សន្និសីទជំរុញវិនិយោគឆ្នាំ២០២៣ ជាថ្នាលសម្រាប់ផ្លាស់ប្តូរទស្សនទាន និងឧត្តមានុវត្តន៍ទាក់ទាញការវិនិយោគ

សៀមរាប៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)និងកម្មវិធីភាពប្រកួតប្រជែងសហគ្រាសជាតិកាន់តែប្រសើរ(ICONE)របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​អាល្លឺម៉ង់ (GIZ) បានរៀបចំសន្និសីទជំរុញវិនិយោគឆ្នាំ ២០២៣ ក្រោមមូលបទ”ភាពជាដៃគូសម្រាប់ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព” នៅមជ្ឈមណ្ឌលសន្និបាតសុខាខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

សន្និសីទនេះ មានគោលបំណងផ្តល់ជាថ្នាលសម្រាប់ផ្លាស់ប្តូរទស្សនទាន និងឧត្តមានុវត្តន៍ក្នុងការជំរុញទាក់ទាញវិនិយោគសម្រាប់ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសុន្ទរកថាបើកដោយគូសរំលេចអំពីកិច្ចខិតខំ​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគនិងបរិយាកាសធុរកិច្ចនៅកម្ពុជារួមមានការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការលើកកម្ពស់ភាពប្រកួតប្រជែង និងការអភិវឌ្ឍវិស័យឯកជននិងការងារ។

ជាមួយគ្នានេះឯកឧត្តមបានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចនិងការចូលរួមចំណែក​ពីភាគីពាក់ព័ន្ធដើម្បីអភិវឌ្ឍវិស័យគន្លឹះនិងប្រភពកំណើនថ្មីសម្រាប់ស្តារសេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺកូវីដ១៩ប្រកបដោយការ​ប្តេជ្ញាចិត្ត​ខ្ពស់ក្នុងការឈានឆ្ពោះសម្រេចបាននូវការកសាងសង្គមកម្ពុជាដែលមានកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ដោយស្របតាមត្រីវិស័យនៃយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។

បន្ថែមពីលើនេះទៀតឯកឧត្តមក៏បានជម្រាបជូនអង្គសន្និសីទអំពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការកែលម្អនូវរបបវិនិយោគរបស់កម្ពុជា តាមរយៈការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១និងការដាក់ចេញនូវអនុក្រឹត្យស្តីពី​ការអនុវត្តច្បាប់ស្តីពីវិនិយោគថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៣ដែលវត្តមាននៃលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះនឹងចូលរួមចំណែក​ក្នុងការទាក់ទាញ និងជំរុញវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការវិនិយោគផ្ទាល់ពីបរទេសមកបន្ថែមទៀតតាមរយៈការ​ផ្តល់​នូវបរិស្ថានវិនិយោគ និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ, មានតម្លាភាព,អាចប៉ាន់ប្រមាណទុកជាមុនបានប្រកបដោយភាព​អំណោយផលសម្រាប់ការវិនិយោគ ក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព​ និងបរិយាបន្ន។

ក្នុងវេទិកានោះ វាគ្មិនមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក៏បានធ្វើបទបង្ហាញដោយគ្របដណ្តប់លើ​ប្រធានបទ (១) គោលនយោបាយជាតិនិងផែនទីបង្ហាញផ្លូវសម្រាប់ទាក់ទាញនិងជំរុញវិនិយោគ (២)នីតិវិធីចុះបញ្ជីគម្រោងវិនិយោគ​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (៣) ការវិនិយោគ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(៤)ទស្សនវិស័យនិងតម្រូវការ​នៃការវិនិយោគផ្ទាល់​ពីបរទេស និង (៥) អានុភាពនៃបច្ចេកវិទ្យាក្នុងការជំរុញវិនិយោគ៕ ដោយៈ ញ៉ែម សុផល


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាច់ពពែកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បណ្តាញអ្នកចិញ្ចឹមពពែក្នុងស្រុក បានសម្តែងក្តីរីករាយ ខណៈដែលសាច់ពពែកំពុងមានតម្រូវការខ្ពស់ និងលក់បានថ្លៃនៅលើទីផ្សារ បន្ទាប់ពីរការបិទច្រកព្រំដែន និងការសម្រេចផ្អាកការនាំចូលសាច់សត្វនិងបន្លែកសិកម្មពីប្រទេសថៃ

កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បើទោះបីជា​វិស័យ​ដំណាំកៅស៊ូ​មាន​ការរីកចម្រើន​គួរកត់សម្គាល់រយៈ​ពេល​ចុងក្រោយនេះ​ក្តី​ ប៉ុន្តែកម្ពុជា​នៅបន្តនាំ​ចូល​ជ័រកៅស៊ូ​ និងសំបក​កង់​រថយន្ត​ពី​ក្រៅប្រទេស​នៅឡើយ

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី