សៀមរាប ៖ ប្រទេសជជ៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បាននឹងកំពុងផ្តល់សមិទ្ធផលជាបន្តបន្ទាប់ដល់កម្ពុជាស្ទើរគ្រប់វិស័យ ដោយក្នុងនោះការទទួលយកសំណើដើម្បីសម្រេចឲ្យបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបស្របតាមផែនការរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន។

សម្រាប់សមិទ្ធផលថ្មីកាលពីពេលថ្មីៗនេះ រួមមានគម្រោងកែលម្អមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងសមិទ្ធផល ជំនួយយឥតសំណង គូសាណូណិ ប្រគល់ជូនវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ដោយឡែក ចំពោះសមិទ្ធផលផ្នែកកីឡា រួមមាន អាងហែលទឹក អាគារលំហាត់ប្រាណ មានបំពាក់សម្ភារៈបរិក្ខារ និងផ្លូវរត់អត្តពលកម្មចំនួន៨ខ្សែបន្ទាត់ដែលទទួលបានជំនួយពីរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង គូសាណូណិ ជូនវិទ្យាស្ថានអប់រំកាយ និងកីឡាផងដែរ។

ដោយឡែក គម្រោង២ ដែលកំពុងអនុវត្ត គឺអគារថ្មីមួយតម្លៃជិត១៩លានដុល្លារ បានចាប់ផ្តើមស្ថាបនាកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានទំហំប្រហែល ៧ ២៦០ម៉ែត្រការ៉េ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលអាងដាក់គ្រែព្យាបាលអ្នកជំងឺបាន ២១២គ្រែ សម្រាប់ផ្នែកពិគ្រោះជំងឺក្រៅ សង្រ្គោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកផ្សេងទៀត។ លើសពីនេះ គម្រោងនឹងផ្តល់ជូននូវឧបករណ៍វេជ្ជសាស្រ្ដមួយចំនួន ដូចជា ឧបករណ៍ថតកាំរស្មី និងឧបករណ៍អេកូសាស្រ្ដ ក៏ដូចជាសម្ភារៈប្រើប្រាស់ សម្រាប់សាលអាគារនៅក្នុងមន្ទីរពេទ្យផ្ទាល់។
កិច្ចព្រមព្រៀងលើគម្រោងហិរញ្ញប្បទានឥតសំណងមួយនេះរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ឬចៃកា(JICA) តាមរយៈ «គម្រោងកែលម្អមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប»បានចុះហត្ថលេខាកាលពីខែតុលាឆ្នាំ២០២០រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និង (JICA) ក្នុងទឹកប្រាក់សរុបប្រមាណ ១៨,៩៥លានដុល្លារអាមេរិក។ គម្រោងមួយទៀតដែលកំពុងអនុវត្តគឺជាសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីឱ្យ (JICA) ជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន ខណៈដែលការងារមមាញឹកទៅលើការសិក្សាទិន្នន័យបឋមអំពីគម្រោងទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប(Basic Survey)នេះកំពុងផ្តោតយ៉ាងសកម្ម។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ថាថា ក្រុមការងារសិក្សានេះ ក៏បានរៀបចំជាសេចក្តីព្រាងផែនការមេចង្អុលផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាបនៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ ដោយនៅក្នុងសេចក្តីព្រាងផែនការមេចង្អុលផ្លូវនេះ គឺផ្តោតលើផ្នែកសំខាន់ៗចំនួន០៤ គឺ៖ ការរៀបចំទេសចរណ៍ឆ្លាតវៃ (Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ (Smart Mobility) និង ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management )។
លោកស្រី Kamei Haruko ប្រធាន (JICA) បានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខ នឹងធ្វើឱ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូ ក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ ខេត្តសៀមរាបទៀតផង។
ដោយឡែកការធ្វើពាណិជ្ជកម្មទ្វេភាគរវាងកម្ពុជា និងជប៉ុន ក្នុងរយៈពេល១០ ខែឆ្នាំ២០២១នេះ បានកើនដល់ជិត២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន ហៅកាត់ថា(JETRO)។ ទិន្នន័យពី JETRO បានបញ្ជាក់ថា ពីខែមករា ដល់ខែតុលា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនសម្រេច ១ ៩៦៤.២៣ លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទៅជប៉ុន ក្នុងតម្លៃ ១ ៤៨៧.១៩លានដុល្លារ កើនឡើង៩.៣% ខណៈជប៉ុននាំចូលកម្ពុជា មានតម្លៃ ៤៧៧.០៤ កើនឡើង២២% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០២០។
គួររំលឹកថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន កាលពីឆ្នាំ២០២០ មានទំហំ ២ ១០១.៩១៤លានដុល្លារ ក្នុងនោះកម្ពុជាចេញទៅជប៉ុនចំនួន ១ ៦១៧.២១ លានដុល្លារ ថយចុះ៦.៦% និងនាំចូលពីជប៉ុនមកវិញនូវទឹកប្រាក់ ៤៨៤.៧០លានដុល្លារ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content