ភ្នំពេញ ៖ នៅក្នុងរយៈពេល ៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២២ កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ )ប្រមូលចំណូលបានចំនួន ២,៤២៨.៦ ប៊ីលានរៀល ស្មើនឹង ៥៩៧.៦ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ២៣.២% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ថយចុះប្រមាណ ២.៥%។

យោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំត្រីមាសទី១ ឆ្នាំ២០២២ចំណូលតាម ប្រភេទពន្ធនិង អាករ រួមមាន អាករលើ តម្លៃ បន្ថែមមានចំនួន ៩៤៣.៨ ប៊ីលានរៀល (ត្រូវជា ៣៨.៩% នៃចំណូលសរុប) អាករពិសេសមានចំនួន ៨៩៤.៩ ប៊ីលានរៀល (ត្រូវជា ៣៦.៨% នៃចំណូលសរុប) ពន្ធគយមានចំនួន ៤៣៦.៣ ប៊ីលានរៀល (ត្រូវជា ១៨% នៃចំណូលសរុប)។ ចំពោះអាករ បន្ថែម លើ ផលិតផល ប្រេងមានចំនួន ១០០.៩ ប៊ីលានរៀល (ត្រូវជា ៤.២% នៃចំណូលសរុប) និងអាករ នាំ ចេញ និង កម្រៃផ្សេងៗមានចំនួន ៥២.៨ ប៊ីលានរៀល (ត្រូវជា ២.២% នៃចំណូល សរុប)។

ដោយឡែកចំណូល តាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ១,០២៣.៨ ប៊ីលានរៀល (ត្រូវជា ៤២.២% នៃចំណូលសរុប) ទំនិញចម្រុះមានចំនួន ៧០៨.៧ ប៊ីលានរៀល (ត្រូវជា ២៩.២% នៃចំណូល សរុប) ផលិតផលតេលសិលាមានចំនួន ៥៥៣.៦ ប៊ីលានរៀល (ត្រូវជា ២២.៨% នៃចំណូលសរុប) និងសម្ភារ សំណង់និងកម្រៃផ្សេងៗមានចំនួន ១៤២.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)។
ជាមួយគ្នានេះ តួលេខទំហំពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេល ៣ខែ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានបម្រែបម្រួលដូចខាងក្រោម៖
ការនាំចេញផលិតផល កាត់ ដេរមានចំនួន ៣,១៥៥ លានដុល្លារអាមេរិក កើនឡើង ប្រមាណ ៦២៧.៨ លានដុល្លារអាមេរិក ស្មើនឹង ២៤.៨% ។ ការនាំចេញ ផលិត ផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិត ផលពីឈើ ផលិតផលប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ១,២១២.៩ លានដុល្លារអាមេរិក កើនឡើង ប្រមាណ ៣៣៥.២ លានដុល្លារអាមេរិក ស្មើនឹង ៣៨.២%។
ការនាំចេញកសិផលសរុបមានតម្លៃ ១,១២៣.៥ លានដុល្លារអាមេរិក កើន ឡើងប្រមាណ ១០៧.៤ លានដុល្លារអាមេរិក ស្មើនឹង ១០.៦% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ២៩៨.៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៧.២ លានដុល្លារអាមេរិក (៥.៤%)។ការនាំ ចេញអង្ករមានតម្លៃ ១០៥.១ លាន ដុល្លារអាមេរិក ថយចុះប្រមាណ ៤.៧ លានដុល្លារអាមេរិក (៤.៣%) ។កៅស៊ូនាំចេញ មានតម្លៃ ១០៣.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០.១ លានដុល្លារអាមេរិក (១០.៩%) និងកសិផល ផ្សេង ទៀតមានតម្លៃ ៦១៦.៣ លានដុល្លារអាមេរិក កើនឡើង ១១៩.១ លានដុល្លារអាមេរិក (២៤%)។ ទន្ទឹមនឹង ការងារប្រមូលចំណូល អគរ ក៏សម្រេច បាននូវវឌ្ឍនភាពល្អប្រសើរលើការ ងារសំខាន់ៗមួយចំនួន ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ដូច ជា៖ ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អនុលោមភាព ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតក្នុងការងារគយ ព្រមទាំងការចូលរួមសកម្មភាពសង្គមនានា និងការអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល បានជួយជំរុញឱ្យវិស័យអចលនទ្រព្យនៅតែបន្តមានសកម្មភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 07/08/2026
ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យជួបនឹងបញ្ហាប្រឈម ក៏ដូចជាការធ្លាក់ចុះនៃតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានព្យាយាមជួយសម្រួលបានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះអាមេរិក-អ៊ីរ៉ង់ កំពុងសាកល្បងភាពរឹងមាំរបស់ BRICS និង SCO
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/08/2026
ជម្លោះយោធា និងនយោបាយដែលអូសបន្លាយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងផ្លាស់ប្តូរពីវិបត្តិភូមិសាស្ត្រនយោបាយបណ្តោះអាសន្ន ទៅជាបញ្ហាយុទ្ធសាស្ត្ររយៈពេលវែង ដែលកំពុងសាកល្បងទាំងភាពស្អិតរមួត និងសមត្ថភាពប្រតិបត្តិការរបស់អង្គការ BRICS និងអង្គការសហប្រតិបត្តិការសៀងហៃ (SCO)

អាមេរិក ពង្រាងច្បាប់យុទ្ធសាស្ត្រធ្វើសង្គ្រាមនុយក្លេអ៊ែរថ្មី ដើម្បីទប់ការគំរាមកំហែងរបស់រុស្ស៊ី និងមហាយក្សចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/08/2026
អាមេរិក កំពុងព្រាងច្បាប់យុទ្ធសាស្ត្រថ្មី ដែលអាចអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិក មានសិទ្ធិ និងជម្រើសកាន់តែទូលំទូលាយក្នុងការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណីកើតមានជម្លោះយោធាជាមួយរុស្ស៊ី ឬមហាយក្សចិន




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content