វិនិយោគិនមកពី​ប្រទេស​ចំនួន​ ៣ បានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាង​គេ​ ក្នុង​រយៈពេល​៩ខែ​ដើមឆ្នាំ២០២៥

ភ្នំពេញ ៖ ឆ្នាំ២០២៥ អាចចាត់ទុក​បានថាជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​ដែលកម្ពុជា​ទទួល​បានគម្រោង​វិនិយោគច្រើនមិនធ្លាប់​មាន​ ជាក់ស្ដែង​រយៈពេល៩ខែ​ដើមឆ្នាំ២០២៥​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគសរុប​​ចំនួន​ ៥៤៦គម្រោង បើគិតជាទឹកប្រាក់​មានទំហំប្រមាណ ​៧,៨ពាន់​លានដុល្លារអាម៉េរិក ហើយក្នុង​ចំណោម​បណ្ដា​វិនិយោគិន​ដែលបានបណ្ដាក់ទុនវិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល៩ខែកន្លងមកនេះដែរ​ឃើញ​ថា​ វិនិយោគិន​មកពីប្រទេស​ចំនួន​៣​បានដាក់ទុននៅកម្ពុជា​ច្រើន​ជា​ងគេ ។​

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា ក្នុងរយៈពេល​៩ខែ​ដើមឆ្នាំ២០២៥​​នេះ វិនិយោគិន​​ចិន កម្ពុជា និងសិង្ហបុរី បានឈរ​លើ​លំដាប់កំពូល​ទាំង​៣ ​ដែល​បានដាក់ទុនវិនិយោគ​ច្រើនជាង​គេ​នៅកម្ពុជា ក្នុងនោះ ចិន​បានឈរលំដាប់លេខ​១ កម្ពុជា​ឈរ​នៅលំដាប់លេខ​២ និង​សិង្ហបុរីឈរ​នៅលំដាប់ទី៣ ។​

បើតាមរបាយការណ៍​ដដែល​បានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល៩ខែកន្លងមកនេះ ប្រភពទុនវិនិយោគ​ដែល​ទទួល​បានពីប្រទេស​ចិនមានប្រមាណ ៥២,៩៦ភាគរយនៃ​ទុនវិនិយោគទាំងអស់​ ឬស្មើនឹងប្រមាណ ៤,១៣ពាន់លានដុល្លារអាម៉េរិក, ប្រភពទុនវិនិយោគពី​វិនិយោគិនកម្ពុជា​ខ្លួនឯងមានប្រមាណ​ ៣០,១៥ភាគរយ ឬស្មើ​នឹង​ប្រមាណ ២,៣៥ពាន់លានដុល្លារអាម៉េរិក និង​ប្រភពទុនដែលទទួលបានពីប្រទេស​សិង្ហបុរី​បានរួមចំណែក​ប្រមាណ ៦,៩៣ភាគរយ​ ឬស្មើនឹង​ប្រមាណ ៥៤០លានដុល្លារអាម៉េរិក ។​

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានលើកឡើងថា ក្នុងរយៈពេលជាង​៣០ឆ្នាំកន្លងមកនេះ មានតែឆ្នាំ២០២៤ ​និងឆ្នាំ២០២៥នេះទេ ដែលកម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ច្រើន​ និងអាចចាត់ទុកជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា​ផងដែរ ។

ឯកឧត្តម​បានស្វាគមន៍​ចំពោះរាល់​វិនិយោគិន​​ដែល​ចង់បណ្ដាក់ទុនវិនិយោគនៅកម្ពុជា​ក្នុងពេលដែល​កម្ពុជា​ផ្ដល់ការ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​នានា​ ដូចជា​លើកទឹកចិត្តផ្នែកពន្ធ ការសម្រួលដំណើរការឯកសារដែលពាក់ព័ន្ធជាដើម៕

លោកប៉ូ អាវគង់ អគ្គ​នាយក​ក្រុមហ៊ុនអចលនទ្រព្យ Advance  បានមានប្រសាសន៍ថា​ កំណើន​នៃការ​វិនិយោគ​លើ​រោងចក្រ​បានធ្វើឱ្យ​តម្រូវការ​នៃការ​ប្រើប្រាស់ដីធ្លីសម្រាប់សាងសង់​រោងចក្រ​មាន​ការកើនឡើង​ ដែលធ្វើឱ្យចរន្ត​នៃការ​ដោះដូរ​ដី ទិញ-លក់ដី នៅតែមាន​សកម្មភាព ជាពិសេស​ដីធ្លីនៅតំបន់​ជាយៗក្រុង និងមានតម្លៃ​រង្វង់​ត្រឹម​១០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េ ៕


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងបានឡើងថ្លៃបន្តិចវិញបន្ទាប់ពីធ្លាក់ចុះរយៈពេល ២ សប្តាហ៍ជាប់ៗគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៣៣% ឬ ៦៣,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៣៧% ឬ ៥៩,៦៥ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋមន្ត្រីក្រសួងដែនដី ៖ ប្លង់គោល​នៃការ​ប្រើប្រាស់ដី​ គឺធានា​បាននូវ​ការគ្រប់គ្រង​ជាក់​លាក់ សម្រាប់​តំបន់អង្គរ និង​បឹង​ទន្លេសាប​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/11/2025

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានបញ្ជាក់ថា ​ការរៀបចំប្លង់គោល​នៃការ​ប្រើប្រាស់ដីត្រឹមត្រូវ​ គឺធានា​បាននូវ​ការគ្រប់គ្រង​ជាក់​លាក់ និងងាយស្រួលក្នុងការអភិវឌ្ឍ

ឯកឧត្តម ហួត ហាក់ ទៅផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគវិស័យទេសចរណ៍ពីអង់គ្លេសមកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានទៅចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោកនៅចក្រភពអង់គ្លេស ដើម្បីផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគវិស័យទេសចរណ៍អន្តរជាតិមកកាន់កម្ពុជា

ខែតុលា កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ២៩ មានទុនសរុបប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

នៅខែតុលា កម្ពុជាអនុម័តគម្រោងវិនិយោគ២៩ ទំហំទុនប្រមាណ១,៤ប៊ីលានដុល្លារអាម៉េរិក ខណៈគម្រោងលេចធ្លោជាងគេ គឺព្រែកជីកហ្វូណនតេជោ ទំហំទុនវិនិយោគ១,២ប៊ីលានដុល្លារ

អាម៉េរិក- អូស្ត្រាលី គ្រោងបោះទុនរួមគ្នា ១០ពាន់លានដុល្លាររៀបចំសង្វាក់ផ្គត់ផ្គង់រ៉ែកម្រ ដើម្បីកាត់បន្ថយឥទ្ធិពលចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

ប្រធានាធិបតីអាម៉េរិក លោក Donald Trump និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានជួបប្រជុំគ្នានៅឯសេតវិមាន និងបានឈានទៅដល់ចុះហត្ថលេខាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់រ៉ែកម្រជាមួយគ្នា

មេដឹកនាំចិន និងកូរ៉េខាងត្បូង ពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនងឡើងវិញ និងពង្រីកការផ្លាស់ប្តូរវប្បធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

ប្រមុខដឹកនាំកំពូលរបស់ចិន និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នាអំពីការផ្លាស់ប្តូរវប្បធម៌ និងបន្ធូរបន្ថយការរឹតត្បិតរបស់ទីក្រុងប៉េកាំងលើវិស័យកម្សាន្តរបស់កូរ៉េខាងត្បូងដែលធ្លាប់មានកន្លងទៅឱ្យធូរស្រាលឡើងវិញ

វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2025

វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ

សិប្បកម្មផលិតក្នុងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត មីនីម៉ាតចំនួន ៦០ ជួបគ្នាជំរុញចលនាប្រើប្រាស់ និងពង្រឹងខ្សែចង្វាក់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2025

សិប្បកម្មផលិតក្នុងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត មីនីម៉ាតចំនួន ៦០ បានជួបជុំគ្នា ដើម្បីជំរុញចលនាប្រើប្រាស់ និងពង្រឹងខ្សែចង្វាក់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលាយ

ចំការកំពង់ល្ពៅនៅខេត្តបាត់ដំបង នឹងផលិតផ្លែត្រសក់ផ្អែមឱ្យបានប្រមាណ៣០០តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់ឲ្យគម្រោង Local Proud សម្រាប់នាំចេញទៅទីផ្សារបរទេស

ជំនួញ, ព្រឹត្តិការណ៍

• 03/11/2025

ចំការកំពង់ល្ពៅនៅខេត្តបាត់ដំបង នឹងផលិតផ្លែត្រសក់ផ្អែមប្រមាណ៣០០តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់ឲ្យគម្រោង Local Proud សម្រាប់នាំចេញទៅទីផ្សារបរទេស

គម្រោងវិនិយោគ​ចំនួន​១១​ ស្នើ​សុំ​លើកទឹកចិត្តពីរាជរដ្ឋាភិបាលដើម្បីវិនិយោគនៅ​ខេត្តទាំង​៤ក្នុងតំបន់ភូមិភាគឦសាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2025

គម្រោង​វិនិយោគចំនួន១១ ដែលមានទុនជាង​៤០០លានដុល្លារ​បានដាក់ស្នើសុំ​វិនិយោគនៅតំបន់ភូមិភាគឦសាន ក្នុងខេត្ត​ទាំង​៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនៈគីរី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *