វិបត្តិនៃជំងឺកូវីដនៅក្នុងកំណើនសេដ្ឋកិច្ចទីផ្សារសកលលោកហាក់បានថមថយឥទ្ធិពលបន្តិចទៅហើយបើធៀបទៅនឹងពេលវេលាជាងមួយឆ្នាំមុន ខណៈដែលបច្ចុប្បន្នមានបណ្តាប្រទេសជាច្រើនលើសកលលោកបានបើកទ្វារដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញ ដើម្បីអាចឆ្ពោះទៅរកកំណើន GDP នៅក្នុងឆ្នាំបន្ទាប់។

នៅក្នុងពេលដែលកូវីដមិនទាន់រលាយបាត់ ហើយមេរោគបំប្លែងខ្លួនថ្មីអូមីក្រុងបានបង្ហាញខ្លួន បានធ្វើឲ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំងនៅចំពោះមុខ ហើយតម្លៃទំនិញក៏កំពុងបន្តកើនឡើង និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមួយភាគធំកំពុងមើលឃើញពីកម្រិតអតិផរណា។ យោងតាមការស្រាវជ្រាវចុងក្រោយមួយ និងត្រូវបានយកមកចេញផ្សាយដោយ CGTN បានបង្ហាញថា បញ្ហាអតិផរណាកំពុងបានក្លាយ ទៅជាក្តីបារម្ភដ៏ខ្លាំងបំផុតចំពោះបណ្តាប្រធានប្រតិបត្តិនៃក្រុមហ៊ុនធំៗ ពោលគឺឈរនៅលេខរៀងទី២បន្ទាប់ពីបញ្ហាធំបំផុតរបស់ពិភពលោកគឺកូវីដ-១៩។

អតិផរណាបានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងទីផ្សារឆ្នាំ២០២២ ពីព្រោះបើធៀបទៅនឹងឆ្នាំ២០២១ អតិផរណាបានត្រឹមស្ថិតនៅលេខរៀងទី២២ប៉ុណ្ណោះក្នុងចំណោមបញ្ហាធំៗ ដែលពិភពលោកបានជួបប្រទះ ហើយក្នុងនោះក្រុមប្រធានប្រតិបត្តិភាគច្រើនក្នុងចំណោមបុគ្គលទាំង ១ ៦០០នាក់ បានបង្ហាញថា វាគឺជាក្តីបារម្ភដ៏ចម្បងនៅពេលនេះបន្ទាប់ពីវិបត្តិកូវីដ-១៩។
ការស្រាវជ្រាវដដែលបានបញ្ជាក់ដែរថា ក្នុងចំណោម CEO ដែលត្រូវបានសាកសួរពិភាក្សាមានប្រមាណជា ៥៥ភាគរយបានធ្វើការព្យាករណ៍ទុកពីសំពាធនៃបញ្ហាដោយសារការកើនឡើងនៃតម្លៃទំនិញ ផលិតផល និងសេវាកម្មនៅពេលនេះ ហើយអាចបន្តមានឥទ្ធិពលអាក្រក់រហូតទៅដល់ពាក់កណ្តាលឆ្នាំ២០២៣។
គួរឲ្យដឹងដែរថា គិតត្រឹមចុងសប្តាហ៍កន្លងទៅនេះ តម្លៃផលិតផលនៅក្នុងទីផ្សារសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកបានកើនឡើងទៅដល់កម្រិតមួយមិនធ្លាប់មានឡើយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ស្របពេលដែលអ្នកជំនាញសេដ្ឋកិច្ចសកលបានបង្ហាញពីក្ដីបារម្ភថា ទិដ្ឋភាពអាក្រក់នៃសេដ្ឋកិច្ចអាចនឹងលេចឡើងវិញក្រោមឥទ្ធិពលមេរោគបំប្លែងថ្មី អូមីក្រុង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content