,មកពីប្រទេសសិង្ហបុរី ​មានចំនួន ៤៣ ៨៩៧ នាក់ កើនឡើង ៥% , មកពីប្រទេសកូរ៉េខាងត្បូង មានចំនួន ២៤៨២០ កើនឡើង ២០%​, មកពីតៃវ៉ាន់ មានចំនួន ១៤ ៥៩១ នាក់ កើនឡើង ២% និងមកពីតំបន់ពិសេសហុងកុង មានចំនួន ៥ ៥០៨ នាក់ថយចុះ១% ។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងដែរថា វិស័យអាកាសចរណ៍បានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលចំនួន ១,៧ លានកន្លែង ហើយបានរួមចំណែកជិត ១៧ភាគរយដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ សូមបញ្ជាក់ថា នៅពេលឆាប់ៗខាងមុខនេះ វិស័យទេសចរណ៍កម្ពុជា នឹងមានសមិទ្ធផលថ្មីៗបន្ថែមទៀត រួមមាន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីគ្រោងនឹងបើកសម្ពោធនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ​​តេជោ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៤។ ដោយឡែកអាកាសយានដ្ឋានអន្តរជាតិតារាសាគរអង្គរ គ្រោងនឹងសម្ពោធនៅចុងឆ្នាំ២០២៤ ជាព្រលានយន្តហោះប្រភេទ 4E ដែលមានលេខកូដ ICAO VDDS និងលេខកូដ IATA ឈ្មោះ DYSA ដែលនឹងបម្រើអ្នកដំណើររហូតដល់ទៅ៧លាននាក់ក្នុងមួយឆ្នាំ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក