សេដ្ឋកិច្ចអ៊ីស្រាអែល កំពុងរងការខូចខាតធ្ងន់ធ្ងររហូតដល់រាប់ពាន់លានដុល្លារពីការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

បរទេស៖ យោងតាមប្រភពព័ត៌មានពីបរទេសបានរាយការណ៍ថា សេដ្ឋកិច្ចរបស់អ៊ីស្រាអែលបានរងការខូចខាតក្នុងកម្រិតធ្ងន់ធ្ងរដោយសារការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់រយៈពេលជាង១០ថ្ងៃ ក្នុងតម្លៃរហូតដល់រាប់ពាន់លានដុល្លារ។

នៅក្នុងសប្តាហ៍ដំបូង អ៊ីស្រាអែល បានចំណាយប្រហែល ៥ ពាន់លានដុល្លារសម្រាប់ការធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់។ បន្ថែមពីនេះ ការចំណាយប្រចាំថ្ងៃរបស់អ៊ីស្រាអែលសម្រាប់សង្គ្រាមឈានដល់ ៧២៥ លានដុល្លារ ដោយ ៥៩៣ លានដុល្លារសម្រាប់ការវាយប្រហារ និង ១៣២ លានដុល្លារសម្រាប់ការការពារ និងការចល័តយោធា។ មិនត្រឹមតែប៉ុណ្ណោះ អ៊ីស្រាអែលត្រូវចំណាយលើប្រព័ន្ធអាកាសប្រឆាំងមីស៊ីលចាប់ពី ១០ លានដុល្លារដល់ ២០០ លានដុល្លារប្រចាំថ្ងៃ។ អ្នកវិភាគព្យាករណ៍ថា ប្រសិនបើការវាយប្រហារបន្តអស់រយៈពេលមួយខែ នោះការចំណាយសរុបអាចឈានដល់ជាង ១២ ពាន់លានដុល្លារ។

យោងតាមប្រភពដដែលលើកឡើងថា ការវាយប្រហារ មិនត្រឹមតែប៉ះពាល់ដល់ការចំណាយយោធារបស់អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែខូចខាតដល់សកម្មភាពផលិតរបស់ប្រទេសផងដែររហូតដល់ទៅ ២០ ពាន់លានដុល្លារ។ ឱនភាពថវិការបស់អ៊ីស្រាអែលអាចនឹងកើនឡើង ៦% ហើយការទូទាត់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់នឹងធ្វើឱ្យហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត។ នៅក្នុងសប្តាហ៍ដំបូង ពលរដ្ឋអ៊ីស្រាអែលត្រូវបានជម្លៀសចេញពីផ្ទះមានចំនួនលើសពី ១ ម៉ឺននាក់ ខណៈដែលមនុស្សជិត ៣៦៥ ០០០ នាក់បានប្តឹងទាមទារសំណង។ ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានលាតត្រដាងថា ធនធានហិរញ្ញវត្ថុនាពេលបច្ចុប្បន្នរបស់ប្រទេសកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយខ្លួនបានស្នើសុំប្រាក់ចំនួន ៨៥៧ លានដុល្លារដើម្បីផ្ទេរទៅឱ្យក្រសួងការពារជាតិ ខណៈដែលស្នើសុំកាត់បន្ថយចំនួន ២០០ លានដុល្លារពីក្រសួងសុខាភិបាល អប់រំ និងសេវាសង្គម។ អ្នកជំនាញព្រមានថា អត្រាកំណើនរបស់អ៊ីស្រាអែលនឹងយឺត ខណៈដែលដែលអត្រានៃភាពអត់ការងារធ្វើនឹងកើនឡើង។ ប្រសិនបើជម្លោះនៅតែបន្ត អត្រានៃភាពក្រីក្រនឹងកើនឡើង។

គួរបញ្ជាក់ដែរថា អ៊ីរ៉ង់ បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុង Tel Aviv និង Haifa របស់អ៊ីស្រាអែល និងការវាយប្រហាររហូតដល់បិទ Bazan ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់អ៊ីស្រាអែល ដែលបណ្តាលឱ្យមានការខាតបង់ប្រចាំថ្ងៃប្រហែល ៣ លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ អាកាសយានដ្ឋាន Ben Gurion បានផ្អាកប្រតិបត្តិការ ខណៈដែលវាគ្រប់គ្រងជើងហោះហើរប្រហែល ៣០០ ជើង និងអ្នកដំណើរ ៣៥ ០០០ នាក់ជារៀងរាល់ថ្ងៃ។ ការរអាក់រអួលនេះអាចបណ្តាលឱ្យសេដ្ឋកិច្ចខាតបង់កាន់តែច្រើន។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់អ៊ីស្រាអែល El Al ផ្អាកជើងហោះហើរ និងបង្វែរយន្តហោះទៅគោលដៅផ្សេង ដើម្បីការពារការគំរាមកំហែងណាមួយ។ លើសពីនេះ កាំជ្រួចរបស់អ៊ីរ៉ង់វាយប្រហារលើកន្លែងប្រតិបត្តិការពេជ្ររបស់អ៊ីស្រាអែល ដែលជាវិស័យមានចំណែកប្រហែល ៨% នៃការនាំចេញសរុបរបស់ប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *