នៅ​ត្រីមាស​ទី​១ឆ្នាំ២០២៣ ការ​នាំចេញ​ដំឡូង​មី និង​ម្សៅ​មីកម្ពុជាសម្រេចបានទឹកប្រាក់ប្រមាណ​ជាង ​២៨៥​ លាន​ដុល្លារ

ភ្នំពេញ ៖​ ​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់ ខែ​មីនា ឆ្នាំ​២០២៣ ​នេះ ការនាំចេញ​ផលិតផល​ដំឡូង​មី និង​ម្សៅ​មីរបស់​កម្ពុជាទៅ​ក្រៅប្រទេស សម្រេចបាន​ក្នុង​ទំហំ​ទឹក​ប្រាក់ជាង​ ២៨៥​ លាន​ដុល្លារ កើនឡើង​ជិត ​៣០​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០២២ ដែលមាន​ទឹកប្រាក់​ប្រមាណ​ជាង ​២២១​ លាន​ដុល្លារ​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ចំពោះ​បរិ​មាណនៃ​ការនាំចេញដំឡូង​មី​ស្រ​ស់​នៅក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​នេះ មាន​ចំនួន ១៥៥ ២១០​តោន ក្នុងនោះ​នាំចេញ​ទៅ​វៀតណាម ១៣១ ៧១០​តោន និង​ថៃ​ ២៣ ៥០០​តោន​។ ​ដោយឡែក​ម្សៅដំឡូង​មី មាន​ចំនួន​ជាង ១៤ ៧០១​តោន ក្នុងនោះ​នាំចេញ​ទៅ​ចិន​ចំនួន ១៤ ៦៤២ តោន ,​ជប៉ុន​ជាង ​២៥​តោន ,​អ៊ីតាលី ១៧​តោន និង​ឥណ្ឌា​១៧​តោន​។ ចំណែក​ការនាំចេញ​កាកសំណល់​ដំឡូង​មី​វិញ នាំចេញ​បាន​៣៨ ២៥២​តោន ដោយ​នាំទៅ​វៀតណាម ៣០ ៥០០​តោន ​ថៃ ៧ ១០០​តោន​ និង​ចិន ៦៥២​តោន​។​

​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បាន​ឱ្យដឹង​ បរិមាណ​ដំឡូង​មី ដែល​នាំចេញ​ក្នុង​រយៈ​ពេ​លេ​ដើមឆ្នាំ​២០២៣​នេះ គឺជា​ដំឡូង​មី​ដែល​បាន​ពី​ការប្រមូល​ផលកាល​ពី​ឆ្នាំ​២០២២​កន្លងទៅ ដោយសារតែ​កសិករ​ត្រូវ​ទុក​ពូជ​សម្រាប់​ដាំ​ដុះ​នៅ​ឆ្នាំ​បន្ទាប់ ដែលមាន​ទាំង​មើម និង​ដើម ខណៈដែល​ការដាំដុះ​ដំឡូង​មី​ត្រូវ​ចំណាយពេល​១០​ខែ​ទៅ​១​ឆ្នាំ ដើម្បី​អាច​ប្រមូល​ផល​បាន​។ ​ដើមឆ្នាំនេះការប្រមូល​ផល​ដំឡូង​មី ខេត្តបាត់ដំបង មាន​ប្រមាណ​១០​ទៅ​២០​ភាគរយ​ប៉ុណ្ណោះ នៅក្នុង​ចំណោម​ផ្ទៃដី​ដាំដំឡូង​មី​សរុប​ជាង​១០​ម៉ឺន​ហិកតា ជា​ដំឡូង​មី​ដែល​នៅ​សេសសល់​ពី​ការប្រមូល​ក្នុង​ឆ្នាំ​ចាស់​។ ​ចំណែក​​​តម្លៃ​ដំឡូង​មី​ក្រៀម​បច្ចុប្បន្ន គឺមានតម្លៃ​៦០០​ទៅ​៧០០​រៀល​ក្នុង​១​គីឡូ​។​

ដោយឡែកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន បានចុះអនុស្សរណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិន។

 GER (Cambodia) Co.,Ltd. ត្រូវបានបង្កើតនៅកម្ពុជា ហើយបានប្រកបអាជីវកម្មជាចម្បងលើការទិញ និងនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន។ ក្រុមហ៊ុនGlobal នៅកម្ពុជា ក៏បានសហការជាមួយក្រុមហ៊ុនកែច្នៃដំឡូងមី អឺខាង ដែលអភិវឌ្ឍន៍ផ្នែកបច្ចេកទេស ហើយក្រុមហ៊ុននេះក៏បានវិនិយោគនៅខេត្តបាត់ដំបងចំនួន២ពាន់លានយ័ន ក្នុងឆ្នាំ២០១៣ ដោយកសាងសួនកសិកម្មដែលមានផ្ទៃដី ២ពាន់ហិកតា។

ខេត្តក្រចេះថ្មីៗ​នេះ​​ថា តម្លៃដំឡូងមី​ឆ្នាំនេះ​កើនលើស​ឆ្នាំ​មុន ដោយ​ដំឡូងមីស្រស់អាច​លក់ចេញ​​បាន​ចន្លោះពី ៣០០-៥០០រៀល/គីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៨០០-៩០០ រៀល/គីឡូ។

​​របាយការណ៍របស់​រដ្ឋបាលខេត្តក្រចេះនៅ​ក្នុងសន្និសីទ​ ​​«ភាព​ជោគជ័យ​រយៈ​ពេល ៥ ​ឆ្នាំ​របស់​ខេត្ត​ក្រចេះ» ​ខេត្តក្រចេះ​មាន​​ក្រុមហ៊ុន​ចំនួន ៤៨ ក្រុមហ៊ុន បាន​​មក​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ចលើ​ផ្ទៃ​ដី ១៩៨.៩៧០ ហិកតា ដែល​ក្នុង​នោះ​ ​ការ​ដាំ​ដុះ​កៅស៊ូ​, ចេក​អំបូង​លឿង​ អំពៅ ម៉ៃសាក់ ស្វាយចន្ទី និង​ឈើ​ហូបផ្លែ និងដំឡូង​មី​ចំនួន ១.០០០ហិកតា។

ដោយឡែកខេត្តព្រះវិហារបើតាមលោកពឹង ទ្រីដា bjrFanប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រះវិហារ បានឱ្យដឹងថាសហគមន៌កសិកម្មចំនួន០៦ ក្នុងខេត្តព្រះវិហារ កំពុងមមាញឹកប្រមូលផលដំឡូងមីចំណិតក្រៀមលក់ជូនក្រុមហ៊ុន Heng Klang Public Company Limited(Thailand) តាមកិច្ចសន្យា។ តម្លៃដែលសហគមន៌ទទួលបាន ដំឡូងមីស្ងួតតម្លៃ ២៣០$/តោន ប្រមាណ៩៥០៛/គីឡូក្រាម។ ក្រុមហ៊ុនបានប្រមូលទិញដំឡូងមីដឹកជញ្ជូននាំចេញទៅព្រះរាជាណាចក្រថៃ ដោយចុះកិច្ចសន្យាផ្ទាល់ជាមួយសហគមន៌កសិកម្ម។

សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ​បាន​​ប្រកាស​ដាក់​ចេញ​គោលនយោបាយជាតិស្តីពីដំឡូងមី ឆ្នាំ២០២០-២០២៥ ដើម្បី​ប្រែក្លាយ​កម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមី ដោយគោលនយោបាយជាតិនេះ មានគោលដៅសំខាន់ចំនួន៣ គឺទី១- ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ទី២- ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល​ និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និង​គោលដៅ​​ទី៣- ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូលនិងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន