គំរូអាជីវកម្មបរិយាបន្ន ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ ជាពិសេសបុគ្គលិកក្រីក្រ និងសង្គមជាតិ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Business News Daily បានលើកឡើងថា គំរូអាជីវកម្មបរិយាបន្នមានលក្ខណៈរួមបញ្ចូល និងភាពចម្រុះគោលនយោបាយធ្វើឱ្យក្រុមហ៊ុន ឬអាជីវកម្មកាន់តែរឹងមាំ រួមទាំងផ្តល់អត្ថប្រយោជន៍ដល់អ្នកពាក់ព័ន្ធ រួមមានបុគ្គលិក អតិថិជន បរិស្ថាន និងសង្គមជាតិផងដែរ។

តាមរយៈការចេញផ្សាយបណ្តាញសារព័ត៌មានអន្តរជាតិ Business News Daily បានបញ្ជាក់ថា ការអនុវត្តគំរូអាជីវកម្មបរិយាបន្នបានជួយលើកកម្ពស់ការងារឲ្យកាន់តែមានគុណភាព ដែលធ្វើឱ្យផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ឬ អាជីវកម្មកាន់តែប្រសើរឡើង។ ជាមួយនឹងគំនិតផ្តួចផ្តើមដ៏ត្រឹមត្រូវ គំរូអាជីវកម្មបរិយាបន្នក៏អាចប្រតិបត្តិការលើកម្រិតដូចគ្នាសម្រាប់អាជីវកម្មប្រភេទគ្រួសារផងដែរ ដោយសារគោលបំណងនៃគំរូនេះគឺជួយលើកម្ពស់ជីវភាពអ្នកចំណូលទាប ឬអ្នកក្រីក្រ។ ដូច្នោះហើយ គំរូអាជីវកម្មបរិយាបន្នចាំបាច់ត្រូវមានការរួមបញ្ចូល និងភាពចម្រុះ ដើម្បីផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចាំបាច់មួយចំនួន។

អត្ថប្រយោជន៍ទី១ គឺ គំរូអាជីវកម្មបរិយាបន្នបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុន ឬអាជីវកម្ម។ យោងតាមការសិក្សាពី McKinsey & Co. បង្ហាញថា ក្រុមហ៊ុន ឬអាជីវកម្មដែលផ្តល់អាទិភាពលើភាពចម្រុះ និងការរួមបញ្ចូលទំនងជាទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុ ៣៥ ភាគរយ ប្រសើរជាងក្រុមហ៊ុនដែលមិនមាន។ លើសពីនេះទៀត ការស្ទង់មតិរបស់ Wall Street Journal បានរកឃើញថា ភាពចម្រុះ និងការរួមបញ្ចូលផ្តល់ឱ្យក្រុមហ៊ុននូវអត្ថប្រយោជន៍យ៉ាងសំខាន់ជាងគូប្រជែងរបស់ពួកគេថែមទៀតផង។

អត្ថប្រយោជន៍ទី២ គឺ បង្កើនភាពច្នៃប្រឌិត និងការបង្កើតថ្មី ដោយសារវប្បធម៌ចម្រុះនៅក្នុងក្រុមហ៊ុន ឬអាជីវកម្មអាចជំរុញឱ្យមានភាពច្នែប្រឌិតថ្មីៗ។

លោក Jonathan Bass ម្ចាស់ និងជានាយកប្រតិបត្តិនៃ Whom Home បាននិយាយថា ការបង្កើតក្រុមហ៊ុនដែលមានវប្បធម៌ចម្រុះផ្តល់នូវអត្ថប្រយោជន៍ពិសេសមួយនៅក្នុងទីផ្សារ គឺផលិតផល ឬសេវាកម្មកាន់តែមានភាពទាក់ទាញដល់សហគមន៍ចម្រុះ។ លើសពីនេះ ការបំផុសគំនិត ការបង្កើតគំនិតថ្មីៗ និងការច្នៃប្រឌិត គឺតែងតែត្រូវបានពង្រឹងជាមួយនឹងការបញ្ចូលនៃភាពចម្រុះ ដោយសារភាពចម្រុះនាំមកនូវការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មឲ្យកាន់តែមានគុណភាព។

អត្ថប្រយោជន៍ទី៣ គឺ បង្កើនអ្នកមានទេពកោសល្យច្រើន ដោយសារភាពចម្រុះសម្បូរបែប និងការរួមបញ្ចូល គឺជាកត្តាសំខាន់សម្រាប់អ្នកស្វែងរកការងារធ្វើនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ មនុស្សប្រហែល ៧៦ ភាគរយនិយាយថា ពួកគេចង់ធ្វើការឱ្យក្រុមហ៊ុនដែលផ្តល់តម្លៃចំពោះភាពចម្រុះ និងការរួមបញ្ចូល។ មិនត្រឹមតែប៉ុណ្ណោះ គោលនយោបាយភាពចម្រុះ និងការរួមបញ្ចូលរបស់ក្រុមហ៊ុន ឬអាជីវកម្មកអាចទាក់ទាញបុគ្គលិកមានទេពកោសល្យ ដែលអាចធ្វើឲ្យប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព។ លើសពីនេះ ក្រុមហ៊ុន ឬអាជីវកម្មប្តេជ្ញាចិត្តអនុវត្តគំរូអាជីវកម្មបរិយាបន្ននៅក្នុងកម្លាំងការងារ ពួកគេនឹងក្រុមការងារដែលមានទេពកោសល្យកាន់តែច្រើន ដោយបុគ្គលិកទាំងនោះអាចនាំមកនូវទស្សនៈថ្មីៗ និងជំនាញថ្មីៗដល់ក្រុមហ៊ុន ឬអាជីវកម្ម។

អត្ថប្រយោជន៍ទី៤ គឺ រក្សាបុគ្គលិកបានក្នុងរយៈពេលវែង ដោយសារនិយោជិតភាគច្រើនចង់នៅក្នុងក្រុមហ៊ុនដែលពួកគេមានអារម្មណ៍ថាមានតម្លៃ និងទទួលបានការគាំទ្រ។ ដូច្នោះហើយ យុទ្ធសាស្ត្រនៃភាពចម្រុះ និងការរួមបញ្ចូលដ៏រឹងមាំអាចធានាថានឹងរក្សាបុគ្គលិកបានសម្រាប់ក្រុមហ៊ុន ឬអាជីវកម្ម ដោយពួកគេកាន់តែមានការចូលរួមនៅក្នុងប្រតិបត្តិការ ហើយទំនងជានឹងតាំងចិត្តនៅក្រុមហ៊ុនបន្ត។ ជាក់ស្តែង ក្រុមហ៊ុនល្បីៗនៅលើពិភពលោកមួយចំនួនបានអនុវត្តគំរូយុទ្ធសាស្ត្រនៃភាពចម្រុះ និងការរួមបញ្ចូលនេះរាប់ឆ្នាំមកហើយ។ ជាក់ស្ដែងដូចជា ក្រុមហ៊ុន Mastercard ផ្តល់ជូននូវអត្ថប្រយោជន៍មួយចំនួនដល់បុគ្គលិក រួមមាន ការធានារ៉ាប់រងលើការវះកាត់កែភេទ ការធានារ៉ាប់រងសម្រាប់ដៃគូភេទដូចគ្នា ការសម្រាលកូន សេវាកម្មពពោះជំនួស និងជំនួយលើការសុំកូនចិញ្ចឹម។

អត្ថប្រយោជន៍ទី៥ គឺផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន ឬអាជីវកម្មទៅកាន់អតិថិជនកាន់តែធំទូលាយ។ កម្លាំងពលកម្មចម្រុះបង្កើនសមត្ថភាពរបស់ក្រុមហ៊ុន ឬអាជីវកម្មក្នុងការភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីអតិថិជន និងតម្រូវការរបស់មនុស្ស​កាន់តែទូលំទូលាយ ដែលអាចជួយបង្កើនប្រាក់ចំណូល និងលទ្ធភាពទីផ្សាររបស់ក្រុមហ៊ុន ឬអាជីវកម្ម។

អត្ថប្រយោជន៍ទី៦ គឺបង្កើនផលិតភាពការងារ។ ផ្អែកតាមការសិក្សាពី McKinsey រកឃើញថា ក្រុមកាងារមានភាពចម្រុះអាចជួយបង្កើនផលិតភាពបាន ៣៥ ភាគរយ ដោយសារភាពច្នែប្រឌិតរបស់ពួកគេ។ លើសពីនេះ និយោជិតចម្រុះបានចូលរួមកាន់តែច្រើនជាមួយនឹងការងាររបស់ពួកគេ និងកាន់តែមានការប្តេជ្ញាចិត្តចំពោះបេសកកម្មរួមរបស់ក្រុមហ៊ុន ឬ អាជីវកម្ម៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/09/2026

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ ដើម្បីធានាសុវត្ថិភាពបរិយាកាសធុរកិច្ច

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន