សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

តាកែវ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា ​តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយពីមួយឆ្នាំទៅមួយឆ្នាំ តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ប្រឹងប្រែងក្នុងការរក្សាលំនឹងទីផ្សារកសិផល ជាពិសេសការកាត់បន្ថយថ្លៃដើមផលិតដើម្បីឱ្យកសិករទទួលបានផលចំណេញខ្ពស់។​

សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញការផលិត​ឱ្យមានគុណភាពល្អ ​និងខិតខំរក្សាលំនឹងទីផ្សារកសិផល ជាពិសេសដំណាំយុទ្ធសាស្រ្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ៖

 « ផលិតផលកសិកម្ម គឺឡើងចុះ ក្នុងមួយឆ្នាំៗ ជួលកាលឆ្នាំនេះស្រូវឡើងថ្លៃ ឆ្នាំក្រោយស្វាយចន្ទីឡើងថ្លៃ ជួនកាលកៅស៊ូឡើងថ្លៃ ជាទីផ្សារពិភពលោក ប៉ុន្តែអ្វីដែលជាវិញ្ញាសារនេះរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំធ្វើយ៉ាងណាធានាឱ្យបានលំនឹងទីផ្សារ និងតម្លៃថេរមួយចំនួន ចំពោះផលិតផលយុទ្ធសាស្រ្តមួយចំនួន ដែលរាជរដ្ឋាភិបាលអាណិត្តទី៧នេះ បានដាក់ចេញគោលនយោបាយ យើងដាក់ចេញនូវកញ្ចប់ថវិកា១០០លានដុល្លារ ដើម្បីត្រៀមអន្តរាគមន៍សម្រាប់កសិផល»។

សម្តេចធិបតី បានបញ្ជាក់បន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនគិតតែលើអ្វីដែលកសិករដាំនោះទេ អ្វីដែលសំខាន់ គឺផលដែលកសិករទទួលបាននោះគឺចំណូល និងផលចំណេញច្រើន ដូច្នេះហើយទាមទារឱ្យមាននូវបច្ចេកវិទ្យា ដើម្បីជួយកាត់បន្ថយនូវថ្លៃដើមផលិត និងបង្កើនទិន្នផលខ្ពស់។

ជាងនេះ​ទៅទៀត ការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទាំង៤នៅកម្ពុជា ក៏បានចូលរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ ជាពិសេសកុមារ និងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់នៃសុខភាពរាងកាយ និងប្រាជ្ញាស្មារតី ព្រមទាំងកាត់បន្ថយការនាំចូលទឹកដោះគោ និងការផលិតទឹកដោះគោពីបរទេស។

បើតាមការលើកឡើងរបស់សម្តេចធិបតី ក្នុងមួយឆ្នាំកម្ពុជាបាននាំចូលផលិតផលទាក់ទងទឹកដោះគោចំនួន ៩៨ពាន់តោន ដែលគិតជាថវិកាសរុប ៧៣៩លានដុល្លារ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តនៅក្នុងការវិនិយោគបន្ថែមទៅលើការចិញ្ចឹមគោផលិតយកទឹកដោះដោយកោតសរសើរ និងថ្លែងអំណរគុណចំពោះកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ និងកសិដ្ឋានចិញ្ចឹមគោផ្សេងទៀត ដែលបានចូលមកក្នុងទីផ្សារកម្ពុជា ដើម្បីជំរុញការផលិតទឹកដោះគោស្រស់សម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា និងរួមចំណែកធ្វើពិពិធកម្មនៃផលិតផលរបស់​កម្ពុជា ដោយកាលពីមុនការចិញ្ចឹមគោនៅកម្ពុជា គឺដើម្បីកាប់សាច់ តែឥលូវប្រែក្លាយមកចិញ្ចឹមគោយកទឹកដោះ។

សូមបញ្ជាក់ថា កសិដ្ឋានគិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីល និងជាកសិដ្ឋានខ្នាតធំដំបូង​គេបង្អស់​នៅ​ក​ម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ ប្រកប​ដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។ ក្រុមហ៊ុនខ្មែរហ្វ្រេសមីលបានចាប់ផ្តើម​​​​​​​​​ដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០ ដោយបច្ចុប្បន្នមានគោយកទឹកដោះហ៊ុលស្ទីន (Holstein) សរុប ៩២៨ក្បាល គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ២០២៤ រួមបញ្ចូលទាំងគោ ដែលត្រូវបានបង្កាត់ក្នុងស្រុក និងមានភាពសំារួច​ជាស្រេច​ជា​មួយនឹងអាកាសធាតុនៅកម្ពុជា។ កសិដ្ឋានប្រកាន់ខ្ជាប់នូវគោលការណ៍ផលិតកម្មទំនើប ទាំងការចិញ្ចឹម ការថែទាំ ការដាក់ចំណី និងការរឹតយកទឹកដោះ ដើម្បីធានាបាននូវសុខមាលភាពសត្វជាប់ជាប្រចាំ។

បច្ចុប្បន្នកសិដ្ឋានមានសមត្ថភាពផលិតទឹកដោះគោស្រស់បានជាង ១៣ពាន់លីត្រ ក្នុងមួយថ្ងៃ និងផ្គត់​ផ្គង់​បានប្រមាណ ១៥ភាគរយនៃចំណែកទីផ្សារនៅកម្ពុជា។ គិរីសួគ៌ បានក្លាយជាម៉ាកសញ្ញាដែលទទួលបានការគាំទ្រច្រើនបំផុត ក្នុងចំណោមម៉ាកសញ្ញាធំៗ៣ ដោយ​ប្រើប្រាស់ភ្នាក់ងារទីផ្សារដែលមានយុទ្ធសាស្ត្រនិងជំនាញច្បា​ស់លាស់ ដើម្បីអភិវឌ្ឍយុទ្ធនាការ ទីផ្សារ​ដែលមានប្រសិទ្ធភាព។ បច្ចុប្បន្ន គិរីសួគ៌បានផ្គត់ផ្គង់ផលិតផលទឹកដោះគោស្រស់ និងយ៉ៅអ៊ួ ទៅបណ្តាផ្សារទំនើបធំៗ ដល់ទៅ​ជាង១០០ផ្សារ រួមមាន ឡាក់គី អ៊ីអន ម៉ាក្រូ ជីបម៉ុង ហ្វ៊ែរផ្លាស់ ស៊ុបភើស្ត័រ និងបណ្តាម៉ាត ហាងកាហ្វេសរុបជិត ៤,០០០ហាង នៅទូទាំងប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

វិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាប្រភពទុនសំខាន់សម្រាប់អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម ដែលទ្រទ្រង់ដល់ចរន្តសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែជាផ្នែកសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងជាប្រភពទុនសម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស ជាក់ស្តែងគឺរាប់ចាប់ពីការផ្តល់ទុនសម្រាប់កសិករនៅតាមតំបន់ជនបទ រហូតដល់ការជួយខ្នាតមីក្រូតូច និងមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យម (SME) ពង្រីកអាជីវកម្ម

កម្ពុជា ប្រកាសអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/08/2026

រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» ដែលមានចក្ខុវិស័យ ធ្វើឱ្យកម្ពុជា មានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និង ប្រកបដោយបរិយាបន្ន

អាជីវកម្មចេញគណនីអ៊ីវ៉ាឡេត ត្រូវជូនដំណឹងដល់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ៩០ថ្ងៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ធនាគារជាតិនៃកម្ពុជា (NBC) បានកំណត់រយៈពេល ៩០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មដែលកំពុងចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក ឬគណនីអ៊ីវ៉ាឡេត សម្រាប់ទូទាត់ផលិតផល ឬសេវាកម្មក្នុងបណ្តាញតែមួយ មកបំពេញកាតព្វកិច្ចជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ NBC

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/08/2026

សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ