កម្ពុជាបច្ចុប្បន្ន មានរោងចក្រ សហគ្រាសជាង ១៧០០០ កំពុងដំណើរការយ៉ាងសកម្ម

ភ្នំពេញ ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាមានរោងចក្រ សហគ្រាស ចំនួន ១៧ ៦៨៤ ដែលមានកម្មករនិយោជិតសរុបចំនួនជិត ១,៥លាននាក់ ក្នុងនោះមានរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១ ៣៣៧ និងមានកម្មករនិយោជិតសរុបចំនួនជាង ៨៣ម៉ឺននាក់ ដោយបានចំណូលប្រចាំឆ្នាំប្រមាណ ២,៦ពាន់ លានដុល្លារ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្ត្រឹមរចំនួន ៦៤ និងមានកម្មករប្រមាណ៨​​ម៉ឺន នាក់ប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ និយាយត្រឹមតែក្នុងរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសសរុបចំនួន ៩ ៥៩០ ​និងមាន​កម្មករនិយោជិតសរុបប្រមាណ ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះវិស័យ​វាយនភ័ណ្ឌ កាត់ដេរ ស្បែកជើង និងកាបូបមានចំនួន ៧៣៥ និងមានកម្មករនិយោជិតប្រមាណ ៣៤ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួល​ប្រមាណជា ១០០០លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០០ដុល្លារ នៅឆ្នាំ២០២៣ និងកើនដល់ ២០៤ដុល្លារនៅឆ្នាំ២០២៤។ បន្ថែមពីនេះ កម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ផ្សេងៗចំនួន១៧ដុល្លារ ទៅ​ ២៨​​​​ដុល្លារក្នុងមួយខែដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅចំនួន ៧ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ ដល់ ១១ដុល្លារ (ធ្វើការចាប់ពីឆ្នាំទី២ទៅ)។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា នៅឆ្នាំ២០២៣ កម្មករនិយោជិតអាចទទួលចន្លោះពី ២១៧ ទៅ ២២៨ដុល្លារយ៉ាងតិចក្នុងមួយខែ ដោយរួម​ទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ច ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាពការងារ ហើយប្រសិនបើបូកបន្ថែមប្រាក់ឈ្នួលបន្ថែមម៉ោង កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យម ២៥៩ដុល្លារ ឬច្រើនជាងនេះ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ពី ប.ស.ស.៕ ដោយ ៖ ញ៉ែម សុផល


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចតេជោ ហ៊ុន សែន ស្នើជប៉ុន​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យជប៉ុនបង្កើនការវិនិយោ​គ​​បន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជាទទួលបានទេសចរជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

កម្ពុជាទទួលបានទេសចរជាតិ និង អន្តរជាតិ ជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ គិតចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤

IMF បង្កើនការព្យាករណ៍កំណើន GDP របស់ចិន ខណៈកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

IMF បានបង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) របស់ចិនសម្រាប់ឆ្នាំនេះ ខណៈដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះនៅឆ្នាំក្រោយ

កំពង់ស្ពឺ ​និងស្វាយរៀង ​ជា​ខេត្ត​ទទួល​បានគម្រោង​វិនិយោគ​ច្រើនជាង​គេ​ក្នុង​រយៈ​ពេល៦ខែ​ដើមឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2024

គិតត្រឹម​ឆមាសទី១​ឆ្នាំ ២០២៤ ខេត្ត​កំពង់ស្ពឺ និងស្វាយរៀង​ជា​ខេត្ត​ដែលទទួលបានគម្រោ​ងវិនិយោគ​ច្រើនជាង​គេក្នុង​ចំណោម​បណ្ដាខេត្ត​នានា​

ADB ៖ ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកើនដល់ ៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

ADB ព្យាករថាឆ្នាំ ២០២៤ កំណើនសេដ្ឋកិច្ចនៃ ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិកនឹងកើនដល់៥% ដែលការព្យាករលើកមុនតែ ៤.៩ ភាគរយ

រដ្ឋាភិបាលចេញ​ប្រកាសលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពី ការណែនាំអនុវត្តអនុក្រឹត្យស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ប្រធានសហគមន៍ជីផាត ៖ ភ្ញៀវក្នុងស្រុកមានទំនោរទៅទស្សនាតំបន់ធម្មជាតិច្រើនជាងឆ្នាំមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សហគមន៍អេកូទេសចរណ៍ជីផាត ជាសហគមន៍ចំណាស់មួយ ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧ នៅក្នុងស្រុកថ្មបាំងខេត្តកោះកុង

ស្មៅដំរី ជាដំណាំសម្រាប់ជាចំណីសត្វ ងាយស្រួលដាំ និងបានផលច្រើនដែលកសិករគួរសាកល្បង

ជំនួញ, ព្រឹត្តិការណ៍

• 17/07/2024

ស្មៅដំរី ជាប្រភេទដំណាំចំណីសត្វមួយដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ងាយស្រួលដាំ និងអាចជួយបំប៉នដល់ការលូតលាស់របស់សត្វបានល្អ

អាល្លឺម៉ង់ គ្រោងកាត់ផ្ដាច់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

នៅក្រោមកិច្ចព្រមព្រៀងនេះ គ្រឿងបន្លាស់ដែលផលិតដោយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ 5G ឈានមុខគេរបស់ប្រទេសចិន នឹងត្រូវហាមឃាត់ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញស្នូលដែលរសើបរបស់អាល្លឺម៉ង់មុនចុងឆ្នាំ ២០២៦

មូលនិធិអភិវឌ្ឍន៍ជំនាញ បានបណ្តុះបណ្តាលធនធានមនុស្សជាង១ម៉ឺន៤ពាន់នាក់ នៅឆមាសទី១ឆ្នាំ២០២៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2024

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបណ្តុះបណ្តាលធនធានមនុស្សជាង ១ម៉ឺន ៤ពាន់នាក់ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដែលស្ម;នឹង ៥៦ ភាគរយនៃផែនការមេ